អ៊ីវ៉ា នៅតែរក្សាជំហរមិនទាន់រៀបការមុនអាយុ ៣០

តាមអ្វីដែលធ្លាប់បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពេលកន្លងទៅ តារាចម្រៀងសាច់សខ្ចី កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានលើកឡើងថា កញ្ញាមានគម្រោងគ្រងឈុតកូន​ក្រមុំដូចមិត្តរួមអាជីពដែរ ពេលនាង​មានអាយុ​ ៣០ ឆ្នាំ ហើយឥឡូវបាំងតែ ១ ឆ្នាំទៀតប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះនឹងគ្រប់អាយុ ៣០ ឆ្នាំ ខណៈហ្វេនៗអ្នកគាំទ្រកំពុងចិញ្ចឹមចិត្តមើលថា តើបុរសម្នាក់ណាដែលមានសំណាងបាននារីម្នាក់នេះជាគូរអនាគត? តើបុរសបែបណាទៅដែល អ៊ីវ៉ា នឹងព្រមកាន់តែដើររួមផ្លូវជីវិតជាមួយគ្នា?

អ៊ីវ៉ា ធ្លាប់សារភាពចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុកថា កន្លងទៅនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងពិតជាមានបុរសតាមស្នេហ៍ច្រើនមែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន គឺមានទាំងបុរសនៅក្នុងស្រុកនិងនៅក្រៅស្រុក ប៉ុន្ដែនាងសង្កត់ធ្ងន់ថា នៅពេល​ដែលរូប​នាងមានអាយុ ៣០ ឆ្នាំ នោះហើយជាពេលវេលាដែល​សម​ស្រប​ឲ្យនាង​អាចរៀប​ការ​ប្ដី។ គិតពីពេលផ្តល់កិច្ចសម្ភាសន៍មកទាល់ពេលនេះ ពោលគឺនៅឆ្នាំ ២០២៣ ខាងមុខ។

មុនពេលប្រទេសកម្ពុជា ផ្ទុះការរាតត្បាតជំងឺកូវីដ១៩ មានអ្នកសិល្បៈជាច្រើនបានសម្រុកបញ្ចប់ភាពនៅលីវបន្ដបន្ទាប់ តែ អ៊ីវ៉ា យល់ថា ការសម្រេចចិត្តរៀបការរបស់អ្នកគ្រប់គ្នា គឺ​ដោយសារដល់​អាយុត្រូវយកគ្រួសារ។ ចំណែកឯ រូបនាងវិញយល់ឃើញថាពេលអាយុ ៣០ ឆ្នាំ​នោះហើយ ​គឺជាពេលវេលាអំណោយផល​មួយសម្រាប់នាង​ដែល​អាចរៀបការដូចគេបានហើយ ដូច្នេះហើយទើបពេលនេះនាងហាក់មិនរវីរវល់ខ្វាយខ្វល់់ជាមួយរឿងស្នេហាអ្វីនោះទេ ដោយងាកមកផ្តោតលើមុខជំនួញ និងវិស័យចម្រៀងវិញ។ តួយ៉ាងនៅថ្ងៃទី១ ដើមខែមីនានេះ អ៊ីវា ទើបបញ្ចេញបទចម្រៀងថ្មីមួយចំណងជើងថា «បើអស់ចិត្ត» ហើយជានិច្ចកាលនាងតែងតែងចេញមុខ Live លក់សម្លៀកបំពាក់ធ្វើរំភើយ។

គូររំលឹកថា តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ៊ីវ៉ា ធ្លាប់ជំពប់ប៉ះស្នេហ៍ជាមួយថៅកែម្នាក់ជាបុរសទ្រព្យស្តុកវ័យចំណាស់ តែស្នេហាខុសវ័យនោះបានចែកផ្លូវគ្នាតាំងពីឆ្នាំ ២០១៣ មកម៉្លេះ។ ហើយក៏មានបុរសក្នុងស្រុកម្នាក់ទៀត បានចិញ្ចឹមចិត្តស្រលាញ់នាងច្រើនឆ្នាំមកហើយ តែរូបនាងហាក់មិនអើពើនោះឡើយ។ កាលពេលកន្លងទៅ ក៏ធ្លាប់មានការសង្ស័យលើទំនាក់ទំនងរវាងតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុសតារាចម្រៀង មាស សាលី ឈ្មោះ វេហាស៍ ផងដែរ បន្ទាប់ពីគេឯងមើលឃើញពីសកម្មភាព ការ​យកចិត្ត​ទុក​ដាក់​ចំពោះ ​អ៊ីវ៉ា តែយ៉ាងណា អ៊ីវ៉ា ធ្លាប់បកស្រាយយ៉ាងប្រាកដក្នុងចិត្តថា នោះមិនអាច​ក្លាយទៅជាស្នេហា​បានទេ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ