មិនឲ្យចាញ់គូស្នេហ៍ល្បីៗ GongYoo និង Lee DongWook ណាត់គ្នាទៅមើលបាល់គប់យ៉ាងសប្បាយ

កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ កម្មវិធីកីឡាបេស្បល MLB Seoul Series បានធ្វើនៅឯ Gocheok Sky Dome ប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាឡើយ តារាល្បីៗកូរ៉េជាច្រើនក៏បង្ហាញវត្ដមាននៅទីនោះ។

ទនឹ្ទមនេះ គូស្នេហ៍ល្បីៗ ដូចជាតារាប្រុស Hyunbin និងភរិយា Son Yejin,  តារាប្រុស SongJoongKi និងភរិយា Katy, តារាប្រុស Jisung និងភរិយា Lee Bo-Young សុទ្ធតែបានចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញភាពផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រច្រណែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ តារាប្រុស GongYoo និង Lee DongWook ក៏បានណាត់គ្នាទៅមើលកម្មវិធីមួយនេះផងដែរ។ អ្នកទាំងពីរបានបង្ហាញស្នាមញញឹម និងសប្បាយរីករាយខ្លាំង ថែមទាំងពាក់អាវដូចគ្នាថែមទៀត។

ក្រោយឃើញបែបនេះ អ្នកគាំទ្រពិតជារំភើបចិត្ដខ្លាំង ព្រោះមិត្ដភាពរបស់អ្នកទាំងពីរនៅតែស្អិតរមួត និងរាប់អានគ្នាយ៉ាងស្និទ្ធស្នាល។ មែនទែនទៅ តារាប្រុស GongYoo និង Lee DongWook បានសហការគ្នាក្នុងរឿង “Goblin: The Lonely Great God” ក្នុងឆ្នាំ ២០១៦-២០១៧ ជាបន្ដបន្ទាប់អ្នកទាំងពីរនៅតែរំឮកពីគ្នា និងបន្ដរាប់អានគ្នា។ អ្នកទាំងពីរថែមថតពាណិជ្ជកម្មរួមគ្នា និងបានចូលរួមកម្មវិធីទទួលពានង្វាន់រួមគ្នាកាលពីចុងឆ្នាំ ២០២៣។ ជាថ្មីម្ដងទៀត អ្នកទាំងពីរបានមកចូលរួមទស្សនាកម្មវិធីមើលបាល់គប់ជាមួយគ្នា។

ទន្ទឹមនេះ អ្នកគាំទ្រជាច្រើនសង្ឃឹមថា GongYoo និង Lee DongWook អាចមានឱកាសសម្ដែងក្នុងរឿងភាគជាមួយគ្នាម្ដងទៀតនៅពេលអនាគត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ