DJ Soda គ្រងឈុតអប្សរាយ៉ាងស្រស់ស្អាត ទៅអបអរដល់ ទេព បូព្រឹក្ស សម្ពោធ MV ថ្មី

DJ Soda ត្រូវមហាជនជាច្រើនស្គាល់ថា ជា DJ មានសម្រស់សិចស៊ី និងមានទេពកោសល្យម្នាក់។ នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ DJ ដ៏ស្រស់ស្អាតរូបនេះ បានបង្ហោះរូបភាពលើបណ្ដាញសង្គមរបស់ខ្លួន ដោយគ្រងឈុតអប្សារាខ្មែរ ដើម្បីជាការគាំទ្រដល់តារាចម្រៀងស្រី ទេព បូព្រឹក្ស សម្រាប់ការចេញបទចម្រៀងថ្មីមានចំណងជើងថា “ទេវរាជ” (Devarāja देवराज)។ Soda បានហោះមកពីប្រទេសកូរ៉េខាងត្បូង ដើម្បីមកគាំទ្រដោយផ្ទាល់ ដល់តារាស្រី ទេព បូព្រឹក្ស ក្នុងពិធីសម្ពោធជាផ្លូវការវីដេអូចម្រៀង “ទេវរាជ”។

រូបភាពដ៏ស្រស់ស្អាតមើលទៅថ្លៃថ្នូររបស់ DJ Soda បានអមជាមួយពាក្យពេចន៍ថា៖ «អបអរដល់ តារាស្រី ទេព បូព្រឹក្ស ដែលចេញវីដេអូចម្រៀងថ្មី។ ខ្ញុំសង្ឃឹមថា ចម្រៀងរបស់អ្នកនឹងនាំយកភាពរីករាយ និងភាពច្នៃប្រតិដ្ឋទៅដល់មនុស្សជាច្រើន។ ជូនពរឲ្យអ្នកទទួលបានជោគជ័យជាបន្ដបន្ទាប់។ ខ្ញុំនឹងរង់ចាំស្ដាប់ និងទស្សនា បទចម្រៀងដ៏អស្ចារ្យរបស់អ្នកជាច្រើនទៀត»។

បទចម្រៀងរបស់តារាស្រី ទេព បូព្រឹក្ស មានចំណងជើងថា “ទេវរាជ” (Devarāja देवराज) បានចេញជាផ្លូវការនៅល្ងាចថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ គិតមកដល់ព្រឹកម៉ោង​ជាង ៨ នាថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ បទចម្រៀង  “ទេវរាជ” ទទួលបានអ្នកចុចទស្សនាជាង ១០ ម៉ឺនដង លើបណ្ដាញសង្គម យូធូប និងគេហទំព័រហ្វេសបុកផ្លូវការរបស់តារាស្រី ទេព បូព្រឹក្ស មានចំនួន ៧០ ម៉ឺនដង។

សម្រាប់បទចម្រៀងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនក្នុងស្រុក និងទទួលបានការសរសើរយ៉ាងខ្លាំង ដោយសារតែជាបទចម្រៀងមានគុណភាពខ្ពស់។ បទ ចម្រៀង “ទេវរាជ” និយាយពីវប្បធម៌ខ្មែរដ៏រុងរឿង ជាពិសេសចូលរួមក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅដល់ពិភពលោកឲ្យបានឃើញកាន់តែច្បាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​