មកដឹងហេតុផលគួរឱ្យស្រឡាញ់ ដែលឆ្មាចូលចិត្តយកមុខមកត្រដុសនឹងជើងមនុស្ស

អាចនិយាយបានថា មនុស្សស្ទើរតែគ្រប់រូបគង់ប្រហែលជាធ្លាប់មានសត្វឆ្មាចូលមកត្រដុសមុខនឹងជើងជាក់ជាមិនខាន។ តាមពិតទៅ មិនមែនតែជើងមនុស្សមួយមុខទេ តែសត្វចញ្ចឹមប្រភេទនេះ តែងចូលចិត្តយកមុខទៅត្រដុងស្ទើរតែគ្រប់យ៉ាងដែលវាបានជួប ជាពិសេសនៅតាមជ្រុងតុ ជ្រុងទូនឹងតែម្ដង។ តើអ្នកដែលចាប់អារម្មណ៍ទេថា​ វាធ្វើបែបនេះដើម្បីអ្វី?​​ តើមកពីវារម៉ាស់មុខ ឬយ៉ាងណា?​

ថ្ងៃនេះ AMS មានចម្លើយទាក់ទងនឹងទម្លាប់ដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ មកបកស្រាយជូនអ្នកអាន។ យោងតាមគេហទំព័រ Catster ខាងក្រោមនេះជា ៥ហេតុផលធំៗពីក្រោយការត្រដុសមុខរបស់ឆ្មា៖

១.កំណត់ភាពជាម្ចាស់

កំណត់ភាពជាម្ចាស់កម្មសិទ្ធិ ជាហេតុផលចម្បងមួយនៃសកម្មភាពខាងលើ។ ឆ្មាខុសពីមនុស្សត្រង់ថា សត្វប្រភេទនេះពឹងពាក់លើការហិតក្លិនជាគោលក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងការប្រាស្រ័យទាក់ទងជាមួយនឹងឆ្មាឯទៀត។ ឆ្មាមានក្រពេញក្លិននៅបរិវេណថ្ពាល់ ដូចនេះហើយនៅពេលវាយកមុខទៅត្រដុសនឹងអ្វីមួយ វាកំពុងតែផ្ទេរក្លិនរបស់ខ្លួនទៅនឹងរបស់នោះ ក៏ដូចជាបញ្ជាក់ថាខ្លួនជាម្ចាស់កម្មសិទ្ធិនៃរបស់នោះ។ សកម្មភាពមួយនេះ ដូចគ្នានឹងការដែលឆ្មាចូលចិត្តនោមដាក់របស់នេះរបស់នោះដូចគ្នាដែរ។

តួយ៉ាងនៅពេលដែល ឆ្មាយកមុខមកត្រដុសនឹងជើងយើង វាបានធ្វើសកម្មភាពពីរក្នុងពេលតែមួយ។ មួយ គឺជាការរាក់ទាក់ដល់យើង ឯមួយទៀតវាកំពុងតែគំរាមឆ្មាដទៃថា អ្នកជារបស់វា។

២.ទំនាក់ទំនងបែបឆ្មា

ការរាក់ទាក់របស់មនុស្សអាចជាការសំពះ ចាប់ដៃ ឬក៏កាយវិការដទៃទៀតតាមវប្បធម៌នៃប្រទេសនីមួយៗ តែសម្រាប់ឆ្មា ពួកវាប្រើប្រាស់កាយវិការសកលរបស់ឆ្មា ដោយការយកថ្ពាល់ទៅត្រដុសគ្នា។ ការធ្វើបែបនេះ ជាការផ្លាស់ប្ដូរក្លិន និងអនុញ្ញាតឱ្យពួកវាអាចសិក្សាពីគ្នាទៅវិញទៅមក​។

៣. ភាសាស្នេហ៍បែបឆ្មា

មិនខុសគ្នានឹងទំនាក់ទំនងបែបឆ្មានោះទេ បើសិនជាឆ្មាទទួលបានអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នកគ្រប់គ្រាន់ វានឹងយកថ្ពាល់របស់ខ្លួនមករដុសនឹងថ្ពាល់អ្នកដូចគ្នាដែរ​។ តាមរយៈនេះ ឆ្មាកំពុងតែប្រាប់អ្នកពីក្ដីស្រឡាញ់ដែលវាមានចំពោះម្ចាស់។

ដោយឡែក បើសិនជាឆ្មារបស់អ្នកមិនធ្វើបែបនេះ សូមកុំទាន់អន់ចិត្តនឹងគ្នាអី ព្រោះឆ្មាមួយក្បាលៗមានវិធីសាស្រ្តបង្ហាញពីក្ដីស្រឡាញ់របស់វា តាមរយៈសកម្មភាពផ្សេងៗគ្នា។

៤. ចង់បានចំណាប់អារម្មណ៍

ឆ្មាជាសត្វមួយក្បាលដែលពូកែសង្កេត និងអាចដឹងបានថា ទង្វើអ្វីដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកបាន។ ជាក់ស្ដែង បើសិនជាអ្នកតែងផ្ដល់ការយកចិត្តទុកដាក់ចំពោះសត្វចញ្ចឹមរបស់អ្នកនៅពេលវាធ្វើការត្រដុសមុខនឹងជើងអ្នក នោះនៅពេលដែលវាឃ្លាន អផ្សុក ឬឯកោ វានឹងមកធ្វើសកម្មភាពដដែលដើម្បីផ្ដល់សញ្ញាដល់អ្នក។

៥. សាកថ្មជីវិត

នៅពេលដែលស្រ្តេស មនុស្សតែងចង់សាកថ្មជីវិត ដោយការដើរលេង ឬធ្វើសកម្មភាព​ដែលខ្លួនចូលចិត្ត។ ឯឆ្មាវិញ ការត្រដុសមុខគឺជាសកម្មភាពសាកថ្មជីវិតរបស់វា។ ការត្រដុសមុខនឹងអ្វីមួយ ជាការបន្ធូរអារម្មណ៍សម្រាប់ឆ្មារ ហើយវាតែងធ្វើសកម្មភាពនេះនៅពេលដែលចង់សម្រាក ស្ត្រេស និងសម្រួលអារម្មណ៍ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *