ជំពាក់បំណុលវ័ណ្ឌក ខំធ្វើអាហារលក់គេងបាន ២-៣ ម៉ោង/ថ្ងៃ ឥឡូវ សឿន វីតា ក្លាយជាអ្នកតំណាងផលិតផល

ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស សឿន វីតា ទើប​ទទួល​បាន​ឱកាស​ក្លាយ​ជា BA ឲ្យ​ក្រុមហ៊ុន​ធំ​មួយ ទោះខ្លួន​កំពុង​ជាប់​បំណុល​គេជាច្រើន។ តាំង​ពី​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ រហូត​ជីវិត​ធ្លាក់​ដល់​ចំណុច​សូន្យ​ជាប់​បំណុល​វ័ណ្ឌក រហូត​ដល់​ទៅ​ជាង ២០ ម៉ឺន​ដុល្លារ សឿន វីតា បាន​ខិតខំ​ធ្វើការ​ឥតឈប់ឈរ រហូត​អាច​រំលស់​បំណុល​គេ​បាន​ជិត​អស់​វិញ។

ក្នុង​ថ្ងៃ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន សារាសាហ្វី និង សមាគម​សហព័ន្ធ​បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​កម្ពុជា កាលពីថ្ងៃ១៩ ខែ​មករា ឆ្នាំ ២០២៥ នៅ​អាគារ​រាជ​បណ្ឌិត​សភា​កម្ពុជា សឿន វីតា បាន​ទម្លាយ​រឿង​ពិត​របស់​លោក​ឲ្យ​ដឹង​ថា ពេល​ឈឺ​ម្ដង​ៗ​គ្មាន​សូម្បី​លុយ​ទៅ​ពេទ្យ ហើយ​វេទនា​ខ្លាំង​នោះ​គឺ សុខភាព​ទ្រុឌទ្រោម​ខ្លាំង ពិបាក​ធ្វើ​ការងារ ស្ទើរ​តែ​អស់​ជីវិត។ ប៉ុន្តែ​សំណាង​ល្អ លោក​នៅ​មាន​មហាជន សប្បុរសជន​ជាច្រើន ជួយ​ចេញ​ថ្លៃ​ពេទ្យ ហើយ​តារា​កំពុង​ប្រកប​អាជីវកម្ម​ម្ហូបអាហារ បាន​រក​ផលិតផល​បំប៉ន​ត្រូវ។

សឿន វីតា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អំឡុង​ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ លោក​ខំ​ប្រឹង​ធ្វើ​ការងារ​តាម​អនឡាញ​ផង លក់​អីវ៉ាន់​ផង និង​ខំ​ធ្វើ​ម្ហូប​លក់​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​មិន​បាន​ដេកពួន​គ្រប់គ្រាន់​ឡើយ មួយ​ថ្ងៃ ២៤ ម៉ោង តារា​ប្រុស​រូប​នេះ សម្រាក​បាន​យ៉ាង​ច្រើន ២-៣ ម៉ោង​ប៉ុណ្ណោះ មាន​ថ្ងៃ​ខ្លះ លោក​គេង​ត្រឹម ១ ម៉ោង​ក៏​មាន ព្រោះ​ចង់​ឆាប់​រក​លុយ​បាន​ខ្លះ ដោះស្រាយ​ជីវភាព និង​ពិសេស​​ដោះស្រាយ​បំណុល​របស់​លោក​ជាង ២០ម៉ឺនដុល្លារ ចាប់តាំង​ពី​ជំនាន់​កូវីដ-១៩ មក​ម្ល៉េះ។

អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​តារា​សម្ដែង​ប្រុស​ធ្លាប់​មាន​ជីវិត​ហ៊ឺហា​សល់​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ បាន​ទម្លាយ​ឲ្យ​ដឹង​ថា អំឡុង​ពេល​ខំ​ធ្វើ​ការងារ​លក់​ដូរ​នោះ សុខភាព​លោក​បែរ​ជា​ទ្រុឌទ្រោម​ខ្លាំង​ជា​បន្តបន្ទាប់ ងាកៗទៅ​រក​ពេទ្យ ងាក​ៗទៅ​រក​គេ​ជួយ ​ម្ដង​ៗ​ពិបាក​ខ្លាំង ​ព្រោះ​ជំងឺ​ប្រចាំ​កាយ​ផង ខំ​ប្រឹង​ធ្វើ​ការ​រក​លុយ​សង​គេ​ផង ស្ទើរតែ​បាត់បង់​ជីវិត។

វីតា បាន​ប្រាប់​ថា ជំងឺ​ប្រចាំ​ថ្ងៃ​របស់​លោក មិនមែន​តិច​មុខ​ឡើយ មាន​រហូត ៥ មុខ​មាន​ទាំង​ជំងឺ ក្រពះ, ជំងឺ​សន្លាក់, ឡើង​ជាតិ​អាស៊ីដ, ជំងឺ​លើស​ឈាម និង​ខ្លាញ់​ក្នុង​សរសៃឈាម។ កត្តា​ច្រើន​រួមរឹត ធ្វើឲ្យ​លោក​ធ្វើ​ការងារ ស្រប​ពេល​តម្រូវ​ឲ្យ​ខំ​រក​លុយ​សង​គេ​ឯង ជា​ពិសេស​នោះ ឈឺ​ដល់​ថ្នាក់​ដួល​សន្លប់​ទៅ​ពេទ្យ​ម្ដង​ៗ ​គ្មាន​ថ្លៃ​ព្យាបាល​ទៀត។ ប៉ុន្តែ​ក្រោយ​មក​លោក​ត្រូវ​បាន​បងប្រុស​ចិត្តធម៌ លោក គុយ សារ៉ាត់ ប្រធាន​ក្រុមហ៊ុន សារាសាហ្វី ផ្តល់​ផលិតផល​អាហារ​បំប៉ន​សុខភាព បេតានូទ្រី ​ប្រើ​រយៈ​ពេល​ជាង ២ ខែ ទទួល​បាន​ផល​ល្អ ជំងឺ​មួយ​ចំនួនលែងសូវធ្វើទុក្ខ សុខផាពចាប់ផ្ដើមល្អ​ប្រសើរ​វិញ លែង​សង្គ្រោះ​បន្ទាន់​ដូច​ពី​មុន​ទៀតហើយ។

ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន សារាសាហ្វី និង សមាគម​សហព័ន្ធ​បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​កម្ពុជា កាល​ពី​ថ្ងៃ ១៩ ខែ​មករា ឆ្នា២០២៥ នៅ​អាគារ​រាជបណ្ឌិត​សភា​កម្ពុជា បាន​ធ្វើ​ការ​ប្រកាស​សមាសភាព​ក្រុមហ៊ុន ៤ ផ្សេង​ទៀត​មក​ពី​វិស័យ​ខុស​ៗ និង​បូករួម​ជាមួយ​ការ​ប្រកាស​ទូត​សុឆន្ទៈ តំណាង​ក្រុមហ៊ុន សារាសាហ្វី គឺ​តារា​សម្ដែង សឿន វីតា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *