ចាន់ គង្ការ បង្ហាញចំណុចអវិជ្ជមានធ្វើឱ្យវិស័យ Fashion នៅរាំងស្ទះ ខណៈវិស័យដើរម៉ូតកំពុងរីកចម្រើន

ចាន់ គង្ការ ម្ចាស់ជយលាភី Cambodia Next Top Model រដូវកាលទី១ មើលឃើញថា ពេលនេះវិស័យម៉ូដនៅកម្ពុជាទើបរើបឡើងវិញបន្តិចប៉ុណ្ណោះ បន្ទាប់ពីរងផលប៉ះពាល់ដោយសារកូវីដ-១៩ តែបើឱ្យប្រៀបធៀបជាមួយប្រទេសជិតខាង យើងនៅមានគម្លាតឆ្ងាយពីគេណាស់។

ច្រើនឆ្នាំក្នុងវិស័យហ្វេសសិន ក្នុងនាមជាតារាម៉ូដែលម្នាក់ធ្លាប់ឆ្លងកាត់ជ្រុងមួយនៃវិស័យនេះ គង្ការ យល់ឃើញថា នៅមានចំនុចអវិជ្ជមានច្រើនធ្វើឱ្យវិស័យហ្វេសសិនស្រុកយើងមិនទាន់អាចរីកចម្រើនបានដូចគេឯង។

ចំណុចអវិជ្ជមាន និងផលលំបាកទាំងនោះគឺ ទី១ ដោយសារប្រទេសយើងតូច វិស័យហ្វេសសិនយើងក៏នៅតូច ទី២ ប្រជាជនកម្ពុជាយើងនៅមានការប្រកាន់ច្រើន ព្រោះខ្មែរយើងមានទំនៀមទម្លាប់ប្រពៃណីល្អផូផង់ សូម្បីតែខ្លួនកញ្ញាផ្ទាល់ក៏គោរពស្រលាញ់ និងថែរក្សាដូចគ្នា។ តែក្នុងវិស័យហ្វេសសិនយើងត្រូវការការដើរទាន់សង្គម ដូច្នេះពេលខ្លះរឿងទាំងពីរនេះវាទាញប្រទាក់គ្នា ធ្វើឱ្យយើងដើរទៅមុខយឺត។ មួយទៀតនោះ គឺទីផ្សារយើងនៅតូចចង្អៀត ធ្វើឱ្យអ្នកមុះមុតក្នុងវិស័យនេះត្រូវរាថយ និងបាក់ទឹកចិត្តឈប់ធ្វើការងារនេះ។

តែបើក្រឡេកមកមើលវិស័យម៉ូដែលនាពេលបច្ចុប្បន្នវិញ ជយលាភី Cambodia Next Top Model រូបនេះ​មើលឃើញថាមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់បើធៀបជាមួយជំនាន់នាង គឺម៉ូដែលជំនាន់ក្រោយមកទាំងព្រម ទាំងសមត្ថភាព និងចំណេះដឹង មិនដូចអ្វីដែលគេធ្លាប់លើកឡើងថា «ព្រោះគ្មានចំណេះដឹងទើបចូលសិល្បៈ» តែផ្ទុយស្រឡះ ព្រោះតារាម៉ូដែលជំនាន់ក្រោយ មានឆន្ទៈ មានចំណេះដឹង មានគោលគំនិតស្នេហាជាតិ ថែមទាំងមានគំនិតបង្កើតអ្វីថ្មីៗឱ្យសង្គមជាតិយើងរីកចម្រើន។ 

ទន្ទឹមនឹងភាពរីកចម្រើន ការរិះគន់ ការបន្តុះបង្អាប់ក្នុងទម្រង់ bully ក៏កើតមានច្រើនសន្ធឹកដូចគ្នាដែរ ដូច្នេះ ក្នុងនាមជាបុគ្គលម្នាក់ធ្លាប់រងការរិះគន់រហូតប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងន់ នាងចង់សុំឱ្យមហាជនចូលរួមគាំទ្រវិស័យម៉ូដែល ជាជាងការជាន់ពន្លិចរហូតក្លាយជាសម្ពាធផ្លូវចិត្ត។

សម្រាប់ គង្ការ ពេលនេះកំពុងតែចាក់ឬសជ្រៅក្នុងអាជីពពិធីការនី ជាហេតុដែលនាងមិនសូវបានបង្ហាញខ្លួនក្នុងកម្មវិធីហ្វេសសិនផ្សេងៗ យ៉ាងណានាងមិនបោះបង់អាជីពតារាម៉ូដែលនោះទេ គ្រាន់តែសុំពេលដកឃ្លាទៅធ្វើការងារដែលនាងស្រលាញ់ ម៉្យាងចង់ទុកឱកាសឱ្យប្អូនៗជំនាន់ក្រោយបានបញ្ចេញសមត្ថភាព និងទេពកោសល្យពួកគេផង។ ប្រសិនមានឱកាស ចាន់ គង្ការ ចង់ក្លាយជាអ្នកផលិតករកម្មវិធីមួយរូប ដែលផលិតកម្មវិធីជួយដល់វិស័យម៉ូដ វិស័យហ្វេសសិន និងវិស័យម៉ូដែលនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត