ក្រុមហ៊ុន Miss Grand ប្រកាសពីចំណូល និងប្រាក់ចំណេញកប់ក្ដោងក្នុងឆ្នាំកន្លងទៅ

នៅដើមសប្ដាហ៍នេះ ក្រុមហ៊ុនប្រកួតបវរកញ្ញា Miss Grand International Public Company Limited ឬ MGI បានប្រកាសលទ្ធផលប្រតិបត្តិការរបស់ខ្លួនសម្រាប់ត្រីមាសទី ៤ និង ប្រចាំឆ្នាំ ២០២៣ ដោយនៅក្នុងត្រីមាសចុងក្រោយនេះ៖

  • ក្រុមហ៊ុនមានប្រាក់ចំណូល ១៨៤ លានបាត ឬ ៥,១លានដុល្លារ (កើនឡើង ៨៨%)
  • ទទួលបានប្រាក់ចំណេញ ៤២ លានបាត ឬ ១,១ លានដុល្លារ (កើនឡើង ២៧៤%)

សម្រាប់លទ្ធផលប្រតិបត្តិការពេញមួយឆ្នាំ ២០២៣ ៖

  • មានប្រាក់ចំណូល ៦១៦ លានបាត ឬ ១៧ លានដុល្លារ (កើនឡើង ៩៣%)
  • ប្រាក់ចំណេញ ១១៩ លានបាត ឬ ៣,៣ លានដុល្លារ (កើនឡើង ១៤៩%)

ការរីកចម្រើនរបស់ក្រុមហ៊ុន កើតចេញពីការកើនឡើងនៃប្រាក់ចំណូលទាំងបណ្តាញអាជីវកម្ម ប្រាក់ចំណូលពីការរៀបចំការប្រលង ប្រាក់ចំណូលពីសិល្បករ ប្រាក់ចំណូលពីប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្តផ្សេងៗ។

ចំណូលសំខាន់ៗរបស់ MGI ក្នុងឆ្នាំ ២០២៣ អាចបែងចែកជា៖

  • ផលិតផលប្រើប្រាស់ដូចជា ទឹកអប់ ក្រែម ៤,១ លានដុល្លារ (កើនឡើង ៧១%)
  • ផលិតផលបរិភោគ​ដូចជា​សាច់ត្រីក្រៀម ២,៩លានដុល្លារ (កើនឡើង ៣៣៣%)
  • អាជីវកម្មកម្សាន្ត ៣,១ លានដុល្លារ (កើនឡើង ៦៥%)
  • ការងារសិល្បករ ៣,៧ លានដុល្លារ (កើនឡើង ១៣៥%)
  • ការរៀបចំការប្រកួត ២,៣ លានបាត (កើនឡើង ១៩%)

នៅ​ឆ្នាំ២០២៤​នេះ Miss Grand នឹង​មាន​ចំណូលមួយប្រភពទៀត​ពី​ការ​ជួល MGI Hall ដែលមានតម្លៃ ៦៦ម៉ឺនដុល្លារ។

ក្រុមហ៊ុនបានឱ្យដឹងបន្ថែមថាផ្នែកអាជីវកម្មបានមើលឃើញភាពរីកចម្រើនដោយសារការរៀបចំសកម្មភាពឱ្យបេក្ខនារី Miss Grand លក់ផលិតផលរបស់ក្រុមហ៊ុនតាមរយៈ “TikTok” ដោយផលិតផលដែលលក់ដាច់ជាងគេគឺ សាច់ត្រីក្រៀមម្ទេស។

បច្ចុប្បន្ន ក្រុមហ៊ុន Miss Grand មានតម្លៃសរុបជាទឹកប្រាក់ ៧២៤០ លានបាត ឬ ២០០លានដុល្លារ ដោយស្ថាបនិកក្រុមហ៊ុន លោក Nawat Israkraisil គឺជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេប្រមាណ ៤៣% ស្មើនឹង ៣១០៥ លានបាត ឬ ៨៦ លានដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​