ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល សុខៗគេស្រាប់តែប្រទះឃើញពិធីការិនីល្បីឈ្មោះ ណា សាឌី ចេញមកវែកញែកហេតុផលរឿងម្ចាស់ជយលាភី Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ ទាំងដែលកន្លងមក គេកម្រឃើញស្រីស្អាតរូបនេះធ្វើបែបនេះខ្លាំងណាស់។

ថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការ Na Sady Fan Club បានលើកឡើងថា «សាកស្រម៉ៃទៅមើលបើសិនជាបងសាឌីចូលរួមប្រកួតកម្មវិធី Miss Grand Cambodia 2024 Adminមិនហ៊ានស្រម៉ៃទេព្រោះថាbackground បងសាឌីខ្លាំងមិនធម្មតា ថាមិនត្រូវអាចមកយកម្កុដតែម្តងសព្វថ្ងៃបងសាឌីមានអាជីពជា ពិធីការនីនៅស្ថានីយ៍ទូរទស្សន៍បាយ័ន, model, តារាសម្តែង និង influencer ផងដែរ។ បើការនិយាយវិញអាចល្អលើសគេព្រោះមានអាជីពឡើងឆាករាល់ថ្ងៃមិនខ្លាចឆាក។ ចំពោះFashionវិញ បងសាឌីអោយអ៊ួយ បានគ្រប់ទម្រង់គ្រប់ស្ទាយ។ សំខាន់followersនៅក្នុងIGមានរហូតទៅដល់ 641K បើឈ្នះម្កុដមែននឹងក្លាយជាបវរកញ្ញាកម្ពុជាដំបូងគេបំផុតដែលមានfollowersច្រើនជាងគេបំផុត។ បញ្ជាក់: បងសាឌីជាកូនកាត់ខ្មែរ និងថៃ! អាចនិយាយបាន3ភាសា គឺភាសាខ្មែរ ថៃ និង អង់គ្លេស។ Admin ពិតជាចង់អោយគាត់ចូលរួមប្រកួតណាស់ សង្ឃឹមថាហ្វេនៗបងសាឌីស្រលាញ់និង គាំទ្រដូចadminដែរ»។
ស្របពេលដែលហ្វេនៗកំពុងបន្ទន់ចិត្ត ស្រីស្អាត ណា សាឌី ឱ្យចូលរួមប្រកួត Miss Grand Cambodia 2024 សាមីខ្លួននាងមើលទៅមិនសូវរុញរាប៉ុន្មានឡើយ ថែមទាំងឱ្យតម្រុយល្អខ្លះៗទៅកាន់ហ្វេនទៀតផង ដោយនាងបានលើកឡើងថា «I will always try my best if I can go to miss grand» ដែលពាក្យឃ្លានេះ ធ្វើឱ្យហ្វេនៗដែលជាអ្នកគាំទ្រនាងសប្បាយអរជាខ្លាំង ព្រោះមើលទៅ idol របស់ពួកគេក៏ចង់ចូលប្រកួត Miss Grand Cambodia 2024 តាមអ្វីដែលពួកគេជំរុញនោះដែរ។ «See you soon next year ……» ជាឃ្លាដែល ពិធិការិនី សាឌី បានដាក់ក្នុង Story របស់នាងកាលពីពេលថ្មីៗ ធ្វើឱ្យហ្វេនរឹតតែរំជួលចង់ឱ្យនាងចូលប្រឡងនៅឆ្នាំក្រោយ។



យោងតាមការ update ចុងក្រោយរបស់ទំព័រហ្វេសប៊ុកផ្លូវការ Na Sady Fan Club បានឱ្យដឹងថា មើលទៅពេលនេះ ណា សាឌី ឱ្យតម្រុយហ្វេន ៥០% ហើយ ថែមទាំងគ្រោងចេញទៅរៀនដើរម៉ូដនៅប្រទេសថៃទៀតផង គឺសាលាដើរម៉ូដតែមួយ ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់រៀនដើរម៉ូដ កាលជំនាន់នាងប្រឡង Miss Grand Cambodia 2022៕






























































Account
Security
Favourite Content