តារារះប្រចាំឆ្នាំ! aespa និង Seventeen លេចធ្លោបំផុតក្នុងកម្មវិធី MAMA 2024

កម្មវិធីប្រគល់ពានរង្វាន់ដ៏ធំរបស់វិស័យខេប៉ុប Mnet Asian Music Awards 2024  ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ កន្លងទៅ​ ដោយមានវត្តមានរបស់តារាខេប៉ុបជាច្រើនរូបរួមទាំង តារាជប៉ុន និងតារាចម្រៀងអាមេរិក Bruno Mars មកចូលរួមក្នុងកម្មវិធីប្រារព្ធឡើងឯប្រទេសជប៉ុន។

សម្រាប់ម្ចាស់ពានរង្វាន់ដែលលេចធ្លោបំផុត ​ ប្រាកដជាមិនអាចរំលងក្រុមចម្រៀង Aespa បានទេ ព្រោះនៅក្នុងឆ្នាំ ២០២៤នេះ នារីទាំង ៤រូបបានទទួលពានរង្វាន់រហូតដល់ទៅ ៦មកគ្រប់គ្រង សមទៅតាមបំណងរបស់ Karina ដែលធ្លាប់បង្ហើបជាមួយទស្សនាវដ្ដី Dazed ថា​ នាងលោភលន់ចង់បានពានរង្វាន់សម្រាប់ឆ្នាំនេះ។

ជាក់ស្ដែង “Supernova” ស្នាដៃចម្រៀងដែលមានអ្នកចូលស្ដាប់រហូតដល់ទៅ ២២០ លានដងនៅលើ Spotify បាននាំយកពានរង្វាន់រហូតដល់ទៅ ៣ មកឱ្យ ​ aespa រួមមាន Song of The Years, Best Dance Performance ផ្នែកក្រុមចម្រៀងនារី និង Best Choreography សម្រាប់ក្បាច់រាំដ៏ទាក់ទាញនៅក្នុងបទមួយនេះ។ សម្រាប់បទរួមអាល់ប៊ុម Armageddon ក៏ជោគជ័យមិនចាញ់គ្នាដែរ ដោយវីដេអូចម្រៀងរបស់បទនេះទទួលបានការទទួលស្គាល់ក្នុងនាមជា Best Music Video ប្រចាំឆ្នាំនេះ។

បន្ថែមពីពានរង្វាន់ទាំង ៤ខាងលើ Aespa អាចមានឱកាសអាចដណ្ដើមតំណែងជាក្រុមចម្រៀងនារីល្អបំផុត Best Female Group ទន្ទឹមគ្នានឹងការទទួលស្គាល់ពីសំណាក់អ្នកគាំទ្រជាមួយនឹងពានរង្វាន់ Fan’s Choice​ Top 10 ក្នុងចំណោមតារាខេប៉ុបនារីដែលអ្នកគាំទ្រជ្រើសរើសសរុប ១០រូប។  

សម្រាប់ក្រុមចម្រៀងផ្នែកបុរសវិញ Seventeen ក៏ទទួលបានជោគជ័យប្រកិតគ្នានឹង aespa ដោយបានប្រមូលយកពានរង្វាន់ចំនួន ៥ ត្រឡប់ទៅផ្ទះវិញ។ ផ្ដើមដោយពានរង្វាន់ធំបំផុត Seventeen ទទួលងារជាសិល្បករប្រចាំឆ្នាំ Artist of The Year ទន្ទឹមគ្នានឹងពានរង្វាន់ Best Male Group ប្រចាំកម្មវិធីក្នុងឆ្នាំ ២០២៤។ នេះមិនមែនជារឿងចម្លែកទេ ព្រោះក្រុមចម្រៀងបុរសខេប៉ុបខាងលើទទួលបានការគាំទ្រខ្លាំងនៅលើអាល់ប៊ុម Seventeenth Heaven រហូត MAMA ទទួលស្គាល់ថាជា Album of the Year។​

លើសពីនេះទៀត Seventeen ក៏ជាជម្រើសមួយក្នុងចំណោមតារាប្រុសទាំង ១០ក្នុងពានរង្វាន់ Fan’s Choice​ Top 10 ផ្នែកបុរស ហើយក៏ជាម្ចាស់ពានរង្វាន់ពិសេស Visa Super Stage ផងដែរ។

ដោយឡែក Jennie សមាជិក BLACKPINK ក៏ទទួលបានភាពជោគជ័យខ្លាំង ទោះបីជាកំពុងតែប្រឡូកក្នុងអាជីពជាសិល្បករទោលក៏ពិតមែន ដោយពានរង្វាន់ទាំង ៤ដែលនាងទទួលបាននៅឆ្នាំនេះរួមមាន ពានរង្វាន់ Best Dance Performance ផ្នែកសិល្បករស្រីទោល សម្រាប់បទ You & Me, Fan’s Choice​ Top 10 ផ្នែកនារី និងពានរង្វាន់រួមគ្នាជាមួយនឹង Zico លើសា្នដែបទ Spot! ក្នងនាមជា Best Rap & Hip Hop Performance និង Best Collaboration។ ទន្ទឹមគ្នានេះ មិត្តរួមក្រុម Rosé ក៏ទទួលបានពានរង្វាន់ពិសេស Global Sensation សម្រាប់បទឆ្លងឆ្លើយ APT. ជាមួយនឹង Bruno Mars។

ទន្ទឹមគ្នានេះ ត្បិតមិនបានទទួលពានរង្វាន់ជាក្រុម ដោយហេតុថាសមាជិកខ្លះនៅបំពេញតួនាទីក្នុងជួរយោធានៅឡើយ តែ​ Jungkook និង ​Jimin នៅតែទទួលបានការកោតសរសើរដដែល។ តួយ៉ាង ​Jungkook​ ទទួលបានពានរង្វាន់ចំនួន ៣ ដូចជា​ Best Male Artist, Fan’s Choice​ Top 10 ផ្នែកបុរស និងពាន Best Dance Performance ផ្នែកសិល្បករប្រុសទោល សម្រាប់ស្នាដៃបទ Standing Next to You។ ប្រកៀកគ្នានេះ Jimin ក៏ទទួលបានពាន Fan’s Choice​ Top 10 ផ្នែកបុរសផងដែរ រួមគ្នានឹងពានរង្វាន់ Fan’s Choice of the Year ។

ដោយឡែក ក្រុមចម្រៀងរៀមច្បងដូចជា BIGBANG ក៏បានបង្ហាញភាពរំជើបរំជួល តាមរយៈការឡើងសម្ដែងបទថ្មី Home Sweet Home របស់សមាជិកទាំង ៣។​ មិនឱ្យខកឈ្មោះជា “ស្ដេចខេប៉ុប” G-Dragon ក៏ទទួលបានរង្វាន់ពិសេស Music Visionary of the Year ផងដែរ។​

ខាងក្រោមនេះ ជាការសម្ដែងរបស់សិល្បករខេប៉ុបខ្លះៗនៅក្នុងកម្មវិធី MAMA 2024៖

BIGBANG
Aespa
Seventeen
Meovv
Zerobaseone
(G)I-dle
INI


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *