១. បុរសជោគជ័យ
ជាការពិត ស្ត្រីជាច្រើនត្រូវបានទាក់ទាញដោយបុរសដែលទទួលបានជោគជ័យ និងមានឋានៈសង្គម។ មនុស្សស្រីតែងតែស្វែងរកបុរសដែលអាចផ្តល់ មើលថែ និងការពារពួកគេក៏ដូចជាកូនរបស់ពួកគេ ដោយយល់ថាបុរសដែលមានអាជីពស្ថិតស្ថេរ និងស្ថានភាពហិរញ្ញវត្ថុរឹងមាំនឹងធានាបាននូវជីវិតគ្រួសារកាន់តែប្រសើរ។ ក្រៅពីនេះ បុរសដែលមានឋានៈខ្ពស់ក្នុងសង្គមនឹងមានអំណាចការពារមនុស្សស្រីរបស់ខ្លួនពីបញ្ហាជាច្រើន។ ផ្ទុយទៅវិញ បុរសដែលគ្មានអ្វីនៅក្នុងដៃនឹងពិបាកក្នុងការផ្គត់ផ្គង់ និងការពារគ្រួសាររបស់ខ្លួន។
២. ចាស់ទុំ
បុរសសង្ហាដែលមានចរិតកូនក្មេង តែងរករឿងប្រច័ណ្ឌ និងខឹងច្រឡោតនឹងធ្វើឱ្យមនុស្សស្រីលែងហ៊ាននៅជិត។ ជារឿយៗមនុស្សស្រីត្រូវបានទាក់ទាញដោយបុរសដែលមានភាពអត់ធ្មត់និងចាស់ទុំគ្រប់គ្រាន់ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់ពួកគេក្នុងដំណើរជីវិត។ បុរសបែបនេះផ្តល់នូវអារម្មណ៍សុវត្ថិភាពហើយក្លាយជាដៃគូដែលអាចទុកចិត្តបាន។
៣. ចេះកំប្លែង
មនុស្សប្រុសអាចយកឈ្នះបេះដូងមនុស្សស្រីដែលខ្លួនតាមញ៉ែកាន់តែងាយបើគេអាចធ្វើឱ្យនាងសើចនិងញញឹមបាន។ នៅពេលដែលមនុស្សស្រីញញឹម នាងនឹងមានអារម្មណ៍ល្អ និងបើកចំហជាងមុន។ បុរសឆ្លាតនឹងដឹងពីរបៀបធ្វើឱ្យបរិយាកាសជុំវិញខ្លួនគេសប្បាយនិងមានថាមពលវិជ្ជមាន ដូចសុភាសិតមួយឃ្លាថា៖ «មនុស្សឆ្លាតមិនប្រាកដថាកំប្លែង តែមនុស្សកំប្លែងប្រាកដជាឆ្លាត»។ ស្នេហាតែងតែចាប់ផ្តើមពីទីនេះ ព្រោះបុរសដែលឆ្លាត និងកំប្លែងតែងតែចេះបង្កើតបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ហើយមិនដែលធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ធុញទ្រាន់ឡើយ។ នេះជាប្រភេទបុរសដែលមនុស្សស្រីពិតជាចូលចិត្ត។
៤. ឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវ
គ្មាននារីណាម្នាក់ចូលចិត្តបុរសខ្ជិល និងអសមត្ថភាពនោះទេ។ មនុស្សបែបនេះមិនអាចបង្កើតអាជីពដែលរឹងមាំ ជីវិតមានតែពាក្យបញ្ហា បើរៀបការហើយ ជីវិតគូក៏នឹងច្របូកច្របល់ ហើយងាយឈានដល់ការបែកគ្នា។ លើសពីនេះ អារម្មណ៍នៃទំនួលខុសត្រូវគឺជាអ្វីដែលស្ត្រីត្រូវការបំផុតពីបុរស។ ជារឿយៗពួកគេចាប់អារម្មណ៍នឹងបុរសដែលសុខចិត្តសារភាពកំហុស និងមានទំនួលខុសត្រូវពេញលេញចំពោះកាតព្វកិច្ចជាមេគ្រួសាររបស់ពួកគេ។
៥. មានសីលធម៌ និងស្មោះត្រង់
បុរសដែលក្រអឺតក្រទម ហួសហេតុ និងបង្ហាញពីភាពអួតអាងនឹងធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ថាមិនស្រួល។ ផ្ទុយទៅវិញបុរសដែលមានភាពជឿជាក់ ប៉ុន្តែទន់ភ្លន់ និងស្មោះត្រង់ជាមួយដៃគូរបស់ខ្លួនទើបជាអ្វីដែលមនុស្សស្រីស្រឡាញ់ និងគោរព។ បុរសដែលមានទេពកោសល្យពិតប្រាកដ និងមានសីលធម៌ល្អ នឹងមិនត្រូវការរបស់ខាងក្រៅដើម្បីលើកកម្ពស់តម្លៃខ្លួនឯងឡើយ។ សម្រស់ខាងក្នុងគឺជាចំណុចទាក់ទាញបំផុតដែលទាក់ទាញមនុស្សស្រី។
៦. បុរសយល់ចិត្ត
ជីវិតមនុស្សស្រី ទោះបីបានរៀបការជាមួយបុរសដែលខ្លួនស្រលាញ់ ក៏មិនអាចគេចពីសម្ពាធ បានឡើយ ទាំងរឿងការងារ គ្រួសារ និងកូនៗ។ ដូច្នេះហើយនាងតែងតែចង់បានពេលវេលារ៉ូមែនទិកខ្លះពីដៃគូជីវិត ដែលជួយឱ្យនាងអាចបំភ្លេចទុក្ខកង្វល់ និងភាពនឿយហត់បាន។ នេះហើយជាប្រភេទបុរសដ៏ទាក់ទាញដែលធ្វើឱ្យមនុស្សស្រីចូលចិត្ត និងចាប់អារម្មណ៍ ៕