បាត់មុខពីសិល្បៈយូរ​ ពេលនេះតួប៉៉ូលីសក្នុងរឿង «ប៉ូលីសសំងាត់» ប្រកាសចង់ឈប់ពីវិស័យសិល្បៈ

ថ្មីៗនេះតារាជើងចាស់ហុងកុង Damian Lau ដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍ ៧០ បានប្រកាសចង់ឈប់ពីវិស័យសម្ដែង ក្រោយបាត់ដំណឹងអស់រយៈពេលជាយូរ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានហុងកុង តារាប្រុសវ័យ ៧៤ ឆ្នាំរូបនេះបានបង្ហើបថាលោកមិនមានបំណង់ចង់ប្រឡូកក្នុងវិស័យសម្ដែងខ្សែភាពយន្ដទៀតនោះទេដោយសារតែលោកជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តបង្ហាញ និងមិនចូលចិត្តការផ្សព្វផ្សាយច្រើនដូចគ្នា។

 គួររំឭកដែរថា កាលពីប៉ុន្មានឆ្នាំមុនតួប៉ូលីសក្នុងរឿង Lives of Omission រូបនេះបានកើតជំងឺដាច់សរសៃឈាមខួរក្បាលដែលធ្វើឱ្យលោកមិនបានបង្ហាញមុខក្នុងខ្សែភាពយន្ដថ្មី និងបាត់មុខពីសាធារណៈមួយរយៈ។ យ៉ាងណាមិញ ធ្លាប់មានគេប្រទះឃើញលោកទៅជួបជុំមិត្តភក្ដិធម្មតាដែលមើលទៅលោកហាក់ដូចជាមានស្មារតីល្អនៅឡើយ។    

និយាយដល់ពាក្យចចាមអារ៉ាមថាលោកមានជំងឺដាច់សរសៃឈាមខួរក្បាល និងសុខភាពខ្សោយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាប្រុស Damian Lau កំពុងប្រឈមជាមួយធម្មជាតិនៃជីវិតដោយមានទាំងចាស់ជរា ឈឺថ្កាត់ និងការចាកចេញ។ ដូច្នេះហើយមិនថាលោកស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ក៏លោកត្រូវតែរស់នៅឱ្យល្អ ហើយនៅពេលចាកចេញក៏ត្រូវចាកចេញក្នុងសភាពសមរម្យមួយដែរ។

មកដល់បច្ចុប្បន្ន លោកក៏កំពុងតែធ្វើការលើការត្រលប់មកវិញរបស់ Matteo Ricci: The Musical ដែលគ្រោងនឹងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៤ ដោយមានលោកជាអ្នកបង្កើត និងអ្នកដឹកនាំជាមួយ Johnnie To។ ដើមឡើយលោកគ្រោងនឹងធ្វើឡើងវគ្គដំបូងក្នុងឆ្នាំ ២០១៩ ប៉ុន្តែដោយសារសំណាងមិនល្អមានជំងឺរាតត្បាតដែលធ្វើឱ្យកម្មវិធីត្រូវផ្អាកបណ្ដោះអាសន្នសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​