Ariana Grande ត្រូវបង់លុយឱ្យអតីតស្វាមីរាប់លានដុល្លារ ក្រោយលែងលះ

រយៈពេល ៦ខែបន្ទាប់ពីតារាចម្រៀង Ariana Grande ដាក់ពាក្យប្ដឹងលែងលះជាមួយស្វាមី Dalton Gomez នៅពេលនេះដំណើរការលែងលះរបស់ពួកគេបានបញ្ចប់ដាច់ស្រេចហើយ ដោយតុលាការបានតម្រូវឱ្យ Ariana បង់ប្រាក់ឱ្យអតីតស្វាមីរាប់លានដុល្លារឱ្យខាងស្វាមី ព្រមទាំងរ៉ាប់រងថ្លៃមេធាវី។

សាលក្រមបញ្ចប់អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរត្រូវបានតុលាការកំពូលនៅទីក្រុង Los Angeles ប្រកាសផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ដោយយោង​តាម​ឯកសារ​តុលាការបង្ហាញថាអ្នក​ទាំង​ពីរ​បាន​បែក​គ្នា​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ដោយសារពួកគេ​មាន​កិច្ច​ព្រមព្រៀង​មុន​រៀប​ការ គ្មាន​កូន និង​មិន​មាន​ជម្លោះ​ផ្លូវ​ច្បាប់ផ្សេង​ៗទើបធ្វើឱ្យដំណើរការលែងលះអាចបញ្ចប់បានលឿន និង​ស្អាតស្អំ​តាម​ប្រព័ន្ធ​តុលាការ។

ក្រោមកិច្ចព្រមព្រៀង Ariana Grande នឹងបង់ប្រាក់តែមួយលើកចំនួន ១,២៥ លានដុល្លារទៅឱ្យ Dalton Gomez ដោយគ្មានប្រាក់ឧបត្ថម្ភនាពេលអនាគតឡើយ ហើយនឹងបែងចែកប្រាក់ចំណូលពីការលក់ផ្ទះនៅ Los Angeles របស់ពួកគេចំនួនពាក់កណ្ដាលឱ្យ Gomez ព្រមទាំងបង់ប្រាក់ ២៥០០០ ដុល្លារទៀតសម្រាប់ថ្លៃមេធាវី។ ដូចជាការលែងលះរបស់តារាភាគច្រើនដែរ បណ្ដឹងលែងលះរបស់ Grande បានលើកឡើងពីភាពខុសគ្នាមិនអាចផ្សះផ្សាគ្នាបានថាជាហេតុផលសម្រាប់ការចែកផ្លូវ។

តារាចម្រៀងស្រីវ័យ ៣០ឆ្នាំ និង Dalton Gomez ដែលជាអ្នកជំនួញអចលនទ្រព្យវ័យ ២៨ឆ្នាំ​បាន​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​នៅ​ខែ​មករា ឆ្នាំ ២០២០ និងបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេនៅក្នុងខែធ្នូឆ្នាំនោះ។ ពួកគេបានរៀបការនៅក្នុងពិធីឯកជនតូចមួយនៅផ្ទះរបស់នាងក្នុងរដ្ឋ California នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១។

គួរបញ្ជាក់ដែរថា បន្ទាប់ពីព័ត៌មានចែកផ្លូវរបស់អ្នកទាំងពីរបែកធ្លាយ Ariana ក៏បានលុបរូបភាពទាំងអស់របស់ Dalton ចេញពីគណនី Instagram របស់ពួកគេ និងមានព័ត៌មានចុះផ្សាយផងដែរថានាងកំពុងសាងទំនាក់ទំនងស្នេហាថ្មីជាមួយតារាសម្ដែង Ethan Slater ដែលបានរួមការងារជាមួយនាងក្នុងភាពយន្ត “Wicked” ដែលត្រៀមចេញបញ្ចាំងនៅខែវិច្ឆិកាខាងមុខ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ