ទម្លាយ​មូលហេតុ​ពិត​ដែល លីវ តឺហួ សុខចិត្ត​ចាយលុយមហាសាល តែមិនចង់​បង្ហាញ​មុខ​ប្រពន្ធកូន

ជីវិត​ភរិយា​និង​កូន​ស្រី​របស់​តារា​សម្ដែង​ហុងកុង Andy Lau ឬ លីវ តឺហួ ​តែង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ខណៈ​ដែល​តារាវ័យ ៦១ឆ្នាំ​រូបនេះ​តែងព្យាយាម​មិន​បង្ហាញ​មុខ​របស់​ពួក​គេ​ជាសាធារណៈឡើយ។

កាលពីថ្ងៃទី០៣ ខែធ្នូ កន្លង​ទៅនេះ សារព័ត៌មាន​ហុងកុង HK01 បានរាយការណ៍ថា តារា​សម្ដែង លីវ តឺហួ ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅជាមួយប្រពន្ធរបស់លោកឈ្មោះ Carol Chu ដោយ​អ្នក​ទាំង​ពីរ​បានចូលរួមក្នុងព្រឹត្តិការណ៍សាលាកូនស្រីអាយុ ១០ ឆ្នាំរបស់​ពួក​គេ។ តារាសម្ដែង​រូបនេះ និង​ភរិយា​បាន​បង្ហាញ​ខ្លួន​យ៉ាងស្ងប់ស្ងាត់​ដោយ​ពាក់ម៉ាស​ទាំង​ពីរ​នាក់។

យោងតាមប្រភពបានឱ្យដឹងថា Carol Chu បានរក្សា​គម្លាតពី Andy Lau ជាសាធារណៈ ដើម្បីកុំឱ្យមានការចាប់អារម្មណ៍ ហើយនៅ​ពេល​ដែល​អ្នក​គាំទ្រហៅស្វាមីខ្លួន អ្នក​ស្រីបាន​គេច​ខ្លួន​យ៉ាង​ឆាប់​រហ័ស។

ត្បិត​តែមាន​ឈ្មោះ​ល្បី​សុសសាយ ប៉ុន្តែជីវិត​ក្រោយ​ឆាក លីវ តឺហួ គឺជា​បុគ្គល​ដែល​មាន​ភាពឯកជន​ខ្ពស់ តែងគេច​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មិន​ប្រើប្រាស់​បណ្តាញ​សង្គមឡើយ។ បើ​តាម​អ្នក​ជិតដិត​បាន​ឲ្យ​ដឹង​ថា ភរិយា​របស់​តារា​សម្ដែង​រូប​នេះ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​ស្វាមី ដោយអ្នកស្រី​ជាអ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ និង​មើល​ថែ​កូន​ៗ។

ក្នុង​ពិភពសិល្បៈហុងកុង អ្នក​ណា​ក៏​ដឹងថា Andy Lau ​ស្រលាញ់ និងហួងហែង​ប្រពន្ធ​កូន​ខ្លាំងណាស់ ហេតុដូច្នេះ​ហើយទើប​លោក​​មិន​បង្ហាញមុខគ្រួសារ​ជា​សាធារណៈ​ច្រើន​ទេ ដោយ​បារម្ភ​ពីសុវត្ថិភាព​និង​បញ្ហា​ផ្សេងៗ។​ នៅពេលដែលភរិយាលោកនិងកូនស្រីដើរតាមផ្លូវ គឺតែងតែមានមេដោះ និងអង្គរក្សជាច្រើននាក់អមដំណើរពួកគេ។

សារព័ត៌មាន On បាន​រាយការណ៍ថា Andy Lau ចំណាយរហូតដល់មួយលានដុល្លារហុងកុង ( ប្រមាណ ១២ម៉ឺន​ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដើម្បីជួលអង្គរក្សចំនួន ១០ នាក់ និងមេដោះបីនាក់ ដើម្បីដើរតាមប្រពន្ធ និងកូនរបស់លោក។ វីឡារបស់លោកក៏ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា ដើម្បីកុំឱ្យមនុស្សចង់ដឹងចង់ឃើញ។ នៅពេលដែលកូនស្រីរបស់លោកមានអាយុ ៣ ឆ្នាំ តារាសម្តែងរូបនេះបានចំណាយប្រាក់ជាង ២០០ លានហុងកុង ( ប្រមាណ ២៥,៤ លានដុល្លារអាមេរិក ) ដើម្បីទិញយន្តហោះឯកជនមួយ ដើម្បីឱ្យប្រពន្ធ និងកូនរបស់លោកងាយស្រួលធ្វើដំណើរទៅគ្រប់ទីកន្លែង។

កូនស្រីរបស់ លីវ តឺហួ ដែលមានឈ្មោះ Hanna Lau បច្ចុប្បន្នកំពុងសិក្សានៅសាលាអន្តរជាតិមួយក្នុងទីក្រុងហុងកុង ជាមួយនឹងតម្លៃសិក្សា ១៧៩០០ ដុល្លារក្នុង​មួយឆ្នាំ។ នាងមានទេពកោសល្យសិល្បៈ ហើយតែងតែសម្តែងនៅសាលា។

ប៉ុន្មានឆ្នាំមកនេះ ជីវិតអាពាហ៍ពិពាហ៍របស់ លីវ តឺហួ តែងតែត្រូវបានរក្សាការសម្ងាត់។ ភរិយា​និង​កូន​របស់​តារា​សម្តែងរូបនេះ​រស់នៅក្នុង​ជីវិតបែប​ឯកជន ខណៈ​តារា​រូប​នេះ​កម្រ​ចែករំលែក​ជីវិត​ឯកជន​របស់​ខ្លួន​ណាស់ ។ ​ខុស​ពី​សិល្បករ​ផ្សេងៗ តារាហុងកុង​​រូប​នេះ​មិន​ដែល​បង្ហោះ​រូប​គ្រួសារ​តាម​អ៊ីនធឺណិត​ទេ។

ភរិយារបស់ Andy Lau គឺជាអតីតតារាម៉ូដែល​និងមាន​កំណើត​ពីគ្រួសារអភិជនក្នុងប្រទេសម៉ាឡេស៊ី។ Andy Lau និង Carol Chu បានស្គាល់គ្នាតាមរយៈការណែនាំពីមិត្តភក្តិនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយរហូត​ដល់​ឆ្នាំ ២០០៨ ទើបពួកគេរៀបការយ៉ាងស្ងៀមស្ងាត់។ នៅខែឧសភាឆ្នាំ ២០១២ ស្វាមីភរិយាគូនេះក៏បានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *