ប៉ះគ្នាលើកដំបូង ប្រុស ខួច & អេលីណា មានឱកាសរួមគ្នាផ្សព្វផ្សាយពីអេកូទេសចរណ៍ខេត្តក្រចេះ

នេះជាលើកដំបូងបង្អស់ដែលតារាសម្តែងថ្ពាល់ខួចសងខាង លោក លី សុខគឹមសាន ហៅ ប្រុស ខួច មានឱកាសសម្តែងប៉ះបវរកញ្ញារូបស្រស់ កញ្ញា សំណាង អេលីណា ក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ចំណងជើងថា «កោះទ្រង់អន្លង់ស្នេហ៍»។ បច្ចុប្បន្នរឿងភាគថ្មីនេះ កំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ ដើម្បីបិទកាមេរ៉ាថតតាមពេលវេលាដែលបានកំណត់ទុក។ 

ក្នុងនោះ​ តួអង្គសំខាន់ៗជាច្រើនរួមទាំង ប្រុស ខួច និង អេលីណា បានធ្វើដំណើរទៅដល់ទឹកដីខេត្តក្រចេះ ដើម្បីថត និងផ្តិតយករូបភាពឆ្នេរទឹកសាបដ៏ស្រស់ត្រកាល ពិសេសទិដ្ឋភាពជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករខ្មែរនៅលើកោះទ្រង់ នៃខេត្តក្រចេះផ្ទាល់តែម្តង។ 

ប្រុស ខួច ហាក់រំភើបខ្លាំងដែលមានឱកាសបានទៅថតរឿងភាគថ្មីនៅទឹកដីកោះទ្រង់ ខេត្តក្រចេះ។ លោកបានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗថា «នេះគឺជា #សមុទ្រទឹកសាប#កោះទ្រង់#ខេត្តក្រចេះ ពួកខ្ញុំមានពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលបានមកថតនៅទីនេះ ហើយក៏ជាសាច់រឿងមួយដែលបានផ្សព្វផ្សាយពីអេកូទេសចរណ៍ខេត្តក្រចេះ ហើយក៏សោកស្ដាយដែលបងប្អូនដែលត្រូវបញ្ចប់ការងារមុនពេលឆ្លងឆ្នាំ អត់បានចូលរួមកម្មវិធីបោះតង់នៅថ្ងែឆ្លងឆ្នាំនៅកោះទ្រុង»។

តួឯកប្រុសរូបសង្ហានេះ ពុំបានបញ្ជាក់ឱ្យដឹងពីតួអង្គដែលលោកត្រូវសម្តែងក្នុងរឿងនេះឡើយ តែកញ្ញា សំណាង អេលីណា បានទម្លាយឱ្យដឹងថា នាងត្រូវផលិតករជ្រើសរើសឱ្យដើរតួជាកូនស្រីអ្នកចម្ការលើកោះទ្រង់នេះ ហើយនាងគិតថាវានឹងជារសជាតិថ្មីប្លែក សម្រាប់ចក្ខុទស្សនិកជន និងហ្វេនៗរបស់នាង ព្រោះកន្លងមកគ្រប់គ្នាធ្លាប់តែឃើញនាងសម្តែងជាតួស្រីបែបហាយសូរនៅទីក្រុងភ្លើងពណ៌។

តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក Touch Bopha-Thyda PNN បានឱ្យដឹងថា រឿង «កោះទ្រង់អន្លង់ស្នេហ៍» គឺជាប្រភេទរឿងភាគកំប្លែង មនោសញ្ចេតនា ដែលនឹងប្រម៉ូតតំបន់ទេសចរណ៍កោះទ្រង់ រួមទាំងប្រម៉ូតនូវផលិតផលខ្មែរ និងលើកទឹកចិត្តបងប្អូនយើងឱ្យស្រលាញ់ធម្មជាតិ។ 

ក្រៅពីវត្តមាន បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា រឿងនេះក៏មានការចូលរួមសម្តែងពីបវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា ផងដែរ ដោយអ្នកទាំងពីរនឹងបង្អួតសម្រស់នៅលើទឹកដីកោះទ្រង់ ដើម្បីបង្កើតស្នាដៃរឿងភាគថ្មីរបស់ភីអិនអិន «កោះទ្រង់អន្លង់ស្នេហ៍» ដែលសាច់រឿងបានបញ្ជូលនូវជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ ប្រវត្តិរបស់កោះទ្រង់ ដើមរកាដែលមានវ័យចំណាស់ ជាពិសេសរសជាតិក្រូចថ្លុងកោះទ្រង់ដ៏ល្បីល្បាញ សង្ឃឹមថាពេលចាក់ផ្សាយរឿងភាគថ្មីនេះនឹងជាកំលាំងជំរុញបន្ថែមអ្នកទេសចរណ៌ទៅកាន់កោះទ្រង់កាន់តែច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ