មោទកភាពជាខ្មែរ! ឌូ ពុធម៉ូលីតា មានឱកាស make up ឲ្យ Kim Kardashian ក្នុងថ្ងៃបុណ្យ Halloween

ជឿជាក់ថាប្រិយមិត្តអ្នកអានមួយចំនួនពិតជាស្គាល់ Apple Love ដែលមានឈ្មោះពិតថា ឌូ ពុធម៉ូលីតា ជាកូនខ្មែរមានប្រភពមកពីខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ននាងជាអ្នក Make up ក្នុងវិស័យភាពយន្តកម្រិត Hollywood។ ស្នាដៃ Make up effect របស់កូនខ្មែរម្នាក់នេះ រមែងទទួលបានការកោតសរសើរយ៉ាងខ្លាំង ហើយរូបនាងផ្ទាល់មានឱកាសបានបញ្ចេញស្នាដៃ Make up effect ជាមួយតារាលំដាប់ហូលីវូដជាច្រើននាក់រួចមកហើយកាលពីពេលកន្លងទៅ។

រូបភាព៖ គណនី Apple Love

ជារៀងរាល់ឆ្នាំ នៅពេលបុណ្យ Halloween ម្តងៗ គេតែងតែឃើញ Apple បញ្ចេញស្នាដៃ Make up effect ឱ្យបុគ្គលល្បីណាម្នាក់ ជាក់ស្តែង សម្រាប់បុណ្យ Halloween ឆ្នាំ ២០២២ នេះ ឌូ ពុធម៉ូលីតា បានបញ្ចេញថ្វី Make up តារាហូលីវូដ Kim Kardashian តាមតួអង្គ Mystique ជាតួអង្គក្នុងសៀវភៅកំប្លែងរបស់អាមេរិកដែលបោះពុម្ពដោយ Marvel Comics។

យោងតាមការបង្ហោះរបស់ ឌូ ពុធម៉ូលីតា លើបណ្តាញសង្គម Facebook និង Instagram បញ្ជាក់ឱ្យដឹងថា សមិទ្ធិផលដ៏អស្ចារ្យដែលកើតឡើងលើដងខ្លួនរបស់តារាហូលីវូដ Kim Kardashian មិនមានជារបស់នាងតែម្នាក់ឯងទេ តែមានក្រុមការងារជាច្រើននាក់ផ្សេងទៀត។ យ៉ាងណាមិញ កូនខ្មែរមានប្រភពពីខេត្តស្ទឹងត្រែងរូបនេះមានមោទកភាពណាស់ ដោយបានពោលពាក្យយ៉ាងខ្លីមួយម៉ាត់ថា «ពីស្ទឹង ត្រែង មកដល់ ហូលីវូដ ក្តីស្រមៃ មួយនេះ»។

សូមជម្រាបថា ឌូ ពុធម៉ូលីតា ​បានឡើងមករៀនបន្តនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០៨ និងចាប់ផ្តើមអាជីពជាអ្នកផាត់មុខ Special Effect  ក្នុងឆ្នាំ ២០១១ ដោយបន្តធ្វើការងារនេះរយៈពេល ៦-៧ឆ្នាំ ទើបឆ្នាំ ២០១៦ នាងមានឱកាសបានទទួលអាហារូបករណ៍ ផ្នែកផាត់មុខបែប Hollywood នៅសហរដ្ឋអាមេរិក ឈ្មោះថា Cinema Makeup School ជាសាលា​​ផាត់មុខខ្សែ​ភាពយន្តដែលល្បីជាងគេ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅទីនោះ ម៉ូលីតា បានបន្តធ្វើការនៅទីនោះរហូតដល់សព្វថ្ងៃនេះ។

គេនៅចាំបានថា កាលអំឡុងខែ មេសា ឆ្នាំ ២០២២ នាងបានសហការ​ជាមួយគ្រូរបស់ខ្លួនលោក Ken Diaz ដែលជាអ្នកផាត់​មុខដ៏ល្បីល្បាញ​ម្នាក់នៅក្នុង​ខ្សែភាពយន្តហូលីវូដ និងធ្លាប់បានទទួល​ពាន Oscar ជាច្រើន​មកបើក​វគ្គសិក្សារយៈពេល​ខ្លីក្នុងប្រទេសកម្ពុជា ក្នុងនោះគេសង្កេតឃើញថា មានអ្នកចាប់អារម្មណ៍ចូលរៀនជំនាញនេះជាច្រើននាក់ ហើយក្រោយពីបញ្ចប់ការសិក្សាវគ្គខ្លីនោះហើយ ម្នាក់បានយកជំនាញនេះមកប្រើប្រាស់ក្នុងវិស័យភាពយន្តកម្ពុជាវិញទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត