តារាចម្រៀង ខាយ ទទួលបានសារយ៉ាងផ្អែមល្ហែមពីគូដណ្ដឹង ក្នុងថ្ងៃ Anniversary

មិន​នឹក​ស្មាន​ស្រី​ស្អាត ​ស៊ិន​ឌី​ មុ​ន្នី​នាថ ​ពូ​កែ​រៀប​រាប់​បែប​នេះ​សោះ​ ​ក្នុង​ថ្ងៃ ​Anniversary ​​​កញ្ញាបាន​បញ្ចេញ​សារ​ដ៏​សែន​ផ្អែម​ល្ហែម​ ធ្វើ​ឱ្យ​ហ្វេន​ៗ​អាន​ហើយ​លួច​ច្រណែន​អ្នក​ទាំង​២ ដែល​ទទួល​បាន​ក្ដី​ស្រលាញ់​មួយ​ដ៏​ពេញលេញ​ពីគូស្នេហ៍។

​​​​​​ខាយ ​​​ធ្វើ​ឱ្យ​បុរស​មិន​តិច​នាក់​​លួច​ច្រណែន​ក្រោយ​ដឹង​ថា​រូប​លោក​​បាន​ដឹក​ដៃ​ស្រី​ស្អាត​ ស៊ិនឌី មុន្នីនាថ ​ភ្ជាប់​ពាក្យ​ដោយ​មាន​ចាស់​ទុំ​ទាំង​សង​ខាង​ដឹង​លឺ​។ ដោយ​ឡែក​នា​ពេល​ថ្មី​ៗ​នេះ​ គូ​ដណ្ដឹង​របស់​លោក គឺ​ មុន្នីនាថ ​បាន​បង្ហោះ​សារ​​​រៀប​រាប់​ពី​ក្ដី​ស្រលាញ់ ​ដែល​កញ្ញា​ទទួលបាន​​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​នេះ​ ថែម​ទាំង​ពោល​ពាក្យ​សរសើរ​ចំ​ៗ​ដោយ​មិន​ក្រែង​រអែង​ចិត្ត​ហ្វេន​ៗ​អី​បន្តិច​សោះ​រហូត​មាន​អ្នក​គាំ​ទ្រ​ខ្លះ​ចំអន់​លេង​ថា​ «ពូកែ​តែង​សេចក្ដី​មែន»។​

មក​មើល​សារ​ផ្អែម​ល្ហែម​ក្នុង​ថ្ងៃ​Aniversary ១​ឆ្នាំ​របស់​ស្រី​ស្អាត​មុ​ន្នី​នាថ​និង​តារា​ចម្រៀង​ខាយ​ «រយៈ​ពេល​មួយ​ឆ្នាំ​……បង​អាច​នឹង​មិន​មែន​ជា​មនុស្ស​ប្រុស​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ​ តែ​សម្រាប់​អូន​ បង​ជា​បុរស​ម្នាក់​ដែល​មាន​គ្រប់​យ៉ាង​..​មិន​មែន​មាន​លុយ​ មាន​មុខ​មាត់​ស្អាត​ សង្ហារ​ទេ តែ​បង​មាន​ភាព​ជា​មនុស្ស​ប្រុស​គ្រប់​គ្រាន់​ទាំង​ទំនួល​ខុស​ត្រូវ​ ភាព​ស្មោះ​ត្រង់​ ក្តី​ស្រលាញ់​ គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​។ ​បង​ជា​មនុស្ស​ប្រុស​តែ​ម្នាក់​ដែល​មិន​ព្រម​ទទួល​យក​ភាព​អវិជ្ជមាន​របស់​អូន ប៉ុន្តែ​ព្យាយាម​ អត់ធ្មត់​កែ​ប្រែ​គ្រប់​យ៉ាង​ដែល​មិន​ល្អ​រហូត​មក​…អរគុណ​បង​ដែល​ធ្វើ​ឱ្យ​ស្នេហា​ក្នុង​សុបិន ​ក្លាយ​ជា​ការ​ពិត ​​ KAI ​ខាយ​

Happy ​Anniversary My Husband To be»។

ខាយ​ និង​ស្រី​ស្អាត​ មុន្នីនាថ​ បាន​ភ្ជាប់​ពាក្យ​​កាលពីថ្ងៃទី ២៧ ខែកញ្ញា​ ឆ្នាំ ២០២៣ បន្ទាប់ពី​អ្នក​ទាំង​បាន​បង្ហាញ​ចំណង​ស្នេហ៍​​បាន​មួយ​រយៈ​​។ ​ថ្មី​ៗ​នេះ​ អ្នក​ទាំង​ពីរ​ក៏បាន​ថត​ MV ​រួមគ្នា​មាន​ចំណង​ជើង​ថា ​​«បើ​ជា​សុបិន​» ​​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ថែម​ទៀត​ផង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក