ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ហេង រិនសុម៉ាលីតា ពូកែរាំក្បាច់ K-pop មិនធម្មតាឡើយ! 

ស្រីស្អាត កញ្ញា ហេង រិនសុម៉ាលីតា ឬអ្នកខ្លះស្គាល់ថា ហេង ម៉ាលីតា ជាជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ ឆ្នាំ ២០២២ បន្ទាប់ពីកញ្ញា សាន្ត កុសមៈ ធីតាឯកសង្ក្រាន្តរដូវកាលទី២។ ក្រោយតំណាងជាតួអង្គទេវតាឆ្នាំថ្មី ជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ព្រះនាម «កិរិណីទេវី» នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ តារារូបស្រស់ ម៉ាលីតា ចាប់ផ្តើមប្រឡូកការងារសិល្បៈពេញទំហឹង ដោយទទួលថតប្រម៉ូតផ្សព្វផ្សាយផលិតផល ថតម៉ូដសម្អាងការ ដើរម៉ូដ និងថតភាពយន្តជាដើម។

ជារឿយៗ គេតែងឃើញស្រីស្អាតរូបនេះលេចមុខតាមកម្មវិធីសិល្បៈសិល្បៈផ្សេងៗ ថែមទាំងចូលរួមយ៉ាងសកម្មជាមួយព្រឹត្តិការណ៍សិល្បៈជាតិធំៗដូចជា ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និង ASEAN PARA GAME ផងដែរ។

មិនត្រឹមតែមានរូបសម្រស់ស្រស់សោភាពគួរជាទីគយគន់មិនចេះជិនណាយ ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ថែមតាំងមានសមត្ថភាពផ្នែករាំបែបសម័យ​យ៉ាង​រស់រវើក​ថែមទៀតផង ដោយនាងអាចរាំក្បាច់ K-pop ​ល្អល្អះមិនចាញអ្នក​អាជីពប៉ុន្មានឡើយ។ ជាក់ស្តែង ស្រីស្រស់ផ្ទៃមុខស្រទន់មានមន្តស្នេហ៍រូបនេះ និយមរាំក្បាច់ K-pop បង្ហោះលើគណនី Tik Tok ដោយនាងទទួលបានការគាំទ្រ និងការលើកសរសើរជាច្រើនពីមហាជនអ្នកប្រើប្រាស់ ថែមទាំងសំណូមពរឱ្យនាងបញ្ចេញវីដេអូរាំឱ្យបានច្រើនៗទៀតផង ព្រោះនាងរាំស្អាត ហើយទាក់ទាញចិត្តខ្លាំងតែម្តង។ 

មិនទាន់អស់នៅឡើយទេ ក្រៅពីសមត្ថភាពសិល្បៈ ហេង រិនសុម៉ាលីតា ក៏ជា flight Attendant បម្រើការនៅ Lanmei Airlines ផងដែរ ជាហេតុនាំឱ្យអ្នកគាំទ្រនាងពោរសរសើរនាងមិនដាច់ពីមាត់។ កន្លងមកហ្វេនផេកគាំទ្រវិស័យសម្រស់នៅកម្ពុជា ក៏ធ្លាប់ព្យាករណ៍ និងទទូចចង់ឱ្យតួអង្គទេវតារូបនេះចូលប្រកួតកម្មវិធីសម្រស់ណាមួយទៀត ប៉ុន្តែមកទល់ពេលនេះសាមីខ្លួននាងនៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​