តារារ៉េប Kendrick Lamar វ៉ាដាច់ Taylor Swift ក្នុងបញ្ជីបេក្ខភាពពានរង្វាន់ AMAs 2025

ព្រឹត្តិការណ៍ពានរង្វាន់ដ៏ធំប្រចាំឆ្នាំសម្រាប់វិស័យតន្ត្រីរបស់អាមេរិកគឺ American Music Awards (AMAs) បានបញ្ចេញបញ្ជីបេក្ខភាពសិល្បករដណ្ដើមពានរង្វាន់ក្នុងឆ្នាំនេះកាលពីថ្ងៃទី២៣ ខែមេសា ហើយក្នុងនោះតារារ៉េប Kendrick Lamar បាននាំមុខគេដោយមានឈ្មោះប្រកួតប្រជែងពានរង្វាន់ដល់ ១០ ផ្នែក។

ជាក់ស្ដែង តារាចម្រៀងម្ចាស់បទ “Not Like Us” បាននាំមុខគេដោយមានឈ្មោះដណ្ដើមពានរហូតដល់ ១០ ផ្នែករួមទាំងពានរង្វាន់ធំៗដូចជា​សិល្បករប្រចាំឆ្នាំ និងបទចម្រៀងប្រចាំឆ្នាំ សម្រាប់បទ Diss track របស់ខ្លួនមួយនេះ។ បទចម្រៀង “Not Like Us” នេះគឺជាផ្នែកមួយនៃជម្លោះរាប់ឆ្នាំរវាង Lamar និងតារារ៉េបកាណាដា Drake ដែលកន្លងមក Drake បានប្តឹង Universal Music Group ពីបទបរិហារកេរ្តិ៍ដោយសារតែការចេញបទចម្រៀងនេះ។

បញ្ជីបេក្ខភាពនេះត្រូវបានជ្រើសរើសដោយផ្អែកលើការជាប់ចំណាត់ថ្នាក់នៅលើតារាងតន្ត្រី Billboard តួលេខស្ដាប់ចម្រៀង និងការលក់អាល់ប៊ុម ព្រមទាំងការចាក់ផ្សាយតាមវិទ្យុ និង engagement លើបណ្ដាញសង្គមក្នុងរយៈពេលមួយឆ្នាំកន្លងមក។

សិល្បករលេចធ្លោបន្ទាប់ គឺតារាចម្រៀង Post Malone ដែលបានជាប់បេក្ខភាព​ចំនួន​ប្រាំបី​ពានរង្វាន់ ក្នុង​នោះ​រួម​មាន​ពានតារា​ចម្រៀង​ប្រុស​ពេញនិយម ​និងពាន​អាល់ប៊ុមចម្រៀង Country ​ពេញនិយមសម្រាប់អាល់ប៊ុម “F-1 Trillion”។ កន្លងមក លោកក៏ធ្លាប់បានឈ្នះពានរង្វាន់ពីកម្មវិធី AMAs ដែរ ប៉ុន្តែក្នុងប្រភេទតន្ត្រីបែប Rap/Hip Hop និង Pop/Rock។

អ្នកមានឈ្មោះដណ្ដើមពានរង្វាន់ច្រើនបន្ទាប់រួមមាន តារាចម្រៀងស្រីវ័យក្មេង Billie Eilish និង Chappell Roan ព្រមទាំងតារារ៉េប Shaboozey ដែលបានជាប់បេក្ខភាពម្នាក់ ៧ ពានរង្វាន់។ ចំណែកកំពូលតារាចម្រៀង Taylor Swift ដែលធ្លាប់តែទទួលបានពាន AMAs ច្រើនជាងគេ នៅឆ្នាំនេះបានជាប់បេក្ខភាពចំនួន ៦ ពាន ដូចគ្នានឹង SZA, Bruno Mars, Lady Gaga, Morgan Wallen និង Sabrina Carpenter។

អាល់ប៊ុម “Cowboy Carter” របស់ Beyonce ដែលបានឈ្នះពានរង្វាន់កំពូលនៅ Grammys ឆ្នាំនេះ បានជាប់បេក្ខភាពដណ្ដើមពានអាល់ប៊ុមប្រចាំឆ្នាំ និងអាល់ប៊ុម Country ពេញនិយម នៅកម្មវិធី AMAs ខណៈ Beyonce ផ្ទាល់ក៏មានឈ្មោះប្រកួតប្រជែងពានរង្វាន់​តារាចម្រៀងស្រីពេញនិយមផង​ដែរ។

គួរបញ្ជាក់ថា ជយលាភីពានរង្វាន់នឹងត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកគាំទ្រ ហើយលទ្ធផលនឹងត្រូវប្រកាសក្នុងកម្មវិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ដោយមានតារាចម្រៀង Jennifer Lopez ជាអ្នកដំណើរការកម្មវិធី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *