ក្តៅៗហុយៗ មុននេះបន្តិចតារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះរូបថត ១ សន្លឹក ភ្ជាប់ជាមួយ Caption ដ៏សែនចាក់ចោត ហើយសម្តីមុតស្រួចរបស់តារាចម្រៀងរូបនេះបានចាក់ទម្លុះចិត្តសិល្បករ-សិល្បការិនីជាច្រើន រហូតផ្ទុះការ share យ៉ាងភ្លូកទឹកភ្លូកដី។
សិល្បការិនីជើងចាស់រូបនេះបង្ហោះឡើងថា « ត្រូវចាំថា រាល់កិច្ចការណាមួយក៏ដោយ ដែលអ្នកយកកម្លាំង យកចំណេះដឹង និងវិជ្ជាជីវៈរបស់អ្នកមកធ្វើ ទោះតិច ឬច្រើនក៏ដោយ ត្រូវតែយក “ កម្រៃ “ ឬការដោះដូរអ្វីមួយដែលសមតម្លៃ។ កុំយកពាក្យថា “ ជួយ “ ឬ “ គ្នាឯង “ ឬ “ សប្បុរសធម៌ “ ដាក់មុខ រហូតធ្វើឱ្យពាក្យទាំងអស់នោះពេលខ្លះបន្ទាបតម្លៃខ្លួឯង ឬពេលខ្លះគេមិនឱ្យតម្លៃទៀត។ព្រោះមនុស្សខ្លះមើលងាយគេណាស់ ឱ្យតែមានពាក្យថា “ Free ” ទាំងដែលគេយកបេះដូង និងទឹកចិត្តមកជួយ។ ហើយពេលខ្លះទោះបីជាពេលគេមានលុយ ឬត្រូវចំណាយមែន គេក៏គ្មានថ្ងៃមករកយើងមនុស្ស ដែល Free ឬធ្លាប់ជួយគេពីមុនដែរ។ដូច្នេះ Say No to Work for Free »។

មិនត្រឹមតែសិល្បករ-សិល្បការិនីប៉ុណ្ណោះ សូម្បីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅក៏យល់ស្របការលើកឡើងរបស់ ខាត់ សុឃីម ដែរ ថែមទាំងនិយាយថា តារាស្រីរូបនេះនិយាយមកត្រូវចិត្តពួកគេតែម្តង ថែមទាំងបាននាំគ្នាបញ្ចេញមតិ និងការយល់ឃើញផ្សេងៗដែលសុទ្ធតែគាំទ្រលើការលើកឡើងរបស់តារាពហុជំនាញរូបនេះ។
ក្រឡេកទៅមើលសិល្បករ-សិល្បការិនីក្នុងរង្វង់សិល្បៈវិញ ខាត់ សុឃីម ហាក់បីដូចកំពុងបើកទ្រូងឱ្យពួកគេ ដោយហ៊ានហាមាត់និយាយនូវអ្វីដែលអ្នកសិល្បៈមួយចំនួនមិនហ៊ាននិយាយ ទាំងដែលរឿងនេះកើតឡើងលើពួកគេជារឿយៗ ដែលកន្លងមកតែងមានការប្រើមនោសញ្ចេនាធ្វើការទាំងមិនបានកម្រៃ។









Caption ដ៏មុតស្រួចរបស់តារាពហុជំនាញ ខាត់ សុឃីម ចាត់ទុកជាការក្រើនរំឮកដល់សិល្បករ-សិល្បការិនីឱ្យចេះផ្តល់តម្លៃដល់ខ្លួនឯង ក៏ដូចជាសារដាស់តឿនដល់អ្នកស្គាល់គ្នា និងបណ្តាក្រុមហ៊ុនមួយចំនួន ឱ្យចេះផ្តល់តម្លៃ និងខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ កុំដើម្បីប្រយោជន៍ខ្លួនឯង ហៅគេធ្វើការទទេមិនបានកម្រៃ ដោយយកការងារសប្បុរសធម៌ជាការបាំងមុខ៕

























































Account
Security
Favourite Content