ហ្វេន BL ត្រៀម! តារាខេប៉ុបជំនាន់ថ្មី Hamin ក្រុម BXB នឹងបង្ហាញខ្លួនជាតួឯកក្នុងរឿងមនោសញ្ចេតនា BL កូរ៉េឆាប់ៗនេះ

យោងតាមសារព័ត៌មានកូរ៉េសមាជិកក្រុមខេប៉ុបជំនាន់ថ្មី BXB គឺ Hamin នឹងបង្ហាញខ្លួនសម្ដែងជាតួឯកក្នុងរឿងបុរសស្រឡាញ់បុរស “Heart Stain”។

“Heart Stain” គឺជាខ្សែភាពយន្ដបែបមនោសញ្ចេតនាយុវវ័យដកស្រង់ចេញពី webtoon ដ៏ពេញនិយមមានចំណងជើងដូចគ្នា ដោយតារាប្រុសកើតឆ្នាំ ២០០១​ រូបនេះនឹងសម្ដែងជាតួអង្គ Park Do Ha បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសដ៏ម៉ត់ចត់។ រឿងនេះពិពណ៌នាអំពីស្នេហាត្រីកោណដែល Park Do Ha មានចិត្តលួចស្រឡាញ់លើមិត្តភ័ក្ដិរបស់ខ្លួន Yoon Woo Hyun ខណៈមិត្តម្នាក់នេះបែរជាកំពុងលួចស្រឡាញ់លើគ្រូបង្រៀនរបស់គេទៅវិញ។  

ក្នុងនាមជាអតីតតារាសម្ដែងវ័យក្មេងប្រែក្លាយជាតារាខេប៉ុប Hamin ត្រូវបានគេរំពឹងថានឹងបង្ហាញពីបុគ្គលិកលក្ខណៈដ៏ក្លាហានរបស់ Park Do Ha ដែលហ៊ានសារភាពពីអារម្មណ៍ពិតទៅកាន់មិត្តភ័ក្ដិរបស់ខ្លួន Yoon Woo Hyun។ ថ្លែងតាមរយៈភ្នាក់ងាររបស់លោក Wolfburn តារាប្រុសរូបនេះបានឱ្យដឹងថា ការទទួលតួនាទីជាតួឯកលើកដំបូងបានធ្វើឱ្យលោកមានការព្រួយបារម្ភ និងមានសម្ពាធមែន។ ប៉ុន្តែយ៉ាងណាលោកក៏ពិតជាដឹងគុណចំពោះឱកាសមួយនេះ ហើយនឹងខិតខំប្រឹងប្រែងសម្ដែងឱ្យអស់ពីសមត្ថភាព។

សម្រាប់ស៊េរី Webtoon “Heart Stain” ពិតជាទទួលបានការគាំទ្រយ៉ាងពេញនិយមពីអ្នកអាន ជាពិសេស side story ដែលអ្នកនិពន្ធនាមបន្ថែមចូលដើម្បីឱ្យសាច់រឿងកាន់តែជក់ចិត្ដថែមមួយកម្រិតទៀត។ ស៊េរីរឿងនេះផងដែរត្រូវបានអ្នកអានស្គាល់ថាជារឿងដែលមានភាពផ្អែមល្ហែម និងស្រស់ស្រាយនៃស្នេហាដំបូងរបស់សិស្សវិទ្យាល័យដែលធ្វើឱ្យអ្នកអានមានអារម្មណ៍រំភើប និងលន្លង់លន្លោចទៅតាមសាច់រឿង។ លើសពីនេះរឿង “Heart Stain” កាន់តែក្លាយជាប្រធានបទដ៏ក្ដៅគគុក ខណៈត្រូវបានគេលើកយកមកផលិតជាស៊េរីខ្សែភាពយន្ដដែលធ្វើឱ្យអ្នកគាំទ្ររឿងប្រភេទ BL មានភាពអន្ទះសារង់ចាំទស្សនាខ្សែភាពយន្ដមនោសញ្ចេតនាយុវវ័យមួយនេះ។ តាមរយៈក្រុមហ៊ុន Oak company ដែលជាភ្នាក់ងារផលិតខ្សែភាពយន្ដមួយនេះបានឱ្យដឹងថា “Heart Stain” ​នឹងគ្រោងចាក់ផ្សាយនៅឆមាសទីមួយក្នុងឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ដែរថា ក្រុម BXB មានឈ្មោះពេញ Boy by Brush បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងអាល់ប៊ុមទីមួយ “Intro: Flight and a New Beginning” ដែលបង្ហាញអំពីជំពូកផ្សេងៗរបស់យុវវ័យជាមួយនឹងប្រភេទតន្ដ្រីខុសៗគ្នា។ បច្ចុប្បន្នក្រុម BXB ក៏កំពុងតែធ្វើការលើសកម្មភាពផ្ទាល់ខ្លួនបន្ថែមទៀត និងការរៀបចំអាល់ប៊ុមថ្មីនៅក្នុងប្រទេសកូរ៉េ ថែមទាំងចាប់ផ្ដើមជាមួយការជួបជុំអ្នកគាំទ្រខ្នាតតូចនៅ K-EXPO INDONESIA 2024 ក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *