តារាស្រីវ័យក្មេង ៣ រូប ជម្នះចិត្តគ្រួសារ ឈោងចាប់ក្តីស្រមៃក្នុងវិថីសិល្បៈ

ជាការពិតណាស់ មនុស្សម្នាក់ៗដែលកើតមកនៅលើលោកនេះ រមែងមានក្តីសុបិនដែលខ្លួនប៉ងប្រាថ្នាខុសៗគ្នា មិនថាជាការងារតូចធំ ឬខ្ពស់ទាបនោះឡើយ។ ហើយយើងគ្រប់គ្នាប្រាកដជាចង់ឱ្យវាសម្រេចបាននៅពេលណាមួយ ក្នុងមួយឆាកជីវិតជាក់ជាមិនខាន។ ចំណែកតារាស្រី ៣ ដួង ខាងក្រោមនេះ សុទ្ធតែមានក្តីស្រមៃដែលត្រូវឈោងចាប់នៅលើផ្លូវតែមួយ នោះគឺវិថីនៃការក្លាយជាតារាសិល្បៈ ដោយពួកគេបានឆ្លងកាត់​រឿងរ៉ាវ និងឧបសគ្គជាច្រើនរាប់មិនអស់ ទម្រាំដើរមកដល់ចំណុចជោគជ័យមួយ ដូចដែលមហាជនបានឃើញនាពេលបច្ចុប្បន្ន។ រនាំងឧបសគ្គដ៏ធំបំផុតសម្រាប់ពួកគេ គឺការជម្នះចិត្តគ្រួសារខ្លួនឯងតែម្តង។

១. តារាសម្តែង យ៉ែម ស្រីពេជ្រ៖ តារាស្រីវ័យ ២៦ ឆ្នាំ  យ៉ែម ស្រីពេជ្រ ដែលមហាជនបានស្គាល់តាមរយៈខ្សែភាពយន្តភាគខ្មែររឿង “នេះឬជីវិត” របស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នាងក៏​ត្រូវបានហាមប្រាមយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារមិនឱ្យចូលសិល្បៈ ព្រោះមើលឃើញថាការងារសិល្បៈជាការងារដែលមិននឹងន​ ហើយពុំអាចធ្វើឱ្យកូនស្រីថ្កុំថ្កើងបាន។

ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៤ ដោយក្តីស្រលាញ់ ស្រីពេជ្របានលួចដាក់ពាក្យចូលប្រឡងកម្មវិធី Freshie Girl និងហាត់រៀនធ្វើការលើផ្នែកម៉ូដែល រហូតមានអ្នកដឹកនាំរឿងពីផលិតកម្មក្នុងស្រុកមួយ ចាប់អារម្មណ៍ចង់ឱ្យនាង Casting សម្តែងនៅក្នុងភាពយន្តរបស់ខ្លួន។ នៅត្រង់ចំណុចនេះ យ៉ែម ស្រីពេជ្រ ធ្លាប់បានទម្លាយឱ្យអ្នកគាំទ្រដឹងថា រាល់ពេលទៅ Casting ម្តងៗ នាងទទួលរងពាក្យមាក់ងាយជាច្រើនអំពីរូបសម្រស់ និងសមត្ថភាពលើការសម្តែងយ៉ាងខ្លាំង។

ពាក្យសម្តីទាំងអស់នោះ មិនបានធ្វើឱ្យនាងបាក់ទឹកចិត្តឡើយ បែរជាកាន់តែជំរុញឱ្យតារាស្រីរូបនេះតស៊ូ និងឈ្មុសឈ្មុលជាច្រើនលើកច្រើនសារ ដើម្បីដើរតាមក្តីស្រមៃធ្វើជាតារាសម្តែងអាជីពឱ្យខានតែបាន។ ឆន្ទៈដែលមិនព្រមបោះបង់វិថីសិល្បៈមួយនេះ ហើយវានៅតែមានក្នុងចិត្តនាងជានិច្ច ព្រោះតែកញ្ញាធ្លាប់សន្យាជាមួយខ្លួនឯងថា “ថ្ងៃណាមួយគ្រួសាររបស់ខ្ញុំ នឹងទទួលស្គាល់ខ្ញុំ ហើយខ្ញុំនឹងធ្វើឱ្យពួកគាត់មើលឃើញពីភាពជោគ័យរបស់ខ្ញុំជាក់ជាមិនខាន”។

ឆ្នាំ ២០១៨ ស្រីពេជ្រ ត្រូវបានស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ផ្តល់ឱកាសឱ្យថតខ្សែភាពយន្តភាគលើកដំបូងចំណងជើងថា “នេះឬជីវីត” ដែលជារឿងភាគដំបូងគេធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ និងក្លាយជាតារាសម្តែងកុងត្រាប្រចាំប៉ុស្តិ៍លេខ៥ ទៀតផង។ ចាប់តាំងពីពេលនោះមក អតីតបេក្ខភាព Freshie Girl ឆ្នាំ ២០១៥ រូបនេះ ក៏លេចវត្តមានក្នុងរឿងភាគរបស់ទូរទស្សន៍ក្នុងស្រុកជាច្រើនបន្តបន្ទាប់គ្នា។

មកដល់ឆ្នាំ ២០១៩ កញ្ញា យ៉ែម ស្រីពេជ្រ បានសម្រេចបំណងធំមួយទៀតក្នុងឆាកជីវិត ដោយទទួលបានការបោះឆ្នោតគាំទ្រពីមហាជនឱ្យក្លាយជា “តារាសម្តែងស្រីឆ្នើមមួយរូបប្រចាំកម្ពុជា” ពីខ្សែភាពយន្តខ្មែរខ្នាតធំរឿង នាឡិកាដាស់វិញ្ញាណ ឬហៅថា The Clock។ នៅឆ្នាំ២០២០ នាងទទួលថតឱ្យខ្សែភាពយន្តភាគក្នុងស្រុកបានតែមួយចំនួនប៉ុណ្ណោះ រហូតអាក់ខានដោយសារជំងឺកូវីដ១៩។ យ៉ាងណាមិញសម្រាប់ឆ្នាំ២០២២ យ៉ែម ស្រីពេជ្រ ក៏នឹងត្រៀមផ្តល់ចំណីអារម្មណ៍ថ្មីជាការចាប់ដៃគូសម្តែងជាមួយលោក ឆឹម សក្កដា ក្នុងរឿងភាគ “ពូជមួយត្រួយបី” ដែលបានបញ្ចប់ការថតកាលពីឆ្នាំមុននេះ។

២. តារាសម្តែង រចនា រ៉ាវាឌី៖ បច្ចុប្បន្នជាតារាសម្តែងកុងត្រាប្រចាំផលិតកម្មសាស្រ្តាហ្វៀម ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តយុវវ័យតាមរយៈខ្សែភាពយន្តខ្នាតធំ និងរឿងភាគជីវិតជាច្រើន។ 

មុនសម្រេចបានជោគជ័យក្នុងនាមជាតារាសម្តែងអាជីពម្នាក់ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ ក៏មានអ្នកឃាត់ឃាំងមិនឱ្យចូលសិល្បៈដូចគ្នា ហើយអ្នករារាំងនោះគឺជាបងប្រុសបង្កើតរស់នាងផ្ទាល់។ រ៉ាវាឌី ធ្លាប់ផ្តល់បទសម្ភាសន៍ពីប្រវត្តិចូលសិល្បៈរបស់ខ្លួនឱ្យអ្នកសារព័ត៌មានដឹងថា៖ មុនចូលសិល្បៈ គ្រួសាររបស់ខ្ញុំក៏មានផ្នត់គំនិតហាមឃាត់ដូចអ្នកសិល្បៈដទៃទៀតដែរ ប៉ុន្តែអ្នកដែលនាងខ្ញុំត្រូវជម្នះខ្លាំងជាងគេគឺបងប្រុសរបស់ខ្ញុំ។ ដោយឡែកលោកឪពុកអ្នកម្តាយ គាត់មិនសូវជាប្រកែកប៉ុន្មានឡើយ។ នាងបង្ហើបទៀតថាពេលនោះបងប្រុសរបស់នាង សឹងតែកាត់ការនាងចោលទៀតផង។ ប៉ុន្តែដោយការស្រលាញ់វិស័យសិល្បៈ ហើយក៏ជាក្តីសម្រៃមួយក្នុងចំណោមបំណងប្រាថ្នាផ្សេងទៀតរបស់នាង រចនា រ៉ាវាឌី បានចូលប្រឡូកក្នុងអាជីពជាតារាបង្ហាញម៉ូត​ជាចំណុចចាប់ផ្តើម​លើវិថីសិល្បៈ។ ក្រោយមកនៅឆ្នាំ ២០១៦ ស្រីស្រស់រូបនេះ ក្តោបបានឱកាសថតខ្សែភាពយន្តភាគមួយក្រោមចំណងជើងថា “ភ្លើងស្នេហ៍ភ្លើងឫស្យា” ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីទូរទស្សនិកជន។

៣. តារាសម្តែង ឈិន មុន្នីនាថ៖ ជាក្មេងស្រីម្នាក់ធំធាត់ក្នុងគ្រួសារអ្នកសិល្បៈក៏ពិតមែន ប៉ុន្តែ នាថ បែរជាពុំមានការជ្រោមជ្រែងពីសាច់ញាតិឱ្យបំពេញក្តីស្រមៃលើវិថីសិល្បៈទៅវិញ។ ឪពុករបស់នាថ មានបំណងចង់ឱ្យកូនស្រីសំណព្វក្លាយជាបុគ្គលិកធ្វើការក្នុងការិយាល័យនៅពេលរៀនចប់។ លោកព្រួយបារម្ភថាកូនស្រីអាចនឹងជួបរឿងមិនល្អៗមួយចំនួននៅពេលដើរលើគន្លងនេះ។ ជាភាពចៃដន្យកូនស្រីតារាចម្រៀង ឈិន កុសល ត្រូវបានគេជ្រើសរើសឱ្យថតស្បតពាណិជ្ជកម្មមួយកាលអាយុ ៧ ឆ្នាំ។ ខណៈពេលឈានចូលដល់វ័យជំទង់ ក្មេងស្រីដែលមានឈាមជ័រ និងស្រលាញ់ផ្នែកតន្រ្តីរូបនេះ បានលួចទៅប្រឡងចម្រៀងមិនឱ្យអ្នកផ្ទះដឹងឡើយ។ 

រហូតមកដល់ឆ្នាំ ២០១៧ ឈិន មុនីនាថ ទទួលបានឱកាសសម្តែងឱ្យស្ថានីយទូរទស្សន៍ហង្សមាសក្នុងរឿងភាគ “សិសិររដូវក្នុងបេះដូង” និងក្លាយជាតួឯកស្រីដំបូងនៅក្នុងរឿង “អ្នកម៉ាក់វ័យក្មេង” របស់ទូរទស្សន៍ភីអិនអិន កាលពីឆ្នាំ ២០២០ ផងដែរ។

គួរបញ្ជាក់ថា ឈិន មុនីនាថ ជាកូនស្រីរបស់ លោក ឈិន កុសល តារាចម្រៀងជើងចាស់ម្នាក់នៅកម្ពុជា និងត្រូវជាក្មួយស្រីរបស់ពិធីការិនី ឈិន សុធារី ឈិន រីយ៉ា។ យុវតីវ័យ ១៩ រូបនេះ បានសាងស្នាដៃសិល្បៈជាច្រើន​​ ធ្វើឲ្យអ្នកគាំទ្រកោតសរសើរចំពោះភាពប៉ិនប្រសព្វរបស់នាងទាំងនៅវ័យក្មេង និងទេពកោសល្យនៃការបកស្រាយចម្រៀងបានយ៉ាងពីរោះទៀតផង។

តាមរយៈកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី Laugh And Love Talk Show មុន្នីនាថ បានរៀបរាប់អំពីការតស៊ូរបស់នាងតាំងពីនៅក្មេង ពោលគឺចាប់តាំងពីអាយុ ១៦ ឆ្នាំ គឺនាងបានក្លាយជាបុគ្គលដែលត្រូវរ៉ាប់រងបន្ទុកក្នុងគ្រួសារ ដោយកាលនោះលោកឪពុករកចំណូលមិនបានក្នុងវិស័យសិល្បៈ រីឯអ្នកម្តាយមានកូនតូចម្នាក់ទៀត។

នាថលើកឡើងទាំងក្តុកក្តួលថា៖ “ជីវិតរបស់ខ្ញុំខុសប្លែកពីយុវ័យមួយចំនួនដែលមានអាយុប្រហែលខ្ញុំ ក៏ព្រោះតែខ្ញុំមិនអាចយកពេលវេលារីករាយសម្រាប់ខ្លួនឯងបានទេកាលគ្រានោះ។ រឿងតែមួយគត់ដែលខ្ញុំត្រូវគិត គឺត្រូវរកប្រាក់ ដើម្បីចិញ្ចឹមបីបាច់ក្រុមគ្រួសារ ព្រោះខ្ញុំមិនចង់ឱ្យលោកឪពុកអ្នកម្តាយរងការលំបាកទៀតឡើយ”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន