កន្លងផុត ២២ឆ្នាំ! តួរឿង​ “អ្នកក្លាហានចាងអ៊ូជី” ស៊េរីចាស់ ជួបជុំគ្នាយ៉ាងកម្រក្នុងការប្រគំតន្ត្រីរបស់ Alec Su

ការជួបជុំគ្នារបស់តួអង្គភាពយន្តក្នុងជីវិតពិត គឺជាអ្វីដែលអ្នកគាំទ្រតែងតែចង់ឃើញ ជាពិសេសសម្រាប់ភាពយន្តចាស់ៗដែលធ្វើឱ្យពួកគេអាចនឹកឃើញការចងចាំល្អៗក្នុងអតីតកាល។ នៅសប្តាហ៍នេះ អ្នកគាំទ្ររឿងភាគបុរាណចិន “អ្នកក្លាហានចាងអ៊ូជី” ឬ “Heavenly Sword and Dragon Saber” ស៊េរីឆ្នាំ២០០២ មានការរំភើបចិត្តជាខ្លាំង ខណៈដែលតួអង្គសំខាន់ៗក្នុងរឿងនេះបានជួបជុំគ្នាម្ដងទៀតក្នុងការប្រគំតន្ត្រីរបស់តួឯកប្រុស Alec Su ។

ថ្មីៗនេះតារាសម្ដែង និងជាអតីត​តារា​ចម្រៀងប៉ុប Alec Su ​បានត្រលប់មកឆាកតន្ត្រីវិញជាលើកដំបូងក្នុងរយៈពេលជិត៣ទសវត្សរ៍ ដោយបានរៀបចំការប្រគំតន្ត្រីទេសចរណ៍ឈ្មោះថា​ “Crossing the Multiverse”។ ការប្រគំតន្ត្រីទេសចរណ៍ទូទាំងប្រទេសចិននេះក៏ជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់លោកដើម្បីភ្ជាប់ទំនាក់ទំនងនឹងមិត្តភ័ក្ដិចាស់ៗផងដែរ។

តារាស្រី Chen Zihan ដែលសម្ដែងជាតួ Zhu Er ក្នុងរឿងភាគល្បីកាលពីចុងឆ្នាំ២០០២មួយនេះ បានបង្ហោះរូបភាពជួបជុំរបស់ពួកគេលើបណ្ដាញសង្គមចិន weibo និងសរសេរ caption ថា៖ “បានជួបជុំគ្នាលើកដំបូងក្នុងរយៈពេល ២២ឆ្នាំ”។ តារាស្រី២រូបទៀតក្នុងភាពយន្តនេះគឺ Gao Yuanyuan និងតារាសម្ដែងម៉ាឡេស៊ី Florence Tan ក៏បានបង្ហាញវត្តមានគាំទ្រតួឯកប្រុសចាងអ៊ូជីក្នុងការប្រគំតន្ត្រីនេះដែរ។

បន្ទាប់ពីបានឃើញរូបភាពទាំងនេះ អ្នកគាំទ្រខ្លះបាននិយាយថា វាពិតជាមិនគួរឱ្យជឿដែលពេលវេលាកន្លងទៅរយៈពេល ២២ឆ្នាំទៅហើយ ប៉ុន្តែពួកគេនៅតែរក្សាមិត្តភាពបានយ៉ាងល្អ។ ទោះបីជាតួឯកស្រីម្នាក់ទៀតគឺតារាសម្ដែង Alyssa Chia មិនបានមកចូលរួមផ្ទាល់ ប៉ុន្តែពួកគេក៏បានកាត់តរូបភាពរបស់នាងបញ្ចូលយ៉ាង Cute។

ក្រៅពីតួរឿង “អ្នកក្លាហានចាងអ៊ូជី” ការជួបជុំលើកនេះក៏មានការចូលរួមពីសំណាក់តារាសម្ដែងប្រុស Jin Han និង Darren Wang ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *