ក្រោយក្លាយជាម្ចាស់ជយលាភី Mister Friendship Cambodia 2024 ពេលនេះ ជា ឧត្ដម ហ្វីឌែល កំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមខ្លួននៅក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Mister Friendship International 2024 កោះតៃវ៉ាន់។

នៅក្នុងការប្រកួត Mister Friendship Cambodia 2024 កាលពីថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ តំណែងបុរសឯកត្រូវបានទៅលើបុរសសង្ហា ជា ឧត្ដម ហ្វីឌែល។ ពិតណាស់ ក្នុងនាមជាបុរសឯក តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ជា ឧត្ដម ហ្វីឌែល បានត្រៀមជាស្រេចក្នុងដំណើរឆ្ពោះទៅកាន់ម្ចាស់ពាន Mister Friendship International 2024 ដែលនឹងប្រព្រឹត្តិធ្វើនាពេលឆាប់ៗខាងមុខនេះ។
មុនឈានដល់ការប្រកួត បុរសឯករូបនេះបានហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ដើម្បីទទួលបានកាយសម្បទារឹងមាំ ក្រោមការណែនាំពីសិស្សច្បង លាវ វេងហួរ។ នៅក្នុងការហ្វឹកហាត់នេះផងដែរ ហ្វីឌែល ត្រូវយកចិត្តទុកដាក់ខ្លាំងលើការពង្រឹងរូបរាងកាយឱ្យបានមាំមួនល្អ បន្ថែមលើការហាត់រៀនពីសិស្សច្បងលោកផ្ទាល់ គឺត្រូវខិតខំបន្ថែមដោយខ្លួនឯងដែរ។








មិនត្រឹមមានរូបរាងស្រស់សង្ហា ជា ឧត្ដម ហ្វីឌែល មានទាំងចំណេះដឹង ថែមទាំងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។ បច្ចុប្បន្ន កូនខ្មែរដែលធំធាត់ឡើងនៅលើទឹកដីនៃប្រទេសបារាំងរូបនេះជាអ្នកស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការក្រៅរដ្ឋាភិបាល Cambodian Children’s Fund ថែមទាំងជាគ្រូពេទ្យមួយរូបនៅមន្ទីរពេទ្យកាល់ម៉ែតទៀតផង៕




















































Account
Security
Favourite Content