សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” ត្រូវបានរាយការណ៍ថា បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូណេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ មិនបានសុំការអនុញ្ញាតត្រឹមត្រូវ។

យោងតាមប្រភពព័ត៌មានកូរ៉េ SPOTV បានឲ្យដឹងថា សមាជិកក្នុងកម្មវិធី  “Pick Me Trip” គឺសុទ្ធសឹងតែជាសមាជិកខេប៉ុបល្បីៗ ដូចជា Hyoyeon សមាជិកក្រុម Girls Generation, Bomi សមាជិកក្រុម Apink, Dita សមាជិកក្រុម Secret Number និង Im Nayoung អតីតសមាជិកក្រុមចម្រៀង I.O.I។ តារាស្រីទាំងអស់គឺបានធ្វើដំណើរមកដល់ កោះបាលី នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៤ និងគ្រោងត្រឡប់ទៅវិញនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤។ តែកំឡុងពេលត្រឡប់ទៅវិញ អ្នកទាំងអស់គ្នាត្រូវបានឃាត់ខ្លួន ដោយសារតែមិនបានសុំការអនុញ្ញាតត្រឹមត្រូវក្នុងការថតកម្មវិធី។

បច្ចុប្បន្ន ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” ដែលមានចំនួនសរុបប្រមាណ ៣០នាក់ ត្រូវបានរឹបអូសយកលិខិតឆ្លងដែន និងកំពុងស្នាក់នៅក្នុងសណ្ឋាគារមួយ ខណៈករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមូលដ្ឋាន។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមការងារទាំងអស់ទំនងជាអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញ នៅដើមសប្ដាហ៍ក្រោយ។ មន្ត្រីក្នុងស្រុកមួយរូប បានទម្លាយថា ​ ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” ទាំងអស់ ​មិន​បាន​ទទួល​ទិដ្ឋាការ​ត្រឹមត្រូវ។ តែមិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់បញ្ជាក់ប្រាប់ពីមូលហេតុដែលត្រូវជាប់គាំងលើ កោះបាលី ឡើយ។

ជាការឆ្លើយតបពី KBS Joy ដែលជាទទួលរៀបចំការចាក់ផ្សាយកម្មវិធី “Pick Me Trip”  បានបកស្រាយថា៖ “សម្រាប់ការចាក់ផ្សាយកម្មវិធីនេះ យើងកំពុងពិចារណាក្នុងការចាក់ផ្សាយ ប៉ុន្ដែមិនទាន់ច្បាស់លាស់នៅឡើយ។ អ្វីដែលសំខាន់ គឺ KBS Joy មិនមានអ្វីពាក់ព័ន្ធជាមួយក្រុមដែលកំពុងផលិតកម្មវិធី នេះទេ។ ស្របពេលដែល អ្នកគាំទ្រកំពុងព្រួយបារម្ភពីសុវត្ថិភាពរបស់តារាស្រីខេប៉ុបជាច្រើន នាក់ដែលជាប់ នៅកោះបាលី ខណៈមិនទាន់មានដំណឹងច្បាស់លាស់នៅឡើយទាក់ទងនឹងរឿងមួយនេះ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ