BigHit បកស្រាយការពិតពាក់ព័ន្ធទំនាក់ទំនងស្នេហា Jimin និងតារាសម្ដែង Song Da-eun

បន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់ជាយូរ ទីបំផុតទីភ្នាក់ងាររបស់ក្រុម BTS ក៏បានចេញមុខនិយាយពីទំនាក់ទំនងរវាង Jimin និងតារាសម្ដែងស្រី Song Da-eun។

កាលពី​ថ្ងៃអាទិត្យកន្លងទៅនេះ ទីភ្នាក់ងារ​ BigHit Music ​បាន​ចេញសេចក្ដីថ្លែងការណ៍រៀបរាប់ថា សមាជិក​ក្រុម BTS Jimin ពិតជាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ​នឹង​តារា​សម្តែង Song Da-eun មែនកាលពី​ប៉ុន្មានឆ្នាំ​មុន ប៉ុន្តែឥឡូនេះ​ពួកគេ​លែង​មាន​ទំនាក់ទំនង​គ្នា​ទៀតហើយ​។

កាល​ពី​សប្តាហ៍​មុន ព័ត៌មានទំនាក់ទំនងស្នេហា​ Jimin និង Song Da-eun បាន​លេច​ឡើងជាថ្មី​បន្ទាប់​ពីតារាស្រីរូបនេះបាន​បង្ហោះ​វីដេអូ​លើ​គណនី TikTok របស់​នាង​ដែល​បង្ហាញ​ពី Jimin ក្នុងវីដេអូ។ នៅក្នុងឃ្លីបនោះ គេឃើញ Song កំពុងរង់ចាំនៅមុខជណ្តើរយន្ត ហើយ Jimin ហាក់ដូចជាភ្ញាក់ផ្អើលពេលឃើញនាង និងមានការសន្ទនាខ្លីមួយជាមួយគ្នា។

ភ្នាក់ងាររបស់ BTS គឺ BigHit Music បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកគេមានទំនាក់ទំនងស្នេហាកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែពេលនេះពួកគេលែងមានទំនាក់ទំនងគ្នាទៀតហើយ” ។

“ពួកយើងតែងបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ ដោយគោរពភាគីម្ខាងទៀត។ យ៉ាងណាក៏ដោយ ដោយសារមានរបាយការណ៍ប៉ាន់ស្មាន និងពាក្យចចាមអារ៉ាមមិនពិតទាក់ទងនឹងជីវិតឯកជនរបស់សិល្បករពួកយើងឥតឈប់ឈរ ដូច្នេះហើយពួកយើងចាំបាច់ត្រូវបញ្ជាក់ការពិតជាមូលដ្ឋាន”។

ទន្ទឹមនោះដែរ BigHit ក៏​បាន​ស្នើ​ឱ្យ​មហាជនកុំ​ធ្វើ “ការ​សន្និដ្ឋានណាមួយដោយ​គ្មាន​មូលដ្ឋាន” ពាក់ព័ន្ធ​ជីវិត​ឯកជន​របស់ Jimin និងចៀសវាងសកម្មភាព​ដែល​អាច​ប៉ះពាល់​ដល់ Song Da-eun ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *