លក់ផ្ទះចេញតែមួយខ្នង គូស្នេហ៍ Hyun Bin និង Son Ye Jin អាចចំណេញរាប់លានដុល្លារ

ផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី៧ ខែមិថុនានេះ តារា​សម្ដែងកូរ៉េ Hyun Bin កំពុងដាក់លក់​ផ្ទះ​ Penthouse ដ៏ប្រណីត​មួយខ្នងដែល​លោក​បាន​ទិញ​ក្នុង​ឆ្នាំ ២០២០ ក្នុងតម្លៃ ៥,១ លានដុល្លារ។

ផ្ទះលើដំបូលអគារមានទីតាំងនៅភូមិ Achiul ទីក្រុង Guri ខេត្ត Gyeonggi ត្រូវបាន តារាប្រុស Hyun Bin ទិញក្នុងឆ្នាំ ២០២០ ក្នុងតំលៃ ៤,៨ លានវ៉ុន ស្មើនឹងប្រមាណ ៣,៥ លានដុល្លារអាមេរិក។ ប្រភពព័ត៌មានបានឱ្យដឹងថាផ្ទះនេះគឺជាផ្ទះក្រេបទឹកឃ្មុំរបស់ Hyun Bin និង Son Ye Jin ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ផ្ទះនេះដែរមានបន្ទប់គេងចំនួន ៤ បន្ទប់ទឹក ៤ សួនច្បារលើដំបូល និងមានទំហំសរុប ៣៣០ ម៉ែត្រការ៉េ។

មកទល់ពេលនេះ ពោលរយៈពេល ៤ ឆ្នាំបន្ទាប់ពីការទិញ តារាប្រុសវ័យ ៤១ ឆ្នាំក៏បានដាក់លក់ផ្ទះនេះវិញក្នុងតម្លៃ ៧ លានវ៉ុន ស្មើនឹងប្រមាណ ៥,១ លានដុល្លារអាមេរិក។ ប្រសិនបើអាចលក់បានក្នុងតម្លៃដែលដាក់ស្នើនេះមែន មានន័យថា Hyun Bin នឹងចំណេញបានជាង ១,៦ លានដុល្លារ។

គួររំឭកថា គូស្នេហ៍កំពូលតារាកូរ៉េ Hyun Bin និង Son Ye Jin បានរៀបការនៅខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីបានសម្ដែងរឿងភាគ “Crash Landing on You” ជាមួយ​គ្នា និងបានផ្ដល់កំណើតកូនដំបូងរបស់ពួកគេ ដែលជាកូនប្រុសនៅក្នុងខែវិច្ឆិកា ឆ្នាំដដែល។ អ្នកទាំង២ត្រូវបានចាត់ទុកជាគូស្នេហ៍មានទ្រព្យច្រើនបំផុតមួយគូក្នុងពិភពសិល្បៈកូរ៉េ ខណៈទ្រពសម្បត្តិសុទ្ធរបស់ពួកគេសរុបចូលគ្នាគឺប្រមាណ ៤១ លានដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *