តារាកម្ពុជាប្រុសស្រី ៤ រូបធ្វើដំណើរឆ្លងប្រទេសទៅទទួលពានរង្វាន់រួមគ្នា

សិល្បករ​​​របស់​កម្ពុជា​ចំនួន​ ៤ រូប​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​ The HOFS Award 2024 ដើម្បី​ទទួល​ពាន​រង្វាន់ The Iconic Figure of Social Media នៅប្រទេស​សិង្ហបុរី នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​​​។

The HOFS Award 2024 បាន​រៀប​ចំ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​សិល្បករ​ឆ្នើម​ជូន​​​ដល់​សិល្បករ​​ តារា​សម្ដែង​ ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ល្បី​ៗ​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​​​។​ ក្នុង​នោះ​តារា​ប្រុស​ស្រី​ ​ ៤ ​រូប​របស់​កម្ពុជា​​មាន​ដូច​ជា​ ​ស៊ីន ​យូប៊ីន​ លោក ខាត់ ​វ៉ៃហាំង​ លោក​ រ៉េននី ដារ៉ា និង​ សំណាង អេលីណា​​​ ត្រូវ​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​​​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ ដើម្បីទទួល​ពាន​រង្វាន់​កិត្តិយស​មួយ​នេះ​។ គួរ​ឱ្យ​ដឹង​ដែរ​ថា​ អ្នក​តារា​ប្រុស​ស្រី​ទាំង​បួន​រូប​សុទ្ធ​តែ​ជា​តារា​ដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​ និង​ទេពកោសល្យ​នៅ​ក្នុង​ការងារ​សិល្បៈ​​ទាំងក្នុង និងក្រៅប្រទេស​ ​មិន​តែ​ប៉ុណ្ណោះ​ជា​សិល្បករ​ខ្មែរ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ល្អ​ និងមាន​មហាជន​គាំទ្រ​ច្រើន​ថែម​ទៀត​ផង​។​

គួរបញ្ជាក់ដែរថា ពាន​រង្វាន់​ដែល​បាន​ប្រគល់​ជូន​ដល់​សិល្បករ​ទាំង​ ៤ ​ជា​ពាន​​តារា​សម្ដែង​ឆ្នើម​នៅ​ក្នុង Social Media ដែល​ប្រគល់​ជូន​ពី កម្មវិធី​ The HOFS Award 2024។ កម្មវិធី​នេះ​ដែរ​ ក៏​មាន​​អ្នកជំនួញ​ធំ​ៗ​ជា​ច្រើន​​ប្រមូល​ផ្ដុំ​​គ្នាដើម្បី​ស្វែង​រក​ និង​បង្កើត​ឱកាស​ទីផ្សារ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ ហើយនេះក៏​ជា​ឱកាស​សម្រាប់​សិល្បករ​ខ្មែរដែល​បាន​ចូលរួម​ក្នុង​ការ​ចែក​រំលែក​​ឱ្យ​វិនិយោគិន​ទាំង​នោះ​ងាក​មក​ចាប់​អារម្មណ៍​ក្នុង​ការ​ដាក់​ទុក​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា