​​​​បន្ទាប់ពីទឹកដៃកីឡាករ! ​នៅពីក្រោយល្បឿនលឿនរបស់ «ទូកង» ខ្មែរក៏មានផ្សាភ្ជាប់ជាមួយតំណមពីបុរាណកាល

នៅសល់ពេលមិនប៉ុន្មានទៀត ពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរនឹងឈានចូលដល់ដោយប្រជាជនខ្មែរគ្រប់ទិសស្ថានមិនថាថ្នាក់ដឹកនាំ ឬជនសាមញ្ញសុទ្ធតែរីករាយជាមួយនឹងពិធីបុណ្យជាតិមួយនេះ ជាពិសេសច្រើននិយមរង់ចាំមើលការប្រណាំង «ទូកង» ជាទំនៀមទម្លាប់ដែលមិនអាចរំលងបាន។

រូបភាពពី៖ AMS Central

យោងទៅតាមសៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិបានសរសេរថាព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីយូរលង់ណាស់មកហើយ ហើយក៏មានចែងក្នុងឯកសារនានារបស់ប្រវត្តិវិទូបរទេសក៏ដូចជាតាមសិលាចារឹកនៃប្រាង្គប្រាសាទអង្គរផងដែរ។ តាមការសិក្សាប្រវត្តិសាស្រ្តខ្មែរ «ទូក» ត្រូវបានបុព្វបុរសប្រើជាយានជំនិះសម្រាប់ច្បាំងការពារទឹកដីខ្មែរពីការឈ្លានពានរបស់សត្រូវ ហើយក៏ទទួលបានជ័យជម្នះច្រើនលើកច្រើនសារផងដែរថែមទាំងមានបន្សល់ចម្លាក់ជាប្រវត្តិសាស្រ្តទុកបន្ដដល់កូនចៅជំនាន់ក្រោយទៀតផង។ ហេតុនេះទើបប្រជាជនកម្ពុជាមានទំនៀមទម្លាប់តកូនតចៅប្រារព្ធពិធីនេះឡើងដើម្បីរំឮកទៅដល់វីរភាពរបស់ដូចតាខ្មែរពីបុរាណកាល។

រូបភាពពី៖ នរិន្ទរង្សី ពិជ័យចិត្របុត្រ

បែរមកមើលពីការប្រណាំងទូកងវិញ ដោយសារតែកីឡាករជាចំណុះទូកមានបច្ចេកទេស និងសមត្ថភាពខ្លាំងពូកែរៀងៗខ្លួន ដូច្នេះហើយទើបយើងតែងតែសង្កេតឃើញថាល្បឿនរបស់ទូកនីមួយៗសុទ្ធតែលឿនមិនចាញ់គ្នានោះទេ។ ប៉ុន្តែរឿងរ៉ាវនៅពីក្រោយនេះមួយផ្នែករបស់ទូកង ក៏មានបង្កប់ដោយជំនឿតាំងពីជំនាន់ដើមមួយចំនួនដែលប្រជាជនខ្មែរជឿថាជាបារមីផ្លូវក្នុងជួយយឺតយោងឱ្យទូកកាន់លឿនជាងគូប្រកួត។ ដូច្នេះហើយទើបទូកងខ្មែរមានតំណមច្រើនបែបដោយរាប់តាំងពីការជ្រើសរើសឈើមកធ្វើជាទូកជាដើម។

សម្រាប់ការធ្វើទូកងនេះផងដែរ គេច្រើនតែយកដើមគគីរមកធ្វើជាទូកដោយសារឈើប្រភេទនេះមានភាពរឹងមាំ ធន់នឹងទឹក។ មិនត្រឹមប៉ុណ្ណេះ ដើមគគីរត្រូវបានប្រជាជនខ្មែរមួយចំនួនជឿថាជាដើមឈើម្យ៉ាងដែលមានអ្នកកាន់ ឬព្រាយថែរក្សាដែលតម្រូវឱ្យមានការសែនព្រេន គោរពបូជា ឬបញ្ចុះមន្ដអាគមទៅតាមទំនៀមទម្លាប់នៃតំបន់នីមួយៗដើម្បីឱ្យទូកមានរិទ្ធិកាន់តែខ្លាំង។ យោងតាមប្រសាសន៍របស់លោកបណ្ឌិត​ អាំង ជូលាន បានឱ្យដឹងថា៖ មូលហេតុដែលតម្រូវឱ្យបញ្ចុះមន្ដអាគមទៅក្នុងទូកង ព្រោះគេជឿថាក្រៅពីកម្លាំងពីកីឡាករហើយ កម្លាំងបារមីផ្លូវក្នុងក៏អាចជួយជំរុញឱ្យទូកមានល្បឿនកាន់តែលឿនអាចយកឈ្នះដៃគូប្រកួតបាន។ ហេតុនេះហើយទើបគេហាមមិនឱ្យស្រ្តីមានផ្ទៃពោះដើរកាត់ ឬប៉ះទូកដោយសារតែព្រាយជាសត្រូវរបស់មនុស្សស្រីមានគភ៌។

រូបភាពពី៖ នរិន្ទរង្សី ពិជ័យចិត្របុត្រ

មិនត្រឹមប៉ុណ្ណេះ សូម្បីតែមនុស្សមានរដូវក៏គេហាមមិនឱ្យទៅជិតដែរ បើមានអ្នកណាមិនគោរពច្បាស់ជាត្រូវព្រាយ ឬជំនាងទូកកាច់ធ្វើឱ្យឈឺ ឬវង្វេងស្មារតីជាមិនខាន។ ជាមួយគ្នានេះ កាលពីមុនក៏មានតំណមផ្សេងៗទៀតដូចជាមិនឱ្យជេរប្រទេចគ្នា ឬយកស្បែកជើងឡើងលើទូកនោះទេដោយសារតែចាត់ទុកថាជាការមិនគោរព ឬបំពានដល់អ្នកថែរក្សាទូក។  

យ៉ាងណាមិញ បើទោះជាមានតំណមបែបនេះពិតមែន ប៉ុន្តែមកដល់បច្ចុប្បន្ននេះក៏ត្រូវបានសាបរលាបដោយសារតែការវិវត្តទៅតាមសម័យកាល ហើយក៏មិនសូវមានអ្នកគោរពបូជាតឹងតែងដូចកាលពីជំនាន់មុនដែរ។ ជាក់ស្ដែងកាលពីមុនអ្នករាំក្បាលទូកច្រើនជាមនុស្សប្រុសដោយសារគឺជឿថាតំណាងឱ្យមេទ័ពជើងទឹកអាចដឹកនាំកងទ័ពចូលសមរភូមិឱ្យទទួលបានភាពជោគជ័យ។ ប៉ុន្តែបច្ចុប្បន្នយើងឃើញថានៅក្បាលទូកភាគច្រើន អ្នករាំគឺជាស្រ្តីដោយសារតែនាងជាមនុស្សគ្រប់លក្ខិណា មានទាំងចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងភាពក្លាហានក្នុងការធ្វើជាអ្នកដឹកនាំមិនចាញ់បុរសឡើយ។ ចំពោះការប្រណាំងទូកសព្វថ្ងៃនេះវិញ ភាគច្រើនគេបានផ្ដោតទៅលើបច្ចេកទេសច្រើនជាងការជឿជំនឿតែមួយមុខ៕

រូបភាពពី៖ Mony Photography


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *