មិនធម្មតា! ដឹងតម្លៃនាឡិកា BAMBAM មួយៗ តម្លៃខ្ទង់រាប់សិបម៉ឺនដុល្លារ

BAMBAM ជាសមាជិកក្រុម GOT7 មួយរូបដែលចូលចិត្ដលេងស្ទីលតុបតែងខ្លួនបែបឡូយឆាយ និងតែងលេងស្ទីលថ្មីៗ រាល់ពេលបង្ហាញខ្លួន។ ជាពិសេស តម្លៃសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗ របស់ BAMBAM តែងត្រូវគេកត់សម្គាល់ថាមានតម្លៃថ្លៃៗ និងជាម៉ាកប្រេនល្បីៗ ផងដែរ។

ថ្មីៗ នេះ BAMBAM បានបង្ហាញខ្លួនក្នុងកម្មវីធី “My Little Old Boy” ជាមួយតារាប្រុស HeeChul សមាជិកក្រុម Super Junior និងតារាប្រុស Lee SangMin។ បន្ទាប់ពីជជែកកម្សាន្ដគ្នាមួយសន្ទុះ អ្វីដែលធ្វើឲ្យតារាប្រុស Lee SangMin ចាប់អារម្មណ៍ និងអត់ទ្រាំមិនសួរមិនបានគឺនាឡិការបស់ BAMBAM។

លោកបានចោទសួរថា៖ តើនេះជានាឡិកាម៉ាក Swiss មែន ឬទេ? វាពិតជាប្រេនមានតម្លៃថ្លៃ និងពិបាកសូម្បីតែចង់ទិញនៅប្រទេសកូរ៉េ។ ប្រសិនបើចង់ទិញវិញ ក៏ត្រូវហ៊ានឲ្យតម្លៃថ្លៃគុណដល់ទៅ ២ ទៀត ធ្វើឲ្យតម្លៃហក់ដល់ជាង ៣០០ លានវ៉ុន ឬប្រហាក់ប្រហែល ២២៥ ០០០ ដុល្លារអាមេរិក។ ប្រសិនបើចង់បន្ថែមត្បូង ឬពេជ្រ កាន់តែមានតម្លៃថ្លៃកប់ពពក។

BAMBAM បានលើកឡើងថា៖ លោកគឺជាភ្ញៀវ VVIP ពិសេសម្នាក់ លោកអាចទិញនាឡិកានេះ ឬប្រេនផ្សេងទៀតក្នុងតម្លៃបញ្ចុះ ២០ ភាគរយ។ BAMBAM បន្ថែមថា​៖ នេះជានាឡិកាដែលលោកបានទិញនៅពេលដែលក្រុម GOT7 បានឈ្នះពានជាលើកដំបូង។

មែនទែនទៅ នេះក៏មិនមែនជានាឡិកាតែមួយរបស់ BAMBAM ដែលមានតម្លៃថ្លៃខ្ទង់រាប់សិបម៉ឺនដុល្លារឡើយ។ កន្លងមក BAMBAM ក៏ធ្លាប់ត្រូវបានឃើញគេប្រទះឃើញពាក់នាឡិកាម៉ាក Richard Mille RM ដែលនាឡិកានេះមានតម្លៃចាប់ពី ២៥ ម៉ឺនដុល្លារ​ ដល់ ៧០ម៉ឺនដុល្លារអាមេរិក។ BAMBAM ក៏មាននាឡិកាប្រេនថ្លៃៗ ផ្សេងទៀតដូចជា Rolex, Audemars Piguet និង Franck Muller ដែលនាឡិកាទាំងនោះមានតម្លៃចាប់ពី ១ ម៉ឺនដុល្លារ​ដល់ខ្ទង់ជិត ៦​ ម៉ឺនដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក