បើកភស្តុតាងនៃការស្លាប់របស់ Song Jae Rim និងស្នាដៃដែលលោកខំកសាងកាលគ្រាមានជីវិត

ពីការងារជាតារាបង្ហាញម៉ូដ រហូតអភិវឌ្ឍខ្លួនជាអ្នកសម្ដែង Song Jae Rim បាត់បង់ជីវិតក្នុងវ័យ ៣៩ឆ្នាំកាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ ដោយមានបន្សល់ទុកនៅស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ។

ដំណឹងដ៏សោកសៅមួយនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងចំណោមអ្នកស្គាល់ផ្ទាល់ខ្លួន ក៏ដូចជាអ្នកគាំទ្រ ព្រោះវាជាការបាត់បង់ជីវិតភ្លាមៗដោយគ្មានអ្នកអាចស្មានទុកជាមុនបាន។​​ ជាក់ស្ដែង មិត្តភក្តិរបស់តារាប្រុសរូបនេះបានរៀបគម្រោងទៅទទួលលោកដើម្បីទទួលទានអាហារថ្ងៃត្រង់ តែបែរជាប្រទះនឹងសាកសពរបស់ Song Jae Rim បានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនឯទីក្រុងសេអ៊ូល នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ទៅវិញ។

ដោយឡែកសម្រាប់មូលហេតុនៃការស្លាប់នេះវិញ ប៉ូលីសនៅមិនទាន់អាចបញ្ជាក់ពីដើមចមឱ្យច្បាស់លាស់បានឡើយទេ។ ក៏ប៉ុន្តែបើយោងតាមសំបុត្រ ២ច្បាប់ដែលប្រទះឃើញនៅជិតខ្លួនរបស់ Song Jae Rim នោះ ប៉ូលីសកំពុងសង្ស័យថា នេះជាការធ្វើអត្តឃាត។ យ៉ាងណាមិញ សំបុត្រនោះមានអត្ថន័យបែបណានោះ សមត្ថកិច្ចនៅមិនទាន់បើកចំហរជាសាធារណៈនៅឡើយទេ។

Song Jae Rim បានចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការងារជាតារាបង្ហាញម៉ូដក្រោមការគ្រប់គ្រងរបស់ Samram Entertainment ដោយបានរួមការងារជាមួយនឹងអ្នកច្នៃម៉ូដល្បីឈ្មោះជាច្រើនរូប និងបានលេខមុខនៅតាមទស្សវដ្តីនានាដងផងដែរ។

នៅក្នុងឆ្នាំ ២០០៩ លោកបានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងនៅក្នុងរឿង Actresses តែទស្សនិកជនចាប់ផ្ដើមចងចាំលោកតាមរយៈតួអង្គជា​ព្រះអង្គម្ចាស់ Heo Yoem នៅក្នុងរឿងភាគបុរាណ Moon Embracing the Sun កាលពីឆ្នាំ ២០១២។

អាជីពរបស់ Song Jae Rim កាន់តែរុងរឿង ដោយលោកបានទទួលបានប្រជាប្រិយភាពកាន់ខ្លាំង នៅក្នុងរឿង Inspiring Generation រហូតទទួលបានតំណែងជាតួឯកប្រុសជាលើកដំបូងនៅក្នុងរឿង Surplus Princess នៅក្នុងឆ្នាំ ២០១៤​។​

នៅឆ្នាំបន្ទាប់ លោកកាន់តែល្បីខ្លាំងជាងមុនមួយកម្រិតទៀត តាមរយៈស្នាដៃនៅក្នុងកម្មវិធីចាប់គូរបស់កូរ៉េខាងត្បូង We Got Married រដូវកាលទី ៤ ដោយ Song Jae Rim ចាប់ដៃគូគ្នាជាមួយនឹង Kim So-eun ជាគូដែលទស្សនិកជនចង់ឱ្យអ្នកទាំងពីរស្រឡាញ់គ្នាមែនទែនច្រើនបំផុតមួយ។ ក្នុងកម្មវិធី reality មួយនេះ អនុញ្ញាត្ត​ឱ្យទស្សនិកជនឃើញជីវិតលោកមួយជ្រុងទៀត ក្រៅពីតួអង្គសម្ដែងដែលលោកធ្លាប់លេងកន្លងមក។

បន្ថែមពីភាពយន្តភាគដែលបានរៀបរាប់ខាងលើ Song Jae Rim ក៏មានស្នាដៃក្នុងរឿងភាគ និងរឿងកុនជាច្រើនទៀតផងដែរ ដូចជា All That We Loved, Café Minamdang, I Wanna Hear Your Song, Good-bye Mr. Black, Unkind Women, Fantasy Tower, Yaksha: Ruthless Operation និង Good Morning​ ជាដើម។  

ដោយឡែក នៅក្នុងឆ្នាំ ២០២៤ នេះ លោកក៏មានស្នាដៃថ្មីចំនួន ២រឿងមុនការចាកចេញ គឺរឿង My Military Valentine និង Queen Woo តែគួរឱ្យសោកស្ដាយដែលម្ចាស់ស្នាដៃបានបាត់បង់វត្តមានពីពិភពលោកនេះទៅហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *