ក្រសួងការពារជាតិកូរ៉េឆ្លើយតបភ្លាមក្រោយលេចឮព័ត៌មានថា V មិនគោរពវិន័យពេលជាទាហាន

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានច្រានចោលការចោទប្រកាន់ថាមានការផ្ដល់សិទ្ធិពិសេសចំពោះសមាជិក BTS V ក្នុងកំលុងពេលសមាជិក BTS រូបនេះបំពេញកាតព្វកិច្ចយោធា។

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ក្រសួងខាងលើបានឆ្លើយតបនឹងបណ្តឹងសាធារណជនដែលចោទសួរថាតើ V ដែលកំពុងបម្រើការក្នុងជួរកងទ័ព បានទទួលសិទ្ធិពិសេស រួមទាំងការប្រើប្រាស់ទូរស័ព្ទដោយគ្មានការអនុញ្ញាតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពមែនដែរឬទេ។ ពាក្យបណ្តឹងក៏បានលើកឡើងពីការព្រួយបារម្ភថាតើឋានៈជាតារាល្បីរបស់ V បាននាំឱ្យមានការពេញចិត្តជាពិសេស ឬ ថ្នាក់លើរបស់លោកបានអនុញ្ញាតដោយចេតនានូវទង្វើល្មើសវិន័យបែបនេះ។

បញ្ហានេះបានក្លាយជាប្រធានបទចម្រូងចម្រាសបន្ទាប់ពី Min Hee Jin ដែលជាផលិតករ ADOR បានលើកឡើងអំពី V ក្នុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធី School Music របស់ Kim Young Dae ។

ក្នុង​ពេល​សម្ភាសន៍ ផលិតករ Min បាន​ចែករំលែក​ថា មានម្ដងម្កាលដែល V ​បានទូរស័ព្ទមកនាងក្នុង​ពេលដែលរូបគេកំពុង​បម្រើ​ក្នុង​ជួរ​ទាហាន និងបន្ថែម​ថា​ V ​ជា​មនុស្ស​រួសរាយ និង​ចិត្ត​ល្អ​ម្នាក់។ ផលិតកររូបនេះបានបង្ហើបទៀតថា V បានផ្ញើសារខួបកំណើតឱ្យនាងតាំងពីព្រឹកព្រលឹម បន្ទាប់ពីរូបលោកបានចូលទាហានភ្លាមៗ។

បន្ទាប់ពីការសម្ភាសន៍នេះ អ្នកលេងអ៊ិនធឺណិតមួយចំនួនបានធ្វើការកត់សម្គាល់ថា V បានចុះឈ្មោះចូលទាហាននៅថ្ងៃទី ១១ ខែធ្នូ ហើយថ្ងៃកំណើតរបស់ Min Hee Jin ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ។ ពួកគេបានចោទសួរថាតើ V ដែលទើបតែបានចូលបម្រើការងាររយៈពេល ៥ ថ្ងៃប៉ុណ្ណោះអាចផ្ញើសារក្នុងកំលុងពេលព្រឹកព្រលឹមដោយរបៀបណា ដែលបង្កឱ្យមានការចោទប្រកាន់ពីការផ្ដល់សិទ្ធិពិសេសក្នុងជំរំយោធា។

យ៉ាងណាមិញនៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិបានបំភ្លឺថា V បានប្រើទូរស័ព្ទរបស់លោកក្នុងកំលុងពេលម៉ោងកំណត់ដោយគោលការណ៍ទូទៅរបស់មជ្ឈមណ្ឌលហ្វឹកហាត់កងទ័ព។ សេចក្ដីថ្លែងការណ៍បានពន្យល់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពអនុញ្ញាតឱ្យសិក្ខាកាមប្រើប្រាស់ទូរស័ព្ទរបស់ពួកគេរយៈពេលមួយម៉ោងនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាក។ ការប្រើប្រាស់ទូរស័ព្ទរបស់ V ត្រូវបានគេរាយការណ៍ថាបានកើតឡើងក្នុងកំលុងពេលដែលមានការអនុញ្ញាតនៅពេលរសៀល មិនមែនក្នុងពេលព្រឹកព្រលឹមនោះទេ។

ក្រសួង​បាន​បញ្ជាក់​បន្ថែម​ថា “គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា V ទទួល​បាន​ការ​អនុញ្ញាត​ពិសេស​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​​ក្រៅ​ម៉ោង​កំណត់ ឬភស្តុតាងបង្ហាញ​ថា​សកម្មភាព​បែប​នេះ​ត្រូវ​បាន​លើកលែង​ទោស​នោះ​ទេ។ ព័ត៌មានលម្អិតអំពីពេលវេលាជាក់លាក់ វិធីសាស្ត្រ ឬខ្លឹមសារនៃការសន្ទនារបស់សិក្ខាកាមមិនអាចត្រូវបានបង្ហាញបានទេ ដោយសារច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន និងច្បាប់ការពារការសម្ងាត់ក្នុងទំនាក់ទំនង។

ការពន្យល់របស់ក្រសួងហាក់បានដោះស្រាយកង្វល់មហាជនរួចហើយ ទោះបីជាការជជែកវែកញែកនៅតែបន្តកើតមានក្នុងចំណោមអ្នកគាំទ្រ និងសាធារណជនក៏ដោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​



Leave a Reply

Your email address will not be published.Required fields are marked *