មកដឹងពីប្រាក់ចំណូលដែលតារាកូរ៉េកំពូលៗអាចរកបានពីការបង្ហោះ Instagram ខណៈសមាជិក BLACKPINK ស៊ីថ្លៃបំផុត!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

សមាជិកក្រុម BLACKPINK ទាំង ៤ រូបត្រូវបានគេចាប់អារម្មណ៍ខ្លាំងម្ដងទៀតកាលពីពេលថ្មីៗ មិនមែនដោយសារបទចម្រៀងរបស់ពួកគេ ប៉ុន្តែតាមរយៈតួលេខប្រាក់ចំណូលគួរឱ្យភ្ញាក់ផ្អើលដែលពួកគេអាចរកបានតាមរយៈការបង្ហោះមាតិកាលើបណ្ដាញសង្គម។ យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនវិភាគទិន្នន័យអង់គ្លេស Hopper HQ កាលពីពេលថ្មីៗបង្ហាញថាពួកគេអាចរកបានដល់រាប់សែនដុល្លារ ដោយគ្រាន់តែបង្ហោះរូបលើ Instagram។

នៅក្នុងបញ្ជី “2024 Instagram Rich List” របស់ Hopper HQ ដែលបង្ហាញពីបុគ្គលល្បី ១០០នាក់លើពិភពលោកដែលរកចំណូលបានច្រើនបំផុតពីការបង្ហោះលើ Instagram សមាជិក BLACKPINK Lisa ដែលមានអ្នកតាមដាន ១០៣ លាននាក់បានជាប់ចំណាត់ថ្នាក់ទី ២៩ ជាចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមតារាខេប៉ុប ខណៈអាចរកប្រាក់ចំណូលបានរហូតដល់ ៦២៣ ០០០ ដុល្លារក្នុងការបង្ហោះមួយលើក។

រីឯ Jennie សមាជិកម្នាក់ទៀតរបស់ BLACKPINK ដែលមានអ្នកតាមដាន ៨៥ លាននាក់ បានជាប់ចំណាត់ថ្នាក់លេខ ៣៦ ជាមួយនឹងប្រាក់ចំណូលប៉ាន់ស្មានរហូតដល់ ៥១១ ០០០ ដុល្លារក្នុងការបង្ហោះមួយលើក ស្របពេល Jisoo បានជាប់ចំណាត់ថ្នាក់ទី ៤០ ជាមួយនឹងប្រាក់ចំណូលប្រមាណ ៤៧៤ ០០០ ដុល្លារក្នុងមួយផុស និង Rosé ជាប់លេខ ៤២ ជាមួយចំណូលប្រមាណ ៤៧២ ០០០ ក្នុងមួយផុស។

តារាកូរ៉េផ្សេងទៀតដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីនេះដែររួមមាន​៖

  • Jin ក្រុម BTS ជាប់ចំណាត់ថ្នាក់លេខ ៦៨ ជាមួយចំណូលប្រមាណ ២៩២ ០០០ ដុល្លារ
  • RM ក្រុម BTS ជាប់ចំណាត់ថ្នាក់លេខ ៧១ ជាមួយចំណូលប្រមាណ ២៨០ ០០០ ដុល្លារ
  • Cha Eun Woo ក្រុម ASTRO ជាប់ចំណាត់ថ្នាក់លេខ ៧២ ជាមួយចំណូលប្រមាណ ២៧៤ ០០០ ដុល្លារ
  • តារាសម្ដែង Lee Min Ho  ជាប់ចំណាត់ថ្នាក់លេខ ៨៨ ជាមួយចំណូល ២១១ ០០០ ដុល្លារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​