មិត្តភ័ក្តិ មហាជនឡាំប៉ា ពេល មាស សុខរតនៈ ថា បម្រើសិល្បៈជិត៣០ ឆ្នាំ បែរគ្មានឈ្មោះជាសិល្បករ

ស្របពេលដែលកម្មវិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី កំពុងត្រៀមប្រារព្ធឡើងនៅថ្ងៃ ២៥ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ ស្រាប់តែគេប្រទះឃើញអ្នកនិពន្ធទំនុកច្រៀង និង​តារា​ចម្រៀង​ មាស សុខរតនៈ បង្ហោះសារយ៉ាងខ្លី តែអត្ថន័យចាក់ដោត នៅរសៀលថ្ងៃ ២២ ខែមេសា ថា « 27ឆ្នាំដែលខ្ញុំប្រឡូកសិល្បៈស្ទើរតែគ្រប់ទម្រង់ ប៉ុន្តែបែរជាមិនមានឈ្មោះជា “សិល្បករ” គួរឲ្យអស់សំណើចខ្លាំងណាស់»។ 

សំណេរដ៏រសើបរបស់បងប្រុសតារាចម្រៀង មាស សុខសោភា ដែលមានន័យប្រយោលៗលើបុគ្គលណាម្នាក់ ឬរឿងអ្វីមួយ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកសិល្បៈ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលធ្លាប់បានដឹងឮពីស្នាដៃសិល្បៈយ៉ាងក្រាស់ក្រែលរបស់លោកកន្លង​មក។

ទោះអតីតអ្នកគ្រប់គ្រងផលិតកម្ម ថោន រូបនេះ មិនទាមទារអ្វីច្រើនពីរឿងនេះ ដោយគ្រាន់តែបង្ហោះសារឡើងដោយការហួសចិត្តក៏ពិតមែន ប៉ុន្តែអ្នកសិល្បៈ និងមហាជនជាច្រើនបានចេញមុខឡាំប៉ា ហើយការពារអ្នកនិពន្ធ និងជាអ្នកដឹកនាំការសម្តែងនេះគ្រប់ៗគ្នា។ ក្នុងនោះ មតិផ្សេងៗគ្នាជាច្រើនត្រូវបានអ្នកសិល្បៈ និងអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការ Comment ពីក្រោមសំណេរបស់ លោក មាស សុខរតនៈ ហើយក្នុងចំណោមនោះក៏មានសិល្បករខ្លះ ជួបរឿងហេតុដូចគ្នាជាមួយអ្នកនិពន្ធរូបនេះដែរ។

អ្វីដែលបានកើតឡើងចំពោះ លោក មាស សុខរតនៈ នៅពេលនេះស្រដៀងគ្នាទៅ​និងករណីរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា កាលអំឡុងឆ្នាំ ២០២៣ ដែលនាងត្រូវបានគេមើលរំលងមិនអញ្ញើញឱ្យចូលរួមព្រឹត្តិការណ៍សិល្បៈធំៗ រហូតធ្លោយមាត់ថា «ប្រហែលខុសខ្សែអ្នកហៅតួ»។ មិនយូរប៉ុន្មានក្រោយបង្ហោះ status ខ្លីនេះ រាជិនីសំឡេង ម៉េង កែវពេជ្ជតា និងកូនស្រី ពេជ្ជតា សង្វាពេជ្រ ស្រាប់តែលេចមុខក្នុងពិធីបិទមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ កាលពីល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

យ៉ាងណាមិញ គេពុំទាន់ដឹងថា អ្នកនិពន្ធទំនុកច្រៀង មាស សុខរតនៈ អាចនឹងត្រូវអញ្ញើញឱ្យចូលរួមកម្មវិធីបន្ទាប់ពីបង្ហោះ status នេះដែរឬយ៉ាងណាទេ? មានតែរង់ចាំតាមដានការ update លើគណនី Meas Sok Ratanak ទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ