Go Kyung-Pyo បានក្លាយជាតារាប្រុសលេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយសម្ដែងក្នុងរឿងល្បី “Reply 1988”។ ជាហូរហែ លោកតែងត្រូវមហាជន សរសើរពីភាពក្លាហានក្នុងការផ្លាស់ប្ដូរខ្លួនឯងទៅតាមតួអង្គដែលត្រូវសម្ដែង ដោយមិនខ្លាចការរិះគន់។



ថ្មីៗ នេះ តារាប្រុស Go Kyung-Pyo បានបង្ហាញមុខក្នុងកម្មវិធី Seoul Fashion Week របស់ប្រេន Miss Gee។ វត្ដមានរបស់លោកបានក្លាយជាទីចាប់អារម្មណ៍ និងត្រូវបានគេលើកឡើងយកមកនិយាយក្នុងបណ្ដាញសង្គម ដោយសារតែការផ្លាស់ប្ដូររូបរាងថ្មីប្លែក ១៨០ ដឺក្រេ។ អ្នកគាំទ្រជាច្រើនបានលើកឡើងថា ស្ទើរចំណាំរូបលោកមិនបានដោយសារតែមើលទៅប្លែកពេក។ លោកបានលេងស្ទីលម៉ូតសក់ដូចផ្សិត និងរួញ ជាមួយឈុតអាវខៀវ ខោពណ៌ត្នោតខ្ចី។





ទន្ទឹមនេះ រូបរាងរបស់លោកហាក់មើលទៅឡើងគីឡូខុសប្លែកពីរាល់ដងផងដែរ។ ទោះជាយ៉ាងណាក្ដី លោកនៅតែបង្ហាញស្នាមញញឹម និងភាពជឿជាក់លើខ្លួនឯងកំឡុងពេលចូលរួមកម្មវិធី។ បើតាមសម្ដីរបស់តារាប្រុស Go Kyung-Pyo លោកជាមនុស្សរស់នៅដោយគ្មានក្ដីបារម្ភ និងធ្វើអ្វីដែលខ្លួនចង់ធ្វើ។ ជាធម្មតា លោកសម្រកគីឡូ និងរក្សារូបរាងរបស់លោកឲ្យនៅស្អាតសង្ហា តែនៅពេលដែលលោកចូលសម្ដែងរឿងប៉ុណ្ណោះ ឬបត់បែនទៅតាមតួអង្គលោកសម្ដែង។ បច្ចុប្បន្ន លោកមានទម្ងន់ ៩៣ គីឡូ លោកកំពុងគិតពិចារណាសម្រកគីឡូវិញ។


គួរបញ្ជាក់ថា តារាប្រុស Go Kyung-Pyo នឹងត្រៀមខ្លួនត្រឡប់មកវិញជាមួយរឿងថ្មីគឺ “No Secret”។ រឿងនេះដែរ ត្រូវបានផលិត និងរៀបចំដោយស្ថានីយន៍ទូរទស្សន៍ JTBC៕
























Account
Security
Favourite Content