ត្រូវគេរិះគន់ថាមិនសមសម្ដែងរឿងបុរាណ Ariana Grande ឆ្លើយតបទៅវិញបែបនេះ

តារាចម្រៀងអាមេរិក Ariana Grande បាននិយាយថានាងមិនចម្លែកចិត្តនោះទេ ដែលមានទស្សនិកជននិយាយថានាងមិនស័ក្ដិសមនឹងសម្ដែងភាពយន្តល្ខោនតន្ត្រី “Wicked”។

តាមរយៈបទសម្ភាសក្នុងកម្មវិធី Sentimental Men Podcast តារាចម្រៀងប៉ុបរូបនេះបានបើកចិត្តនិយាយអំពីសម្ពាធនៃការសម្ដែងជាតួអង្គ Glinda ក្នុងរឿង “Wicked” ថានាងយល់ពីមូលហេតុដែលអ្នកគាំទ្ររឿងចោទសួរថាហេតុអ្វីបានជានាងត្រូវបានជ្រើសរើសឱ្យសម្ដែងតួនេះ ព្រោះមនុស្សជាច្រើនប្រហែលជាធ្លាប់តែឃើញនាងច្រៀងបែបប៉ុប អ្នកខ្លះបានស្គាល់នាងតែតាមរយៈបទ “7 Rings” ជាជាងបែបល្ខោនតន្ត្រី។

បន្ថែមពីលើនេះ ក្នុងនាមនាងជាអ្នកគាំទ្រល្ខោនតន្ត្រីរឿងនេះមួយរូបដែរ វាក៏​កាន់​តែធ្វើឱ្យនាងព្រួយ​បារម្ភ​ថា​នាង​អាច​នឹងសម្ដែងខុសឆ្គងឬអត់។ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះចែករំលែកបន្ត​ថា នាងពិត​ជា​រីករាយដែលបានជាប់ Audition ចូល​សម្ដែង​ក្នុង​រឿង Wicked ជា​ពិសេស​ទោះបីនាងជាតារាប៉ុបក្នុងវិស័យចម្រៀង ប៉ុន្តែ​នាង​បាន​ប្រើ​ទេពកោសល្យ ការ​ប្រឹងប្រែង និង​ជំនាញ​របស់​នាង​ដើម្បី​សម្ដែង ក៏ដូចជាប្រើឱកាសនេះដើម្បីបញ្ជាក់ខ្លួនឯង ហើយ​ធ្វើ​ឱ្យ​មនុស្ស​មើល​ឃើញ​ថា នាង​អាច​ធ្វើ​អ្វីបាន​ច្រើនទៀត​ក្រៅ​ពី​តន្ត្រី​។

ភាពយន្ត “Wicked” ត្រូវបានផលិតឡើងដោយផ្អែកសាច់រឿងតាមសៀវភៅប្រលោមលោកចំណងជើងដូចគ្នារបស់អ្នកនិពន្ធ Gregory Maguire ដោយមានសាច់រឿងរៀបរាប់ពីដំណើរផ្សងព្រេង និងមិត្តភាពរវាងនារីស្បែកបៃតងឈ្មោះ Elphaba សម្ដែងដោយតារាអង់គ្លេស Cynthia Erivo និងសិស្សស្រីធម្មតាឈ្មោះ Glinda សម្ដែងដោយ Ariana Grande។

ចំណាយដើមទុនផលិតអស់ ១៤៥ លានដុល្លារ ភាពយន្តនេះគឺជាការវិលត្រលប់មកកាន់ផ្ទាំងសំពត់សលើកដំបូងរបស់ Ariana Grande បន្ទាប់ពីភាពយន្ត “Don’t Look Up” កាលពីឆ្នាំ២០២១ ហើយក៏ជាភាពយន្តខ្នាតធំដំបូងដែរដែលតារាស្រីវ័យ ៣១ ឆ្នាំរូបនេះបានសម្ដែងជាតួឯកក។ ភាពយន្តនេះនឹង​ចេញ​នៅ​បណ្ដារោងភាពយន្តនានាចាប់ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកាតទៅ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *