អ្នកគាំទ្រនាំគ្នាផ្គូផ្គង Lee Dong-wook និង Lee Joo-bin ព្រោះតែរូបភាពផ្អែមល្អែមប៉ុន្មានសន្លឹកនេះ

ក្រោយ Lee Joo-bin បង្ហោះរូបជាមួយនឹងដៃគូ Lee Dong-wook នៅលើគណនី Instagram ផ្ទាល់ខ្លួន អ្នកគាំទ្របាននាំគ្នាសរសើរពីភាពស៊ីចង្វាក់របស់អ្នកទាំងពីរ រហូតមានអ្នកខ្លះបានចាប់គូ ចង់ឱ្យពួកគេស្រឡាញ់គ្នាក្នុងជីវិតពិត។

នៅថ្ងៃទី២៤ ខែមេសានេះ តារាស្រីវ័យ ៣៥ឆ្នាំបានចែករំលែករូបភាពបែប Vintage បង្ហាញភាពផ្អែមល្អែមជាមួយនឹងដៃគូសម្ដែងក្នុងរឿង Divorce Insurance ដោយមានបង្ហាញទាំងសកម្មភាពឱបគ្នា និងចាប់ដៃគ្នា ជាហេតុដែលទស្សនិកជនកំពុងតែទស្សនារឿងរបស់អ្នកទាំងពីរ បង្ហាញពីក្ដីរំពឹងថា ទំនាក់ទំនងមនោសញ្ចេតនានៅក្នុងសាច់រឿង នឹងអាចកើតឡើងក្នុងជីវិតពិត។

ជាក់ស្ដែង ម្ចាស់គណនីម្នាក់បានសរសេរថា៖ “ពេលនៅជាមួយគ្នា ពួកគេពិតជាគួរឱ្យស្រឡាញ់ណាស់។ ខ្ញុំសង្ឈឹមថាពួកគេនឹងទាក់ទងគ្នានៅក្នុងជីវិតពិត”។

អ្នកគាំទ្រជាច្រើនរូបទៀត ក៏បានចូលរួមបញ្ចេញមតិក្នុងអត្ថន័យស្រដៀងគ្នាដែរថា រូបនេះមិនខុសពីរូបថតរបស់គូស្នេហ៍ក្នុងជីវិតពិតទេ។ លើសពីនេះទៀត ថែមទាំងមានអ្នកគាំទ្រខ្លះបានចោទជាសំណួរថា “តើពួកគេកំពុងទាក់ទងគ្នាឬ?” និង “តើពួកគេនឹងរៀបការជាមួយគ្នានៅពេលណា?” ទៀតផង។

គួរឱ្យដឹងផងដែរថា រឿង Divorce Insurance គឺជារឿងបែបកំប្លែង និងរ៉ូមែនទិក ដែលនិយាយពីបេសកម្មរបស់បុគ្គលិកមួយក្រុម ធ្វើការទៅលើគម្រោងធានារ៉ាប់រងសម្រាប់ការលែងលះ។ ភាពយន្តដែលមានសរុប ១២ភាគនេះ បច្ចុប្បន្នបានចាក់ផ្សាយដល់ភាគទី៨ រួចទៅហើយ នៅរៀងរាល់ថ្ងៃចន្ទ-អង្គារ លើកកញ្ចក់ទូរទស្សន៍ tvN៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *