ស្រស់ស្អាតតាំងពីនៅក្មេង! រូបភាព Dilraba កាលនៅតូចមុខមាត់គួរឲ្យក្នាញ់ខ្លាំង

Dilraba ជាតារាស្រីមានភាពល្បីល្បាញ និងមានទេពកោសល្យម្នាក់ក្នុងពិភពសិល្បៈចិន។ ក្រៅពីនេះ សម្រស់ដ៏លេចធ្លោរបស់នាងក៏ជារឿងដែលមហាជនជាច្រើនតែងនិយាយរំឭកដល់។ តារាស្រីរូបនេះជាជនជាតិដើមភាគតិច Uyghur និងត្រូវបានគេដាក់រហ្សសនាមថាជា បុប្ផានៅឯទឹកដី XinJiang ថែមទៀតផង។

ថ្មីៗ នេះ រូបភាពកាលនៅក្មេងរបស់តារាស្រីវ័យ ៣១ រូបនេះត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម Weibo និងត្រូវបានមហាជនសរសើរគ្រប់ៗ គ្នា។ រូបថតទាំងនោះបង្ហាញឲ្យឃើញមុខមាត់ដ៏គួរឲ្យស្រឡាញ់របស់តារាស្រីរូបនេះ ទាំងមុខមាត់មូល ភ្នែកធំមូលក្រឡោត បបូរមាត់ពណ៌ក្រហម មើលទៅគួរឲ្យក្នាញ់ខ្លាំង។ រូបរាងរបស់នាងមើលទៅដូចជាកូនក្រមុំតុក្កតា។

រូបភាពរបស់នាងធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងថា តារាស្រីរូបនេះគឺស្រស់ស្អាតតាំងពីនៅក្មេង និងសម្រស់ស្អាតពីធម្មជាតិគ្មានការកែកុន។ ជាពិសេស មុនរបស់នាងគ្មានការប្រែប្រួលខ្លាំងឡើយ និងកាន់តែស្អាតលើសដើមនៅពេលដែលធំពេញវ័យ។ មតិមួយចំនួនបានលើកឡើងថា នាងកើតមកគឺដើម្បីធ្វើជាតារាតែម្ដង ដោយសារតែសម្រស់ដ៏លេចធ្លោ និងសមត្ថភាពប៉ិនប្រសប់ក្នុងការសម្ដែង។ ក្រៅពីសម្ដែង តារាស្រី Dilraba ក៏អាចច្រៀង និងរាំបែបប្រពៃណីយ៉ាងល្អ។

គួរបញ្ជាក់ថា មុនក្លាយជាតារាសម្ដែងតារាស្រីរូបនេះធ្លាប់បានចូលក្រុមរាំ និងឡើងប្រកួតរាំផងដែរ។ ក្រោយមកនាងបានទៅបន្ដការសិក្សានៅឯ Shanghai Theatre Academy។ Dilraba ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ក្រោយបង្ហាញមុខក្នុងរឿងភាគ “Swords of Legends” ក្នុងឆ្នាំ ២០១៤។ ក្រោយមកនាងកាន់តែទទួលបានភាពល្បីល្បាញខ្លាំងក្នុងរឿង Eternal Love ក្នុងឆ្នាំ ២០១៧។ ជាបន្ដបន្ទាប់ នាងបានសម្ដែងជាឯកក្នុងរឿងភាគល្បីៗ ដូចជា៖ The King’s Woman, The Flame’s Daughter, The Long Ballad, You Are My Glory និង The Blue Whisper ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។