មិនយូរទៀតទេ រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំ​ព្រះ​រាជទ្រព្យនឹងក្លាយជាតំបន់បៃតងដ៏ស្រស់ស្អាត

តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះ​រាជទ្រព្យ (ភ្នំ​ឧត្តុង្គ) ​នឹង​ក្លាយ​ជា​តំបន់​បៃតង​នា​ពេល​ឆាប់​ក្រោយ​ការ​សម្រេច​ជ្រើស​រើស​តំបន់​មួយ​នេះ​ជា​ទីតាំង​នៃ​ការ​សិក្សា​លើ​គម្រោង​អភិវឌ្ឍ​សួន​ច្បារ​សាធារណៈ​លំហ​បៃតង​និង​បឹង​ធម្មជាតិ។

ក្រសួង​ដែន​ដី​បាន​សម្រេច​យក​តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​ព្រះ​រាជទ្រព្យ​ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​ដើម្បី​សិក្សា​គម្រោង​អភិវឌ្ឍន៍​សួន​ច្បារ​សាធារណៈ​លំហ​បៃតង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ហាត់​ប្រាណ​និង​ទេសចរណ៍។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ចុង​សប្ដាហ៍ ​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី នគរោបនីយកម្ម និង​សំណង់ ជាមួយ​ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​កណ្ដាល។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរោបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា ខេត្ត​កណ្ដាល​ជា​ខេត្ត​គោលដៅ​មួយ​ក្នុង​ចំណោម​រាជធានី​ខេត្ត​ដទៃ​ទៀតដោយ​បានកំណត់​យក​ស្រុក​ពញាឮ ជា​ស្រុក​ដំបូង​គេ​បង្អស់​ក្នុង​ការ​បង្កើត​លំហ​បៃតង​នៅ​ទី​សាធារណៈ​។ ការបង្កើតឱ្យមានលំហ​បៃតង​នៅ​ទី​សាធារណៈ​គឺជាការបង្កើត​ដង្ហើម​បៃតង និងកំណើន​សេដ្ឋកិច្ច​​តាមរយៈ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយ​ផ្សារ​ភ្ជាប់​ទី​សាធារណៈមាន​របៀប​រៀបរយ អនាម័យ ​ភាព​ស៊ីវិល័យ​ ​ព្រមទាំងបង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះផងដែរ។

នាឱកាសនោះដែរ​ ឯកឧត្ដម​អភិបាល​ខេត្ត​កណ្ដាល​ក៏​បាន​ណែនាំ​ដល់​អភិបាលក្រុង-ស្រុក​ទាំង​អស់​ត្រូវ​រក​ទីតាំង​សម្រាប់​ក្រុង-ស្រុក​របស់​ខ្លួន​ ដើម្បី​បង្កើត​នូវ​គម្រោង​អភិវឌ្ឍន៍​និង​កែ​លម្អ​សួនច្បារ​សាធារណៈលំហបៃតងនិង​បឹង​ធម្មជាតិ​នៅ​តាម​ក្រុង​ស្រុក​រៀងៗ​ខ្លួន​៕

ប្រភពរូបភាព៖រមណីយដ្ឋានភ្នំឧដុង្គ/PHRS Architecture Design



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *