ថ្មីៗ នេះ តារាសម្ដែងស្រី Park MinYoung បានបង្ហាញមុខក្នុងរឿងភាគ “Marry My Husband”។ ក្រោយបញ្ចេញបាន ៨ ភាគ រឿងមួយនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក។ ជាមួយគ្នាដែរ បើតាមការបញ្ជាក់របស់តារាស្រី Park MinYoung ដើម្បីសម្ដែងឲ្យសមជាមួយតួអង្គ នាងត្រូវសម្រកសល់ត្រឹម ៣៧ គីឡូ។


តារាស្រី Park MinYoung ក៏បានទម្លាយពីវិធីដែលធ្វើឲ្យសម្រកគីឡូបានយ៉ាងជោគជ័យ។ នាងបានបញ្ជាក់ឲ្យដឹងថា របបអាហាររបស់នាងរាល់ពេលសម្រកគីឡូគឺញ៉ាំផ្លែ ប៉ោម និងផឹកទឹក។ សម្រាប់របបអាហារមុនពេលថតរឿង “Marry My Husband” គឺត្រូវបានរៀបចំឡើងដោយអ្នកជំនាញ និងយល់ស្របពីវេជ្ជបណ្ឌិត។ នាងបានចូលរួមហាត់រាំ និងហាត់ប្រាណ។ ពេលខ្លះក្នុងមួយថ្ងៃ នាងផឹកតែភេសជ្ជៈដែលមានសារធាតុ អេឡិចត្រូលីត និងមិនញ៉ាំអ្វីទាំងអស់។

វិធីសម្រកគីឡូរបស់នាងត្រូវបានគេលើកមកនិយាយដោយសារតែវាអាចនឹងមានគ្រោះថ្នាក់ ប្រសិនបើអ្នកដទៃធ្វើតាម និងគ្មានការពិភាក្សាត្រឹមត្រូវជាមួយគ្រូពេទ្យ។ ស្របពេលជាមួយគ្នាដែរ តារាស្រី Park MinYoung ក៏បានលើកឡើងពីបញ្ហានេះ នាងសុំចិត្ដ និងមិនណែនាំឲ្យមនុស្សគ្រប់គ្នាសម្រកគីឡូតាមវិធីរបស់នាងឡើយ។ នាងធ្វើបែបនេះដោយសារ នាងចង់ធ្វើអ្វីមួយឲ្យអស់ពីចិត្ដពីថ្លើម និងខិតខំប្រឹងប្រែងដើម្បីសម្រេចវាឲ្យបានប៉ុណ្ណោះ។


គួរបញ្ជាក់ថា ការសម្រកសល់តែជាង ៣៧ គីឡូ របស់តារាស្រី Park MinYoung បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេស មតិជាច្រើនបានលើកឡើង វាមិនចាំបាច់នោះទេដែលត្រូវសម្រកគីឡូខ្លួនឲ្យសល់តែឆ្អឹងដូច្នេះដោយសារតែ ឈុតឆាកដែលនាងសម្ដែងជាតួអ្នកជំងឺកើតមហារីកក៏មានមិនច្រើនក្នុងរឿង។ មួយវិញទៀត វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពនាងឡើយ ការចែកចាយពីវិធីសម្រកគីឡូរបស់នាង អាចធ្វើឲ្យក្មេងស្រីជាច្រើនយកតម្រាប់តាម និងអាចមានគ្រោះថ្នាក់ ៕























































Account
Security
Favourite Content