មិនសូវលេចមុខក្នុងសិល្បៈ HANI សម្ងំរៀនសូត្រផ្នែកចិត្ដវិទ្យា ព្រោះចង់ជួយមិត្តរួមអាជីព  

ថ្មីៗ នេះ HANI សមាជិកក្រុមចម្រៀង EXID បានបង្ហាញខ្លួនក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ SBS គឺ “Strong Heart VS”។ ក្នុងឱកាសនោះ តារាស្រីវ័យ ៣២ ឆ្នាំ រូបនេះ បានលើកនិយាយពីការផ្លាស់ប្ដូររូបរាងរបស់នាង និងការសិក្សា។

HANI បានទម្លាយថា៖ វាជាលើកទី ១ ដែលនាងឃើញរូបរាងរបស់ខ្លួនប្រែប្រួលដូច្នេះ ប៉ុន្ដែនាងមិនមានការព្រួយបារម្ភឡើយ បច្ចុប្បន្ន នាងមានទម្ងន់ ៥៨ គីឡូ។ កាលពីមុននាងហាក់ងប់ងុលជាមួយរូបរាងស្គមស្ដើង និងរក្សាទម្ងន់ខ្លួនសល់ត្រឹម ៥០ គីឡូប៉ុណ្ណោះ ជាហេតុធ្វើឲ្យរូបនាងមិនសូវមានសុខភាពល្អឡើយ។

នាងបន្ដថា៖ នាងហាក់មានភាពមមាញឹកខ្លាំង ដោយសារនាងកំពុងរៀនផ្នែកចិត្ដវិទ្យា ហើយគោលបំណងរបស់នាងគឺចង់ជួយដល់មិត្ដរួមសិល្បៈ។ នាងបានប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំមកហើយ នាងធ្លាប់ឃើញមិនរួមអាជីពមិនតិចទេដែលជួបទុក្ខលំបាក កំពុងប្រឆាំងជាមួយជំងឺផ្លូវចិត្ដ។ នាងតាំងចិត្ដមោះមុតថា នឹងជួយដល់អ្នកដែលជួបបញ្ហាផ្លូវចិត្ដ នៅពេលបញ្ចប់ការសិក្សា។

នាងបន្ថែមថា៖ នាងមិនដែលបានចូលរៀនសាកលវិទ្យាល័យនោះទេ ដូច្នេះដំបូងៗ នាងបញ្ហា ដោយសារមិនគ្រប់លក្ខខ័ណ្ឌផ្សេងៗ។ តែនាងកំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការសិក្សានេះឲ្យបាន។ នាងប្រហែលជាអាចបញ្ចប់វានៅឆ្នាំក្រោយ។

មែនទែនទៅ វិបត្ដិផ្លូវចិត្ដបានក្លាយជាបញ្ហាគួរឲ្យបារម្ភខ្លាំងមួយក្នុងប្រទេសកូរ៉េខាងត្បូង ខណៈតារាល្បីៗ ជាច្រើនបានរាយការណ៍មានបញ្ហាផ្លូវចិត្ដ ឯខ្លះទៀតបានសម្រេចបញ្ចប់ជីវិតរបស់ខ្លួន ដែលធ្វើឲ្យសាច់ញាតិ មិត្ដភក្ដិ និងអ្នកគាំទ្រ ស្ទើរទទួលយកមិនបាន។

គួរបញ្ជាក់ថា HANI បានបញ្ចេញមុខជាផ្លូវការដំបូងក្នុងឆ្នាំ ២០១២ ជាមួយក្រុមចម្រៀងនារី EXID។ ជាហូរហែរ នាងមិនត្រឹមជាតារាចម្រៀងលេចធ្លោម្នាក់ នាងក៏បានក្លាយជាពិធីករ និងបង្ហាញមុខជាភ្ញៀវកិត្ដិយសក្នុងកម្មវិធីល្បីៗ ក្នុងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នវិញ ក្រៅពីមានអាជីពជាតារាចម្រៀង នាងកំពុងសម្រេចបំណងរបស់ខ្លួនបញ្ចប់ការសិក្សាផ្នែកចិត្ដវិទ្យា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ