អៀង ចេនឡា ធ្វើឱ្យមហាជនព្រួយបារម្ភ ក្រោយប្រទះឃើញរូបថតលោកដេកស្តឹងលើគ្រែពេទ្យ

គ្រប់គ្នាប្រាកដជានៅចាំបានថា តារាសម្ដែង និងជាតារាកំប្លែង លោក អៀង ចេនឡា មានសភាពរាងកាយស្គមស្គាំង ដោយសារតែលោកមានបញ្ហាសុខភាព គឺទឹកដក់ក្នុងសួត។ ប៉ុន្ដែស្ថានភាព​សុខភាព​របស់​លោក​បាន​ធូរ​ស្រាយវិញហើយ បន្ទាប់​ពីបាន​ចោះ​ឆ្អឹងជំនី​ផ្នែក​ខាង​ក្រោយ​ ដើម្បី​បូម​យក​ទឹក​ចេញ​ពី​សួត ​កាល​ពីអំឡុង​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២១។

ស្រាប់តែថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគេប្រទះឃើញរូបភាពរបស់លោក អៀង ចេនឡា កំពុងដេកស្ដូកស្ដឹងនៅលើគ្រែនៅមន្ទីរពេទ្យ ទើបធ្វើឱ្យមហាជន កើតមានការសង្ស័យថា ស្ថានភាពជំងឺប្រចាំកាយរបស់លោកអាចនឹងរើឡើងមកវិញម្ដងទៀត។

រូបភាពលោក អៀង ចេនឡា កំពុងដេកស្ដូកស្ដឹងនៅលើគ្រែនៅមន្ទីរពេទ្យត្រូវគេប្រទះឃើញនៅក្នុង Story Facebook របស់ពិធីករ សុខ រ៉ាស៊ី ដែលជាប្អូនប្រុសរបស់លោក អៀង ចេនឡា ប៉ុន្តែមិនមែនភ្ជាប់ជាមួយសំណេរអ្វីនោះទេ ពោលគឺមានតែរូបប៉ុណ្ណោះ តែគេឃើញមានអ្នកគាំទ្រជាច្រើនបាន Comment សួរនាំ និងបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះភាពសុខភាពរបស់លោក អៀង ចេនឡា ក្រោយបានឃើញរូបភាពនេះ។ ទោះមានការជជីកសួរព្រោងព្រាតពីមហាជនក្តី តែលោក សុខ រ៉ាស៊ី មិនបានឆ្លើយតប Comment ឱ្យមហាជនបានដឹងពីស្ថានសុខភាពរបស់បងប្រុសលោកនាពេលនោះទេ។ ក៏ប៉ុន្ដែគេអាចសន្និដ្ឋានបានថា ប្រហែលជំងឺសួតរបស់តារាសម្ដែងប្រុសរូបនេះធ្វើទុក្ខរាងកាយលោកម្ដងទៀតហើយមើលទៅនោះ។

កន្លងមក តារាសម្ដែង និងជាតារាកំប្លែង លោក អៀង ចេនឡា ធ្លាប់រម្លឹកថា មុនដំបូង​លោក​មាន​អាការៈក្អក ហើយ​ក្អក​នោះ​យូរ​ខែ​ហើយ​មិន​បាត់​សោះ ហើយ​ចេះ​តែ​ស្រក​គីឡូ។ លោកក៏ធ្លាប់លើកឡើងដែរថា នៅពេលដែលលោកធ្លាក់ខ្លួនឈឺខ្លាំង និងបានប្រសើរឡើងវិញបន្តិច លោកថា គ្មានសមាគមន៍សិល្បៈណាសួសុខទុក្ខ ឬអើពើពីស្ដានភាពជំងឺរបស់លោកឡើយ។ ថ្វីត្បិតតែ លោកធ្លាក់ខ្លួនឈឺហើយស្គមស្គាំងក៏ពិតមែន ប៉ុន្ដែគេបានឃើញថា លោក អៀង ចេនឡា នៅតែប្រឹងប្រែងតស៊ូជាមួយការប្រឡូកសិល្បៈដោយមិនរយាលដៃនោះឡើយ។ ឆ្នាំនេះ លោកក៏ទទួលឱកាសសម្តែងក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដូចសិល្បករផ្សេងៗទៀតផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា