តារាកំប្លែង ហ៊ាទី ប្រកាសមិនទទួលផ្សព្វផ្សាយល្បែងអនឡាញដាច់ខាត

ហ៊ា​ទី​ តារា​កំប្លែង​មុខ​ស្មើ​ដែល​​តែ​​ងធ្វើ​ឱ្យ​អ្នក​ទស្សនា ​សើច​សប្បាយ​ចុក​ពោះ​​​​​​​​ ពេលនេះបាន​ចេញ​វីដេអូ​ប្រកាស​មិន​ទទួល​ផ្សព្វផ្សាយ​ (Game Online) ឬល្បែង​តាម​អនឡាញ​ដាច់​ខាត​ ដរាប​ណា​ខ្លួន​នៅ​តែ​​ជា​មនុស្ស​របស់​មហាជន​។ ការ​ប្រកាស​បែបនេះ ព្រោះ​មួយ​រយៈនេះ​សង្កេត​ឃើញ​មនុស្សជាច្រើន​រង​ផលប៉ះពាល់​ពី​ល្បែង​អនឡាញ។

ស្រប​ពេល​ដែល​ម្ចាស់​អាជីវកម្ម​​ហ្គេម​អន​ឡាញ​ជា​ច្រើន​បាន​ទាក់​ទង​ខ្លួន​ឱ្យ​ជួយ​ប្រូម៉ូត​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​ជាមួយ​ការ​ផ្ដល់​ជូន​ជា​ប្រាក់​កម្រៃ​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​​​ ហ៊ា​ទី​ ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​តារា​តិក​តុក​ ក៏​ដូច​ជា​តារា​កំប្លែង​ស្រករក្រោយ​បាន​ចេញ​វីដេអូ​ប្រកាស​មិន​ទទួល​ផ្សព្វផ្សាយ​ល្បែង​តាម​អនឡាញ​ជា​ដាច់​ខាត​ដរាប​ណា​រូប​លោក​ នៅតែបន្តឈរ​ជើង​ក្នុង​អាជីព​មួយ​នេះ​។​ តាម​រយៈ​វីដេអូកូន​អ្នក​លក់​ជ្រូក​ខ្វៃ​នេះ បាន​ឱ្យ​ដឹង​​ថា​លោក​ និង​ក្រុម​ការងារ​មិន​ទទួល​ផ្សព្វផ្សាយ​ល្បែង​អន​ឡាញ​នោះ​ទេ ​ដូច្នេះ​សូម​បណ្ដា​ក្រុម​ហ៊ុន​ ឬ​អ្នក​ដែល​បើក​អាជីវកម្ម​ពាក់​ព័ន្ធ​នឹងបរ​មួយ​នេះ ​​សូមកុំ​ទាក់​ទង​មក​រូប​លោក ​ដើម្បី​ផ្សព្វផ្សាយ​អី​ព្រោះ​ថា​លោក​បាន​សច្ចា​ហើយ​ថា​ជាតិ​នេះ​មិន​ពាក់​ព័ន្ធ​ ឬ​ផ្សព្វផ្សាយ​ល្បែង​អន​ឡាញ​ដាច់​ខាត​។​

កន្លង​មក ក្រៅ​ពី​ ហ៊ា​ទី​​ ក៏​មាន​តារា​សម្ដែង​ និង​អ្នក​ផលិត​មាតិកា​មួយ​ចំនួន​បាន​បង្ហោះ​ជម្រាប​ដំណឹង​អំពី​ការ​មិន​ទទួល​ផ្សព្វផ្សាយ​ល្បែង​អន​ឡាញ​ដែល​ក្នុង​នោះ​មានដូចជា ​អ្នក​នាង​ ខាត់​ សុឃីម ​លោក​ ហេង​ វិសាល​ និងលោក ​វេហាស៍ ​ជា​ដើម​។

រូបភាព៖ ហ៊ា ទី

ទស្សនាវីដេអូ ៖ https://www.facebook.com/100083656449690/videos/538732668992244



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *