ភ្លក់រសជាតិថ្មីក្នុងបទចម្រៀង «អាមុំបងអើយ» របស់ ​វណ្ណ​ដា

បទ​ចម្រៀង​ «​សម័យ​មី​នី​» ​របស់​តារា​ចម្រៀង​ជើង​ចាស់​លោក​ ជា​ សា​វឿន​​ និង​រាជិនី​សំឡេង​មាស ​រស់ ​សេរី​សុទ្ធា​ ត្រូវ​បាន​យក​មក​កែ​ច្នៃ​ជា​ចម្រៀង​បែប​ហ៊ីប​ហប​​​​ជាមួយ​រសជាតិ​បែបសម័យ​ថ្មី ដោយ​តារា​កំពូល​តារា​រ៉េប ​វណ្ណ​ដា​។​

កាលពី​យប់មិញ វណ្ណ​ដា ​បាន​ទម្លាក់​ចម្រៀង​ថ្មី​មួយ​បទ​ក្រោម​ចំណង​ជើង​ថា ​«​អា​មុំ​បង​អើយ​» ​ដែល​ជា​សូរ​សៀង​សំនៀង​ដើម​​របស់​តារា​ចម្រៀង​ជើង​ចាស់​ ​​ជា​ សា​វឿន​​ និង​រាជិនី​សំឡេង​មាស ​រស់​ សេរី​សុទ្ធា​​។​ បទ​ថ្មី​របស់​តារា​វ័យ ២៧ ឆ្នាំ ​រូប​នេះ​ហាក់​ទទួល​បាន​គាំទ្រ​ខ្លាំង​ ក៏​ព្រោះ​សាច់​ទាំង​មូល​នៃ​បទ​ចម្រៀង​បាន​យក​តាម​លំនាំ​នៃ​បទ​ចាស់​មក​កែច្នៃ​សាច់​ភ្លេង​​ជា​បទ​បែប​ហ៊ីប​ហប​ និង​បញ្ចូល​ការ​រ៉េប​បន្ថែម​ដែល​ធ្វើ​ឱ្យ​បទ​ «​អា​មុំ​បង​អើយ​» ​​​កាន់​តែ​មាន​ឱជារស ​និង​ទាក់ទាញ​ក្នុង​ស្រទាប់​យុវវ័យ​សម័យ​ថ្មី​។​​ នៅក្នុងបទ​ចម្រៀងបែប Hip-Hop លាយបញ្ចូល សម័យនេះដែរ ​ត្រូវបាន​ហ្វេន​ៗ​ពោល​សរសើរ​ និង​ស្រលាញ់​ពេញ​ចិត្ត​​ចំពោះ​បទ​នេះ​ខ្លាំង​ៗ ខណៈកំពូលតារា​រ៉េប​រូបនេះ ត្រូវបានសម្ដែង​ជា ​ពូដា ​លក់​សាច់​កាប់ ដែល​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ អាមុំ​ (​សម្ដែង​ដោយ​ សុគា​ គីម​លាង​​ ហៅ​ Kon Ant) ​។


«​អា​មុំ​បង​អើយ​» ​​​ទើបទម្លាក់បានជាង ១០ ម៉ោង​ប៉ុណ្ណោះ​គិត​ត្រឹម​ម៉ោង​១១៖៣០ ព្រឹកថ្ងៃ ១៣​ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ តែ​បាន​ហក់​មក​កាន់​លេខ ២ ជា​បទ​មាន​ការ​ពេញនិយម​ខ្លាំងនៅ​លើ YouTube ហើយ​បទ​ចម្រៀង​ ម៉ាន់ វណ្ណដា មួយ​ទៀត «NOBODY BUT US» នៅ​លំដាប់​ទី៦ On Trending for music។

​បទ ​«​អា​មុំ​បង​អើយ​» ​​ត្រូវ​បាន​ផលិតករ ​​​រិទ្ធី​ លំអង​ពេជ្រ​ (aka YoKi)​ ឱ្យ​ដឹង​បន្ថែម​ថា ​ជា​ចម្រៀង​បែប​ Hip-Hop​ រំលេច​រូបភាព​បែប​កំប្លែង​ៗ ដែល​អាច​ឱ្យ​អ្នក​ទស្សនា​ត្រឡប់​ទៅ​កាល​អំឡុង​ឆ្នាំ ​២០០០៕​​​

ទស្សនា «​អា​មុំ​បង​អើយ​» By Vann Da



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព



Leave a Reply

Your email address will not be published.Required fields are marked *