កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ តារាសម្ដែងស្រីល្បីឈ្មោះ Cha Chung Hwa ត្រូវបានក្រុមហ៊ុន IOK ដែលជាទ្រនំរបស់នាងប្រកាសថានាងកំពុងត្រៀមខ្លួនទទួលចំណងដៃដ៏មានតម្លៃក្នុងជីវិត។ ក្រោយប្រកាសដំណឹងល្អមួយនេះហើយ អ្នកគាំទ្ររបស់នាងជាច្រើនបានអបអរសាទរ និងជូនពរយ៉ាងសន្ធឹកសន្ធាប់ចំពោះការចាប់ផ្ដើមទំព័រថ្មីមួយទៀតក្នុងជីវិត។


គួររំឭកថា តារាសម្ដែងស្រី Cha Chung Hwa បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីដែលជាអ្នកជំនួញ និងជាអ្នកក្រៅសិល្បៈនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់ពីរៀបការហើយ នាងបានចែករំលែកសុភមង្គលជាមួយអ្នកគាំទ្រខណៈនាងបានចាប់ផ្ដើមបើកទំព័រជីវិតថ្មី ហើយក៏បានសម្ដែងការដឹងគុណចំពោះអ្នកគាំទ្រដែលបានផ្ដល់ក្ដីស្រឡាញ់ព្រមទាំងការគាំទ្ររបស់អ្នកទាំងអស់គ្នាផងដែរ។



គួរបញ្ជាក់ផងដែរថា តារាស្រី Cha Chung Hwa បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៥ ជាតួសម្ដែងល្ខោនក្នុងចម្រៀង Backstreet Story។ បន្ទាប់មកនាងក៏បានប្រឡូកចូលក្នុងវិស័យសម្ដែងភាពយន្ដជាតួរាយរងក្នុងខ្សែភាពយន្ដមួយចំនួនដូចជា Harmony, As One និងរឿងជាច្រើនទៀត។ បន្ទាប់មកភាពល្បីល្បាញក៏កើនឡើងជាបន្ដបន្ទាប់ ក្រោយនាងបានសម្ដែងនៅក្នុងរឿងល្បីៗដូចជា Crash Landing on You, Mr. Queen, Hometown Cha Cha Cha និងផ្សេងៗទៀត៕





















































Account
Security
Favourite Content