ជិតចេញពីបន្ទាយ V សមាជិក BTS មិនភ្លេចមកចែករំលែកការរាប់ថយក្រោយជាមួយហ្វេនយ៉ាងរំភើប

នៅសល់ពេលវេលាមិនដល់ ១០ ថ្ងៃទៀតនោះទេដែល V ឬ Kim Taehyung សមាជិក BTS នឹងបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ។ យ៉ាងណាមិញលោកក៏មិនភ្លេចចែករំលែកភាពរីករាយមួយនេះជាមួយអ្នកគាំទ្រសំណព្វចិត្តឡើយ។

ជាក់ស្ដែងលោកបានបង្ហោះរូបភាព screenshot នៃកម្មវិធីរាប់ថយក្រោយមួយសន្លឹកនៅលើ Instagram Story របស់លោកកាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ ដោយបញ្ជាក់ថា “Sergeant Elio D-9” ដែលបង្ហាញពីការរាប់ថយក្រោយមុនពេលលោកត្រឡប់មកវិញនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងនោះ V បានផ្លាស់ប្ដូរ Profile picture របស់លោកកំពុងពាក់ឯកសណ្ឋាន និងឱ្យចំណីចៀមដែលបង្កឱ្យមានការចង់ដឹងចង់ឮពីសំណាក់អ្នកគាំទ្រ ជាពិសេសគឺឈ្មោះ Sergeant Elio តែម្ដង។

ក្រោយមកលោកក៏បានចូលទៅជជែកលេងជាមួយអ្នកគាំទ្រនៅក្នុង Weverse យ៉ាងកក់ក្ដៅដោយនៅពេលដែលអ្នកគាំទ្របានសួរលោកពីរឿងឈ្មោះ “Elio” លោកក៏បានឆ្លើយតបដោយកំប្លែងថា៖ វាគ្រាន់ជាឈ្មោះភាសាអង់គ្លេសរបស់ខ្ញុំតាំងពីពេលខ្ញុំចូលរៀននៅសាលារឿងនិទានអង់គ្លេសមកម្លេស។ ទន្ទឹមពេលនោះក៏មានហ្វេនម្នាក់បានសួរ V ថា៖ តើអ្នកត្រៀមខ្លួនហើយ ឬនៅ? នៅសល់តែ ៩ ថ្ងៃទៀតប៉ុណ្ណោះ។ មិនចាំយូរលោកបានឆ្លើយតបភ្លាមៗថា​៖ បាទ! តើយើងគួរធ្វើអ្វី? តើអ្នកចង់បានអ្វី។ តាមរយៈការឆ្លើយតបនេះ អ្នកលេងអ៊ីនធឺណេតបានសន្មតថាលោកក៏មានអារម្មណ៍រំភើបមិនខុសពីអ្នកគាំទ្រដែរ។

នៅពេលត្រូវគេសួរថាតើលោកចង់ធ្វើអ្វីដំបូងគេបន្ទាប់ពីចាកចេញពីបន្ទាយយោធា។ V បានឆ្លើយទៅវិញថា៖ ច្បាស់ណាស់ ខ្ញុំត្រូវតែជួប ARMY ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកបានរង់ចាំ ដូច្នេះតើអ្នកចង់បានអ្វី? ប្រាប់ខ្ញុំគ្រប់យ៉ាងមក ដែលនេះគឺជាការបង្ហាញពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោកចំពោះអ្នកគាំទ្រ។

គួររំឭកផងដែរថាមុនពេលចូលបន្ទាយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ V បានចែករំលែកសារគួរឱ្យរំភើបមួយថា៖ ខ្ញុំគិតថាខ្ញុំនឹងនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់។ ការមិនបានឃើញ ARMY គឺជាផ្នែកដ៏លំបាកបំផុត។ ដូចដែលពួកយើងធ្លាប់ធ្វើអ៊ីចឹង សូមបង្កើតអនុស្សាវរីយ៍ពិសេសបន្ថែមទៀតបន្ទាប់ពីខ្ញុំត្រលប់មកវិញ ខ្ញុំពិតជានឹកអ្នក និងស្រលាញ់អ្នកខ្លាំងណាស់ ដូច្នេះសូមរង់ចាំខ្ញុំរហូតដល់ពេលនោះ។

ក្រោយកន្លងទៅអស់រយៈពេល ១៨ ខែ ពេលនេះពេលវេលានៃការបញ្ចប់កាតព្វកិច្ចយោធារបស់លោកកាន់តែខិតជិតមកដល់ លោកក៏មិនបានភ្លេចពីការបង្ហាញក្ដីស្រឡាញ់ទៅកាន់អ្នកគាំទ្រព្រមទាំងរង់ចាំយ៉ាងអន្ទះសាក្នុងការវិលត្រលប់មកជួបមុខអ្នកគាំទ្រថែមទៀតផង។ មិនត្រឹមតែ V ម្នាក់នោះទេ សូម្បីតែមេក្រុម RM ក៏ត្រូវបានគេរំពឹងថានឹងបញ្ចប់កាតព្វកិច្ច ហើយវិលមកជួបអ្នកគាំទ្រវិញក្នុងថ្ងៃតែមួយជាមួយនឹងប្អូនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *