បុរសម្នាក់នេះហើយ នៅពីក្រោយព្រឹត្តិការណ៍ធំៗដ៏មានតម្លៃសម្រាប់សង្គម និងទទួលបានការគាំទ្រខ្លាំងពីមហាជន

ក្នុងចំណោមព្រឹត្តិការណ៍ធំៗជាច្រើន ដែលត្រូវបានរៀបចំឡើង ដោយថ្នាក់ជាតិ និងវិស័យឯកជន យើងកត់សម្គាល់ឃើញថា មានព្រឹត្តិការណ៍ចំនួន ២ ក្នុងឆ្នាំ ២០២៤ នេះ ដែលផ្ទុះការគាំទ្រពីសំណាក់មហាជនរាប់ម៉ឺននាក់។ ក្នុងនោះ រួមមាន៖ មហោស្រពបុរាណខ្មែរ «រឿងព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាមព្រះហស្ថ និងសមិទ្ធផល នៃមហាវីក្សត្រខ្មែរទាំង ៣អង្គ» ដែលបានសម្ដែងកាលពីថ្ងៃទី ២៨ និង ២៩ខែកញ្ញានៅឯសាលមហោស្រពកោះពេជ្រ និងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យកាលពីថ្មីៗនេះ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ក្រៅពីនេះ ព្រឹត្តិការណ៍ Hun Sen Cup-ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាព្រឹត្តិការណ៍កីឡាក្នុងស្រុកដ៏ល្បីល្បាញមួយ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ។ តួយ៉ាងកន្លងទៅថ្មីៗនេះ ឆ្នាំ២០២៤ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ខេត្ត) ទើបតែបញ្ចប់ទៅប្រកបដោយជោគជ័យខ្លាំង និងមានចំនួនទស្សនិកជនគាំទ្រជាច្រើនម៉ឺននាក់ ដោយឡែកការប្រកួតថ្នាក់ជាតិ ក៏កំពុងដំណើរការផងដែរ។

ព្រឹត្តិការណ៍ធំៗខាងលើនេះ សុទ្ធតែបានចូលរួមចំណែកដ៏សំខាន់ នៅក្នុងការលើកស្ទួយសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ លើកស្ទួយវិស័យបច្ចេកវិទ្យាកម្ពុជា និងជាពិសេសវិស័យកីឡាដែលកំពុងមានសន្ទុះការរីកចម្រើន។ ប្រិយមិត្តអ្នកអានដឹងទេថា តើនរណា ជាអ្នកផ្ទួចផ្ដើមគំនិត និងបំផុសឱ្យមានការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់ទាំងនេះ?

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គឺជាបុគ្គលដ៏សំខាន់ នៅពីក្រោយការបង្កើតឱ្យមានព្រឹត្តិការណ៍ទាំងនេះឡើង។ លោកគឺជាអ្នកនៅពីក្រោយភាពជោគជ័យ នៃព្រឹត្តិការណ៍ដ៏មានតម្លៃ ចំពោះសង្គមជាតិទាំងនេះ ដោយជាអ្នកនៅពីក្រោយនៃការរៀបចំ និងចូលរួមយ៉ាងសកម្មជាមួយក្រុមយុវជនស្ម័គ្រចិត្តរាប់រយនាក់។

តួយ៉ាងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងឆ្នាំ ២០១៨ កើតឡើងចេញពីគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ដែលឱ្យចង់មានព្រឹត្តិការណ៍បែបនេះ ដូចនៅប្រទេសធំៗមួយចំនួននៅលើពិភពលោក។ ជាក់ស្ដែងបើយើងនិយាយពីព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ នៅប្រទេសជឿនលឿនមួយចំនួន គឺតម្រូវឱ្យប្រជាជនទិញ សំបុត្រចូលទស្សនាក្នុងតម្លៃខ្ពស់ ហើយមានប្រាក់ក៏មិនប្រាកដថាទិញទាន់ដែរ តែនៅកម្ពុជាបងប្អូនប្រជាជនខ្មែរអាចមកទស្សនាដោយសេរី។

ពីមួយឆ្នាំទៅមួយឆ្នាំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ត្រូវបានធ្វើឡើងកាន់តែធំ និងកាន់តែមានប្រជាប្រិយភាព ជាពិសេសក្នុងឆ្នាំ ២០២៤ នេះ ទាក់ទាញអ្នកទស្សនាមកពីគ្រប់ទិសទី ក្នុងរយៈពេល ៣ថ្ងៃ រហូតដល់ទៅជាង ១៣ម៉ឺននាក់។ ព្រឹត្តិការណ៍មួយនេះ បានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសជំរុញ និងលើកទឹកចិត្តដល់យុវជនកម្ពុជា ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតឧបករណ៍បច្ចេកវិទ្យាផ្សេងៗឱ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពក្នុងការយកមកតាំងបង្ហាញឱ្យសាធារណជនបានទស្សនា និងជាពិសេសនោះថែមទាំងមានឱកាសក្នុងការចូលប្រកួតប្រជែងលើវិញ្ញាសាធំៗទាំង ៤ ដែលកម្មវិធីបានរៀបចំទៀតផង។ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ត្រូវបានសាធារណជនវាយតម្លៃខ្ពស់ ថាជាព្រឹត្តិការណ៍ដ៏ល្អមួយ និងសូមឱ្យមានការរៀបចំជារៀងរាល់ឆ្នាំបន្តទៀត។

ដោយឡែកបើរំលឹកទៅដល់មហោស្រព បុរាណខ្មែរ វិញ ព្រឹត្តិការណ៍មួយនេះ បានចាប់កំណើតជាលើកដំបូងក្នុងឆ្នាំ ២០២២ ក្រោមការផ្ដួចផ្ដើម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ដូចគ្នា មិនថាជាគំនិត និងថវិកានោះទេ។ លោកបានជំរុញ និងលើកទឹកចិត្តលោកស្រីសាស្ត្រាចារ្យ ឱម យុវណ្ឌី បង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយគឺ «របាំព្រះរាជទ្រព្យ រឿងព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាមព្រះហស្ថ និងសមិទ្ធផល នៃមហាវីក្សត្រខ្មែរទាំង ៣អង្គ»។ ដោយទទួលបានការលើកទឹកចិត្ត ផ្ដួចផ្ដើមគំនិត ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងពីក្រោយការរៀបចំចាត់ចែង ពីក្រុមការងារស្នូល និងយុវជនស្ម័គ្រចិត្តជាច្រើននាក់ផងនោះ ទីបំផុតមហាផ្ទាំងទស្សនីយភាពនេះ បានសម្ដែងលក់សំបុត្រជាលើកទី១ នៅសាលន្និសីទចតុមុខ ដោយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីលើសការំពឹងទុក។

ដោយឃើញថា ព្រឹត្តិការណ៍ដ៏មានតម្លៃនេះ មិនត្រឹមតែបានជួយលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ថែមទាំងបានលើកទឹកចិត្តដល់សិល្បកររបាំបុរាណឱ្យមានទឹកចិត្តបន្តក្ដីស្រឡាញ់ថែរក្សាមរតកដូនខ្មែរតទៅមុខទៀត ឯកឧត្ដម ឌី វិជ្ជា ក៏បានផ្ដួចផ្ដើមឱ្យរៀបចំសារជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២៤។ ដ្បិតថា ការរៀបចំក្នុងឆ្នាំ ២០២៤ កៀកនឹងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌក៏ពិតមែន តែមហោស្រពបុរាណខ្មែរ ទទួលបានការគាំទ្រយ៉ាងខ្លាំងលក់សំបុត្រអស់គ្មានសល់ ទាំង ៤ វេន ក្នុងរយៈពេល ២ថ្ងៃនៅឯសាលមហោស្រពកោះពេជ្រ។ ការសម្ដែងដ៏អស្ចារ្យក្រោមស្នាដៃដឹកនាំរបស់លោកស្រីសាស្ត្រាចារ្យ ឱម យុវណ្ឌី និងការចូលរួមសម្ដែងពីសិល្បករប្រមាណជាង ២០០នាក់ បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏ល្អឯក ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីទស្សនិកជន។

មិនតែប៉ុណ្ណោះ មហោស្រពបុរាណខ្មែរ ក្នុងឆ្នាំ ២០២៤ ថែមទាំងទទួលបានការលើកទឹកចិត្តជាថវិកាមួយចំនួន ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៀតផង។ សិល្បករ សិល្បការិនី របាំបុរាណបុរាណបានសម្ដែងនូវក្ដីត្រេកអររកអ្វីប្រៀបពុំបានឡើយ។ ជាពិសេសវត្តមានដ៏កក់ក្ដៅរបស់ឯកឧត្ដម ឌី វិជ្ជា ដែលគាំទ្រពេញទំហឹងមិនឱ្យជួបការលំបាក ឬការខ្វះខាតអ្វីឡើយ តាំងពីថ្ងៃហាត់សម រហូតដល់ថ្ងៃសម្ដែងផ្ទាល់រយៈពេល ២ថ្ងៃ។

ដោយឡែកក្រៅពីព្រឹត្តិការណ៍ធំៗទាំងពីរខាងលើនេះ ឯកឧត្ដម ឌី វិជ្ជា ក៏ជាអ្នកនៅពីក្រោយព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ទាំងក្នុងវិស័យកីឡា សិល្បៈ វប្បធម៌ និងបច្ចេកវិទ្យានោះទេ។ តួយ៉ាងដូចជា កម្មវិធីរៀនពីលុយ, TechSpireនិងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *