មូលហេតុបែបនេះទើប Jisoo មិនព្រមច្រៀងបទឲ្យរឿងភាគ “Snow Drop”  

នាពេលថ្មីៗនេះ តារាចម្រៀងស្រី Jisoo ដែលជាសមាជិកក្រុម Blackpink បានបង្ហាញទេពកោសល្យសម្ដែងរបស់ខ្លួនក្នុងរឿងភាគSnow Drop របស់ JTBC។ ពិតជាមិនឲ្យហ្វេនៗខកបំណងឡើយការសម្ដែងរបស់នាងបានឆក់យកចំណាប់អារម្មណ៍ជាច្រើនពីមហាជន ជាពិសេសធ្វើឲ្យអ្នកទស្សនាហើយទប់ទឹកភ្នែកពុំបាន សេដខ្លាំងៗតែម្ដង។

អ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាស្រីវ័យ ២៧ ឆ្នាំរូបនេះហាក់ដូចជាមានការខកចិត្តក៏ព្រោះតែនាងមិនបានច្រៀងបទចម្រៀងសម្រាប់រឿង Snow Drop នោះទេ។ ដោយមានមតិចោទសួរជាច្រើន Jisoo ក៏សម្រេចចិត្តប្រាប់ពីមូលហេតុដែលនាងជ្រើសមិនច្រៀងក្នុងរឿងដែលខ្លួនសម្ដែងថា៖ 

តាមការពិតទៅ នាងត្រូវបានក្រុមការងាររឿងភាគសុំឲ្យច្រៀងនូវបទចម្រៀងមួយបទសម្រាប់រឿងភាគ Snow Drop តែមិនបង្អង់យូរគឺនាងបដិសេធភ្លាមៗ។ ដោយសារតែមនុស្សជាច្រើនស្គាល់នាងតាមរយៈការច្រៀងរួចទៅហើយ ប្រសិនបើច្រៀងទៀតនោះទស្សនិកជនប្រហែលជាងាកទៅចាប់អារម្មណ៍សំឡេងរបស់នាងជាជាងការសម្ដែង។ ជាពិសេសនាងចង់ឲ្យមហាជនផ្ដោតលើការសម្ដែងនិងមើលឃើញពីការខិតខំប្រឹងប្រែងរបស់នាងក្នុងនាមជាអ្នកសម្ដែង។

មែនទែនទៅ ប្រសិនបើរូបនាងមិនបដិសេដនោះទេ នាងនឹងត្រូវច្រៀងបទមានចំណងជើង “Friend” សម្រាប់រឿងភាគ Snow Drop។ 

គួរបញ្ជាក់រឿងភាគ Snow Drop ទើបតែបញ្ចប់ទៅថ្មីៗ តែបន្សល់ទុកនូវការឈឺចាប់ដល់អ្នកទស្សនាជាខ្លាំងព្រោះចុងបញ្ចប់គឺសេដខ្លាំងមែនទែន។ មកទល់ពេលនេះនៅតែមានមនុស្សជាច្រើនមិនអស់ចិត្តនឹងចុងបញ្ចប់និងខឹងអ្នកដឹកនាំរឿងនូវឡើយ។ ដោយសារអ៊ីចឹងហើយ ហ្វេនៗ ជាច្រើននៅតែបន្ដដាក់ Hastag ដើម្បី trend ក្នុងបណ្ដាញសង្គម Twitter សុំឲ្យតារាប្រុស Jung HaeIn និងJisoo មានឱកាសសម្ដែងរឿងភាគរួមគ្នាសារជាថ្មីម្ដងទៀត ជាប្រភេទរឿងកំប្លែង-រ៉ូមែនទិច៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ