ឱក សុគន្ធកញ្ញា លេងម៉ូដសម្លៀកបំពាក់មិនឲ្យជាន់គ្នា នៅ solo concert ៣ លើកមកនេះ

កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា ពិតជា​មិន​ធ្វើឲ្យ​អ្នក​គាំទ្រ​ឡើយ ទាំង​បទ​ចម្រៀង និង​ម៉ូដ​សម្លៀកបំពាក់ សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី THE Q ខនសឺត។ មិន​ថា​ខនសឺត​នៅ​រាជធានី​ភ្នំពេញ នៅ​បាត់ដំបង និង​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នៅ​ខេត្ត​កំពង់ចាម​នេះ នៅតែ​ស្រស់​ស្អាត​គ្មាន ២ មិន​ថា​ជា​ម៉ូដ ឬ​តម្លៃ​ឡើយ។

ម្ចាស់​បទ «ស្រលាញ់​គឺ​លះបង់» បាន​បង្ហាញ​ទាំង​សមត្ថភាព​ច្រៀង និង​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់ ដើម្បី​ឡើង​សម្ដែង​ក្នុងThe Q Concert លើក​មុន​ៗ។ កំពូល​តារា​ចម្រៀង​វ័យ ៣៧ ឆ្នាំ​រូប​នេះ បាន​ជ្រើសរើស​សម្លៀកបំពាក់​បែប​សម័យ ហើយ​អ្វី​ដែល​ពិសេស​គឺ​ម៉ូដ​សម្លៀកបំពាក់​១ ក្នុង​ការ​ប្រគំ​តន្រ្តី solo ទាំង ៣ កន្លង​មក មាន​ឈុត​សហសម័យ​អាវ​ធំ​វែង មាន​ក្បូរក្បាច់​បុរាណ​ខ្មែរ។

ទីតាំង ៣ កន្លែង​ដែល សុគន្ធកញ្ញា ធ្វើ​ solo concert អ្នកនាង​បាន​ផ្លាស់ប្ដូរ​ជិត ១០ ឈុតឯណោះ ហើយ​ឈុតនីមួយ​ៗ​ពិតជា​ស៊ី​នឹង​បទ​ចម្រៀង​ដែល​ជ្រើសយក​ទៅ​ច្រៀង​ជូន​អ្នក​គាំទ្រ​ស្ដាប់​តែម្ដង។

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​ដែល​មាន​រស​និយម​ខ្ពស់ ក្នុង​ការ​រើស​ម៉ូដ​សម្លៀកបំពាក់ ហើយ​មួយ​ឈុត​ណា​ក៏​ដោយ​ឲ្យតែ​នៅ​លើ​ខ្លួន​អ្នកម្ដាយ​កូន​ប្រុស ២ នាក់ ​ហើយ​នោះ ពិតជា​ស្អាត ទាក់ទាញ។ កញ្ញា មិន​ត្រឹមតែ​ជា​តារា​ស្រី​មាន​សំឡេង​ល្អ​ដាច់​គេ​ទេ ការ​លេង​ម៉ូដ​នេះ​ទៀតសោទ​ក៏​ឈ្នះ​គេ​គ្រប់​កម្មវិធី។

អ្នក​គាំទ្រ​សរសើរ ឱក សុគន្ធកញ្ញា ថា​ប៉ិន​រើស​ទាំង​ម៉ូដ​សម្លៀកបំពាក់ ស្បែកជើង និង​ម៉ូដ​សក់ ចេញ​មក​មួយ​ណា​ក៏​សម​នឹង​រូបរាង និង​ទម្រង់​មុខ​ដែរ។ ឈុត​ដែល​ម្ចាស់​បទ «យុត្តិធម៌​គ្មាន​សម្រាប់​អ្នក​ស្មោះ» តែងតែ​ជា​គំរូ​នៃ​អ្នក​គាំទ្រ ស្លៀក​ពាក់​តាម៕

ឈុតថ្ងៃ THE Q – RISE OF THE QUEEN – AOK SOKUNKANHA YEAR-END SOLO TOUR CONCERT ខេត្តកំពង់ចាម

THE Q – RISE OF THE QUEEN – AOK SOKUNKANHA SOLO TOUR CONCERT ខេត្តបាត់ដំបង

THE Q – RISE OF THE QUEEN រាជធានីភ្នំពេញ

រូបភាព៖ Aok Sokunkanha



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *