ក្រុមហ៊ុនហង្សមាសបាត់បង់ធនធានមនុស្សដ៏សំខាន់ គឺ លោក ឆោម ថុល

​ពេល​នេះ​ក្រុមហ៊ុនហង្សមាស​កំពុង​ជួបប្រទះ​ទុក្ខសោក ព្រោះ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ម្នាក់ ដែល​ចាប់ផ្ដើម​មក​ជា​មួយ​ក្រុមហ៊ុន​ជាង ៣០ ឆ្នាំ​ទៅ​ហើយ គឺ​លោក ឆោម ថុល ក៏ជា​​ស្ថាបនិក​ម្នាក់​របស់​ហង្សមាសដែរ។

មរណភាព​លោក ឆោម ថុល បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ តារា​ចម្រៀង ព្រមទាំង​បុគ្គលិក នៃ​គ្រួសារ​ហង្សមាស សូមចូល​រួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ និង​អាឡោះអាល័យ​ជាទី​បំផុត​គ្រប់​ៗ​គ្នា​តែម្ដង។ លោក ឆោម ថុល បានទទួលមរណភាព នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ​កក្កដា ឆ្នាំ ២០២៤ វេលា​ម៉ោង ២:៤០ នាទី​ទាប​ភ្លឺ ដោយ​រោគា។

លោក ឆោម ថុល បានចូលរួមចំណែកបង្កើតស្នាដៃជាច្រើនជាង ៣ ទសវត្សរ៍​ជាមួយ​ផលិតកម្ម រស្មីហង្សមាស តាំងពី​បង្កើត​ឡើង និង​បន្តស្នាដៃជាច្រើនជាមួយទូរទស្សន៍​ហង្សមាស HDTV រាប់​មិនអស់។ លោក​ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ និង​ល្អ​ៗ ហើយ​ការ​បាត់បង់​នេះ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ​មិន​អាច​កាត់​ថ្លៃ​បាន។

ស្នាដៃ​ជាច្រើន​ដែល​លោក ឆោម ថុល មាន​តួនាទី​ជា​អ្នក​ថត និង​គ្រប់គ្រង​ការី​ឆាក បាន​បន្សល់​ទុក​ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​តារា​ចម្រៀង​នៅ​ហង្សមាស​ចាំ​មិន​ភ្លេច​​ដូចជា​បទ «១លាន​ឆ្នាំ​», «ហៅ​ខ្យល់​ឲ្យ​ត្រលប់» ជាដើម។ សម្រាប់​កម្មវិធី​វិញ​ធំ​ៗ​ដែល​លោក​​គ្រប់គ្រង​ការី​ឆាក មាន The Voice Cambodia និង Cambodian Idol ជាដើម។

អ្នក​ធ្វើការ​នៅ​ហង្សមាស ចាត់ទុក​លោក ឆោម ថុល ដូចជា​គ្រូ ដូច​ជា​បងប្រុស​ តែង​តែ​មាន​អធ្យាស្រ័យ​ល្អ​ ផ្តល់​ដំបូន្មាន​ និង​ការ​យោគយល់​​ដល់​មនុស្ស​ជំវិញ​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​



Leave a Reply

Your email address will not be published.Required fields are marked *