ក្រុមហ៊ុនតន្ត្រី Empire ស្វាគមន៍ វណ្ណដា វណ្ណថាន ហ្សាណា នរិទ្ធ យូហៃ និង Baramey Crew យ៉ាងកក់ក្ដៅ

ក្រុមការងារ និង​សិល្បករ​នៃ​ផលិតកម្ម​បារមី បាន​ទៅ​ដល់​ទឹកដី​អាមេរិក​ដោយ​សុវត្ថិភាព​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដោយ​ឆ្លៀត​ពេល​មិន​ទាន់​ដល់​កម្មវិធី​ប្រគំ​តន្រ្តី អ្នក​ទាំង​នោះ​ក៏​ឆ្លៀត​ពេល​ដើរ​កម្សាន្ត ទិញ​សម្ភារៈ​ខ្លះ​ៗ។ មិន​តែ​ប៉ុណ្ណោះ ឡូរ៉ា ម៉ម ក៏​បាន​ដឹកនាំ artist ទៅ​អាគារ​ក្រុម​​ហ៊ុន​តន្ត្រី​ដ៏​ធំ Empire ផង​ដែរ។

លោក Ghazi Sami នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក Empire ក៏​បាន​នៅ​ទទួល​ស្វាគមន៍​តារា​ខ្មែរ​ផ្ទាល់​នៅ​អាគារ Empire ផ្ទាល់​ផង​ដែរ។ ក្រោយ​ការ​ជួបជុំ​រវាង​ក្រុមហ៊ុន​តន្ត្រី​ដ៏​ល្បី​លំដាប់​ពិភពលោក Empire និង​ផលិតកម្ម​បារមី ហើយ​នោះ Empire ក៏​បាន​កោតសរសើរ​ផលិតកម្ម​បារមី និង​កំពូល​តារា​រ៉េប​របស់​កម្ពុជា ម៉ាន់ វណ្ណដា ពេញ​ៗ​មាត់។

Empire បាន​បង្ហោះ​សារ​រៀបរាប់​ថា “ចូលរួម​ជាមួយ​ពួក​យើង​នៅ​ថ្ងៃ​អាទិត្យ ២០ ខែ​កក្កដា នៅ Bay Area។ ស្វាគមន៍​ក្រុមតារាចម្រៀងពហុជំនាញរបស់បារមី។ បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៦ បារមី ​គឺ​ជា​ស្ពាន​វប្បធម៌​នាំ​យក​តន្ត្រី​បុរាណ​ខ្មែរ​ទៅ​កាន់​ទស្សនិកជន​ទូទាំង​ពិភពលោក តាមរយៈ​ការ​ច្នៃ​ប្រតិដ្ឋ និង​វប្បធម៌។ បេសកកម្ម​នេះ​ត្រូវ​បាន​តំណាង​ដោយ វណ្ណដា ដែល​ជា​តារា​រ៉េប ផលិតករ តារា​ចម្រៀង​ពហុ​ជំនាញ និង​ជា​តារា​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​នាំ​លាយ​យក​វប្បធម៌​ខ្មែរ​ជាមួយ​តន្ត្រី​សម័យ“។

គួរ​បញ្ជាក់​ថា​កាលពី​អំឡុង​ចុង​ខែ ៣ ដើម​ខែ ៤ លោក Ghazi Sami បាន​មក​ប្រទេស​កម្ពុជា ដើម្បី​ ចុះ​ចាប់ដៃ​គូ​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​គឺ Empire ក្នុង​ការ​នាំយក​សិល្បៈ​ចម្រៀង​រ៉េប​ខ្មែរ​ឲ្យ​កាន់តែ​ល្បី​នៅ​ឆាក​អន្តរជាតិ៕

រូបភាព៖ Empire



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ



Leave a Reply

Your email address will not be published.Required fields are marked *